Friday, November 22, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវលោក ហូ ​ជីមិញ មានប្រវត្តិបែបណា?(ត)

លោក ហូ ​ជីមិញ មានប្រវត្តិបែបណា?(ត)

លោក Nyugen បានចូលបម្រើការជាកូន កាំបិតម្នាក់នៅលើនាវាដុតធ្យូង បារាំងឈ្មោះ Amirale de Latouche Treville ។ នាវានេះបានទៅ ដល់ប្រទេសបារាំងក្នុង ខែធ្នូឆ្នាំ១៩១១ លោក Nyugen (ហូ ជីមិញ)បានព្យាយាម តាមជោគវាសនារបស់លោក ដើម្បីទទួលបានការ អនុញ្ញាតឲ្យចូលរៀននៅសាលារដ្ឋបាលនៃអាណានិគម បារាំងប៉ុន្តែត្រូវអសាបង់។ ដោយមានការខក ចិត្តលោកបានសម្រេចចិត្តបន្តដំណើររបស់លោក និងបានបំពេញការងាររបស់ លោកនៅលើនាវារហូតដល់ឆ្នាំ១៩១៧ ដែលនាវានេះទស្សនកិច្ចតាម បណ្តាប្រទេសជាច្រើនក្នុងអំឡុងពេលនោះ។

ចាប់ពីឆ្នាំ១៩១២រហូតដល់ឆ្នាំ១៩១៣ លោក Nyugen បានចំណាយពេលនៅក្នុងទីក្រុងញូវយ៉កនិងប៊ូស្តុន ។ ដោយបម្រើការងារផ្សេងៗដើម្បីទ្រទ្រង់ជីវភាពរស់នៅទីនោះ ។

ក្នុងចន្លោះឆ្នាំ១៩១៣និង១៩១៩ លោក Nyugen បានស្នាក់នៅតាម បណ្តាទីក្រុងផ្សេងៗនៅក្នុងចក្រភពអង់គ្លេសដោយធ្វើជាអ្នកបម្រើ អ្នកធ្វើនំ និងប្រធានអ្នកដុតនំផងដែរ។

ក្នុងអំឡុងពេលនៃការស្នាក់អាស្រ័យនៅ ប្រទេសបារាំងចាប់ពីឆ្នាំ១៩១៩រហូតដល់ឆ្នាំ១៩២៣លោក Nyugen បានចូលប្រឡូកក្នុងយ៉ាងនឹងធឹងក្នុង ឆាកនយោបាយ។មិត្តភក្តិរបស់លោកឈ្មោះ Marcel Cachin ដែលស្និទ្ធិនិងបក្សសង្គមនិយមបាន ជួយលោកក្នុងនីតិវិធីផ្សេងៗ។

ដោយការចូលរួមនៅក្នុងក្រុមជាតិនិយមវៀតណាមលោក Nguyen Ai Quoc  លោក Nyugen បានប្រយុទ្ធប្រឆាំងដើម្បីស្វែងរកសិទ្ធិស៊ីវិលរបស់ប្រជាជនវៀតណាម។ ពួកគេបានយកបញ្ហាសិទ្ធិនេះដើម្បីយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំ Versailles Peace Talks ប៉ុន្តែពុំមានជោគជ័យអ្វីឡើយ។ ការទាមទារមិនបានសម្រេចដោយការពុះពារឥតស្រាក់ស្រាំរបស់លោក នាំឲ្យ Nyugen បានប្រែក្លាយជាមេដឹកនាំសិទ្ធិមនុស្សម្នាក់នៅក្នុងចលនាប្រឆាំងនិងអាណានិគមបារាំងក្នុងប្រទេសវៀតណាម។

លោក Nyugen បានអភិវឌ្ឍន៍ជំនាញនិពន្ធនិងបានចាប់ ផ្តើមសរសេរអត្ថបទនិងរឿងរ៉ាវជាច្រើន។លោកបានដឹកនាំក្រុមជាតិនិយមវៀតណាមហើយប្រែក្លាយ ជាសមាជិកស្ថាបនិកម្នាក់របស់បក្សកុម្មុយនិស្តបារាំង FCP ។ (តទៅថ្ងៃស្អែក)

 

 

RELATED ARTICLES