ភ្នំពេញ៖នៅរសៀលថ្ងៃទី២០ខែកក្កដា នេះតារាចម្រៀងលោកប៉ុន សុណារិន ហៅខេម បានថ្លែងសារថា លោកបាន ទៅ ដល់ ទឹកដីបារាំងដោយសុវត្ថិភាព។តែខេម មិនបានប្រាប់ថាលោកទៅបារាំង ប៉ុន្មានថ្ងៃទើបវិលវិញនោះទេ ប៉ុន្ដែតាមព័តមាន ថា អ្នកចម្រៀងសំនៀងស្អករូបនេះបានដឹកដៃកំពូលស្នេហ៍នាងស្រីកា ទៅដើរកមន្សាន្ដនៅទីនោះរយៈពេលខ្លីព្រោះថា តាំងពី ផ្ទុះកូវីដមកពួកគេមិនដែលមានដំណើរកម្សាន្ដនៅក្រៅស្រុកឡើយ។

ខេម បានសារភាពកាលពីដើមខែមករាឆ្នាំ២០២១ថាលោកមានសង្សារមែនជាអាណិកជនខ្មែរមកពីបារាំងឈ្មោះអ្នកនាងស្រីកា ដែលស្រលាញ់គ្នាជាង៥ឆ្នាំទៅហើយ ។តែលោកថាមិនទាន់កំណត់ថ្ងៃរៀបការជាក់លាក់ឡើយ តែចិត្តលោក យ៉ាងយូអាចត្រឹម តែ២ទៅ៣ឆ្នាំទៀតនឹងអាចរៀបការដូចមិត្តភក្ដិមួយចំនួនដែរហើយ។

គូរបញ្ជាក់ថាខេម បានផ្ដាច់ស្នេហ៍តារាសម្ដែងស្រី ស្អាតសាច់សខ្ ចីដូចបណ្ដូលចេកម្នាក់ ដែលមកពី ខេត្តកំពតហើយលោក ងាកទៅភ្ជាប់ស្នេហ៍ថ្មីអ្នកនាងស្រីកា មានសម្រស់មិនចាញ់តារាឡើយ។ដោយឡែកសង្សារចាស់ខេម ដែលជាអតីតFreshieនោះក៍មានគូស្នេហ៍ថ្មីទៀតដែរហើយទំនាក់ទំនងរវាងខេម និងតារាម្នាក់នោះផ្ដាច់ទំនាក់ ទំនងគ្នាទាំងស្រុងបើ ទោះពួក គេ ជួបគ្នាដោយចៃដន្យក៍មិននិយាយស្ដីរកគ្នាឡើយ។

ដោយឡែកទាក់ទងអាជីពចម្រៀងវិញក្រោយខេម ចូលផលិតកម្មGalaxy បានជិត១ឆ្នាំនេះត្រូវបានទស្សនិកជនមើលឃើញ ថាលោកសុណារិន មិនទាន់មានសន្ទុះខ្លាំងដូចកាលនៅផលិតកម្មថោន ឡើយ។ការដែល ខេម នៅទ្រឹងនេះត្រូវ បានអ្នកជំ នាញសិល្បៈលើកឡើងថាដោយសារតែខេម ពិបាកទប់ទល់ ឥទ្ធិពល របស់ កំពូលតារាចម្រៀងព្រាប សុវត្ថិ ប៉ុន្ដែរឿងខេម ក្រោមតែព្រាប សុវត្ថិ ម្នាក់នោះមិនមែនជារឿងចម្លែកនោះទេហើយខេម គ្មាន តារាណាអាចដណ្ដើម តំណែងបាន ឡើយ ព្រោះថាលោកច្រៀងស្អកតែពិរោះ។

ការទៅដល់ទឹកដីបារាំងរបស់ខេម នេះនឹងធ្វើឲ្យលោកមានឱកាសបានសាសង និងរឹតចំណងស្នេហាកាន់តែរឹងមាំ ថែមទៀត ជាមិនខានជាមួយកំពូលស្នេហានាងស្រីកា ។ប៉ុន្ដែខេម ធ្លាប់ប្រាប់អ្នកកាសែតថា លោកគ្មានបំណងរស់នៅ ប្រទេសបារាំង ជា អចិនត្រេយ៍នោះទេហើយអ្នកនាងកា ក៍ធ្លាប់មករស់នៅស្រុកខ្មែរជាមួយលោកជាច្រើនឆ្នាំហើយដែរ៕






