ភ្នំពេញ៖មួយរយៈនេះមានពាក្យចរចាមអារ៉ាមជាច្រើននិយាយថាម៉ូលីកា និងស្វាមីនាងលោកហុង មានុណ ហៅឆានុន មិនសូវចុះសម្រុងគ្នានិងជូនកាលគេថាប្ដីប្រពន្ធតារា១គូនេះម្ដងផ្អែមល្ហែមម្ដងប្រែទៅជាសោះកក្រោះទៀតតែទស្សនិកជនជាច្រើនចង់ឃើញគូស្នេហ៍ម៉ូលីកា-ឆានុន នៅចាប់ដៃគ្នាបន្ដទៀតព្រោះនាងនិងស្វាមីមានប្រវត្តិតស៊ូយ៉ាងលំបាកទើបមានជីវភាពធូធារដូចពេលនេះ។

ប៉ុន្ដែអ្វីដែលចម្លែកស្រាប់តែថ្មីៗនេះម៉ូលីកា បែជាបង្ហោះរូបភាពស្និតជាមួយប្រុសក្មេងរូបសង្ហារលោកសយ រតនៈ នៅលើ អេតស្ទ័រីហ្វេសបុកទៅវិញទើបធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើនដោយខ្លះថាហើយម៉េចបានជាម៉ូលីកា មិនបង្ហាញរូប កៀកកើយជាមួយស្វាមីនាងលោកឆានុន តែបែជាបញ្ចេញភាពស្និតស្នាលជាមួយលោករតនៈ នៅពេលនេះទៅវិញ?

ម៉ូលីកា មិនឆ្លើយនិងសំណួរដែលអ្នកយកព័តមានយើងសួរថាហេតុអីបានជានាងងាកទៅស្និតជាមួយលោករតនៈ នោះឡើយដោយនាងនិយាយយ៉ាងខ្លីថាកំពុងជាប់រវល់មិនអាចនិយាយបានទេ។ដោយសារមិនទាន់ទទួលបានចម្លើយបំភ្លឺពីម៉ូលីកា ទើបគេមិនទាន់អាចសន្និដ្ឋានពីទំនាក់ទំនងរវាងម៉ូលីកា និងលោករតនៈ ថាពួកគេត្រូវជាអ្វីនិងគ្នាឡើយ ប៉ុន្ដែគេចាំបានថានៅថ្ងៃមង្គលការម៉ូលីកា ជាមួយលោកឆានុន កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០នោះលោករតនៈ ក៍ទៅចូលរួមដែរតែលោកបណ្ដើរស្រីស្រស់នាងនាងប៉ាច គីមមួយ ទៅអោបរឹតគ្នាដូចគូស្នេហ៍។

តែរំលងទើបតែបានជាង១ឆ្នាំបែជាគេឃើញម៉ូលីកា មានរូបភាពស្និតស្នាលលោករតនៈ ដែលមើលទៅហាក់ខុស ពីការរាប់ អានគ្នាធម្មតានាំឲ្យអ្នកខ្លះលាន់មាត់ថាបើគ្មានហេតុផលទេប្រហែលជាមិនមែនសុខៗម៉ូលីកា បញ្ចេញឲ្យគេឃើញ រូបភាព នាងជាមួយរតនៈ ស្និតគ្នាដល់ម្លឹងនោះឡើយ។

ម៉ូលីកា ជាថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក ដែលនាងជាអ្នករកស៊ីតាមOnlineដ៍ឈ្នាសវៃម្នាក់ចេះបត់បែនទៅតាមពេលវេលាដោយជូនកាលនាងលក់ផលិតផល,ពេលខ្លះនាងលក់ជ្រក់ជើងមាន់ និងថ្មីៗនេះគេឃើញនាងផ្សព្វផ្សាយពីការលក់ម៉ូតូទៀតផងទើបធ្វើអ្នកលក់ផ្សេងទៀតពិបាកតាមទាន់។

អតីតតារាចម្រៀងRock រូបនេះមានកូនស្រីម្នាក់អាយុជាង១ឆ្នាំឈ្មោះនុណ ច័ន្ទម៉ូនីតា ហើយរយៈពេលចុងក្រោយនេះគេមិន សូវឃើញថៅកែស្រីចិត្តធ័មដែលតែងតែធ្វើទានជាញឹកញាប់ដល់ជនក្រីក្រនោះបង្ហាញភាពល្អូកល្អើនជាមួយ ស្វាមីដូចមុន ឡើយ តែនាងបែជាធ្វើឲ្យគេភ្ញាក់ផ្អើលរឿងស្និតស្នាលជាមួយជាមួយប្រុសក្មេងលោកសយ រតនៈ ទៅវិញ៕







