ភ្នំពេញ៖អ្នកនាងយុគ ចិន្ដា បានបង្ហូរទឹកភ្នែកនិងទ្រហ៊ោយំអួលណែនដើមកនៅថ្ងៃបូជាសពម្ដាយនាងអ្នកស្រីខឹម ផល្លី នៅរសៀលថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១ នេះនៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹងដោយពិធីការិនីរូបនេះបានលើកយកអាវព័ណសដែលម្ដាយនាងទិញឲ្យហើយបង្ហូរទឹកភ្នែកជាមួយការយំខ្សឹបខ្សួលនិងអាឡោះអាល័យម្ដាយជាពន់ពេកថា”ហេតុអ្វីបានជាខ្ញុំត្រូវពាក់អាវនេះទៅយកធាតុម្ដាយខ្លួនឯងបែបនេះទៅវិញ?”។

អ្នកនាងយុគ ចិន្ដា យំបណ្ដើររៀបរាប់ទាំងទឹកភ្នែកថាអាវដែលនាងលើកកាន់នោះម្ដាយនាងជាអ្នកទិញឲ្យព្រោះគាត់ឃើញគេពាក់ទៅស្អាតអីចឹងគាត់ចង់ឲ្យនាងនិងគាត់ពាក់ព័ណដូចគ្នាសម្រាប់ធ្វើបុណ្យពិសាខបូជាតែពេលនេះនាងបែជាត្រូវពាក់អាវមួយនេះមកទទួលធាតុម្ដាយនាងទៅវិញ?ជាមួយគ្នានិងសម្លេងគូអាណិតនិងអាលោះអាល័យម្ដាយជាទីបំផុតនោះអ្នកនាងយុគ ចិន្ដា ក៍សរសេរសារភ្ជាប់ជាមួយរូបថតនាងកាន់កោដ្ឋដាក់ធាតុម្ដាយនោះថា”អ្នកម្តាយរបស់កូនអើយ កូនអស់ម្តាយហៅហើយ ម្តាយទៅឆ្ងាយពីកូនហើយ កូនរស់ដោយគ្មានម៉ែពីពេលនេះតទៅ ម៉ែអើយហេតុអីក៏ម្តាយចាកចោលកូនលឿនម្ល៉េះអ្នកម្តាយដ៏សែនមានគុណ កូនពិតជាទទួលយកមិនទាន់បានទេ អ្នកម្តាយអត់មានឈឺអីសោះ ឈុតថ្មីដែលម៉ែអោយកូនកាត់ទុកស្លៀក ធ្វើបុណ្យរួមគ្នា ម៉ែនៅឯណា ម៉េចទុកកូនចោលបែបនេះ ម៉ែអើយម៉ែ កូនស្តាយណាស់ម៉ែ ម៉ែសាងបុណ្យច្រើនណាស់ ម៉េចក៏ម៉ែ អាយុខ្លីយ៉ាងនេះសូមដួងវិញ្ញាណក្ខ័ន្ដម៉ែបានសោយសុគិតិភពណាម៉ែ ជាតិណា ណា កូនប្រាថ្នាជាកូនម៉ែទៀត សូមម៉ែទៅ អោយបានសុខណាម៉ែណា ”។

អ្នកសិល្បករជាច្រើនបានផ្ញើរសារចូលរួមរំលែកទុក្ខអ្នកនាងយុគ ចិន្ដា ជាបន្ដបន្ទាប់។ប៉ុន្ដែតាមព័តពីលោកជីមមី ជំនួយការអ្នកនាងយុគ ចិន្ដា បានឲ្យដឹងថាដោយសារតែពេលនេះជារដូវកូវីដ ហេតុនេះហើយពិធីបុណ្យសពម្ដាយពិធីការិនីរូបនេះមិនហ៊ានធ្វើធំនោះទេគឺធ្វើនៅវត្តគល់ទទឹងមានតែសាច់ញាត្តិប៉ុណ្ណោះដែលចូលរួម។

លោកក៍បានឲ្យដឹងថាអ្នកស្រីខឹម ផល្លី មានជំងឺលើសឈាមហើយគាត់បានមកពីអាមេរិកមកលេងស្រុកខ្មែរជួបកូនៗគាត់មានទាំងអ្នកនាងចិន្ដា ជាង១ឆ្នាំហើយនិងកំពុងរៀបគម្រោងវិលទៅអាមេរិកវិញតែជាអកុសលគាត់បានរអិលជើងដួលនៅផ្ទះទើបបណ្ដាលឲ្យកូនៗតក់ស្លុតខ្លាំងបែបនេះ។

គូររំលឹកថាម្ដាយអ្នកនាងយុគ ចិន្ដា អ្នកស្រីខឹម ផល្លី អាយុ៦៩ឆ្នាំបានទទួលមរណភាពកាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១ ហើយក្រៅពីបានបូជាសពនៅវត្តគល់ទទឹងរួចនោះលោកជីមមី ថាលោកមិនទាន់ដឹងពិធីបុណ្យខួបគម្រប់៧ថ្ងៃធ្វើនៅទីណានោះទេព្រោះពេលនេះកូវីដកំពុងផ្ទុះក្រុមគ្រួសារសពមិនអាចធ្វើពិធីបុណ្យធំដុំបានទេ៕





