ភ្នំពេញ៖អតីតFreshie លេខ១កាលពីឆ្នាំ២០១៣នាងស៊ីន យូប៊ីន (ស្រីដែន)នៅតែបង្ហាញរូបកៀកកើយជាមួយប្រុសរូបសង្ហារលោកខាត់ វ៉ៃហាំង ដូចគូស្នេហ៍ពិតទោះជាមានការសង្ស័យថាស្រីស្រស់ប្រុសសង្ហារនេះលេងស្នេហា”ក្លែងក្លាយ”ព្រោះធាតុពិតពួកគេមានម្ចាស់ចិត្តរៀងៗខ្លួនក្ដី។

ប៉ុន្ដែអ្នកគាំទ្រតារាសម្ដែងទាំងពីរចង់ឃើញពួកគេក្លាយទៅជាគូស្នេហ៍មែនទែនដោយសម្អាងថាតារាទាំង២សាកសមគ្នា ទាំង ក្នុងនិងក្រៅឆាក។ដោយឡែកយូប៊ីន វិញធ្លាប់វាចារនៅមុខអ្នកកាសែតថានាងមិនទាន់ចង់រៀបការនោះទេ ព្រោះនៅជាប់ភ្លើង ក្រហមនោះគឺការងារសិល្បៈមិនទាន់អាចបញ្ឈប់បាន តែនាងថាឃើញមិត្តភក្ដិអ្នករួមអាជីពមានគូនាងមានតែរំភើប អរជំនួស ពួកគេ។ចំណែកលោកវ៉ៃហាំង វិញកន្លងមកលោកធ្លាប់អះអាថាលោកបានសម្ដែងភាពយន្ដជាដៃគូជាមួយយូប៊ីន ជាច្រើន រឿង ទើបមានការលេចឭនិងផ្គូផ្គងកើតឡើង។

ស៊ីន យូប៊ីន ជាតារាដែលជាប់កុងត្រាថតភាពយន្ដនៅប៉ុស្ដិ៍Pnnហើយនាងធ្លាប់លេចឭថាមានកូនលោកឧកញ៉ាមហាសេ ដ្ឋីម្នាក់ដែលរកស៊ីផ្នែកសណ្ឋាគានិងជំនួញប្រេងសាំងតាមស្នេហាតាំងពីមុននាងលេងសិល្បៈស៊ប់ម្លេះ។តែយូប៊ីន មិនដែល ហ៊ានកៀកកើយបុរសចាយលុយដូចក្រដាសនោះម្ដងណាឡើយព្រោះនាងទៅណាតែជាមួយលោកវ៉ៃហាំង ទើបធ្វើឲ្យអ្នកខ្លះលើកឡើងថារឿងស្នេហាយូប៊ីន-វ៉ៃហាំង អាចនឹងទៅរួចព្រោះ”ស្នេហ៍មិនឈ្នះស្និត”នោះទេ។

ស៊ីន យូប៊ីន ទោះមិនមែនជាពិធីការិនីលេចធ្លោខ្លាំងមែនតែនាងអាចនិយាយMCបាន៤ភាសារគឺខ្មែរ,អង់គ្លេស ,ថៃ និងឡាវ ។នាងថាភាសារបរទេសដែលនាងចេះអាចប្រើការបាននេះគឺស្ទើតែទាំងស្រុងនាងចេះដោយសារតែការអានសៀវភៅតែម្ដង ប៉ុន្ដែនាងមិនផ្ដោតលើការងារពិធីការិនីច្រើនជាងអាជីពសម្ដែងឡើយព្រោះថាតាមពិតនាងក៍អាចចាប់អាជីពចម្រៀងបានដែរ តែនាងស្រលាញ់អាជីពសម្ដែងជាងគេទើបនាងពង្រឹងតែផ្នែកនេះជាងការងារផ្សេង។

ដោយឡែកលោកប៊ុនកើត អាំងអំនួយសិរិ ប្រធានBKAធ្លាប់និយាយថាយូប៊ីន ជាតារាមានត្រេមុខស្រ ដៀងតារា ថៃហើយ នាង មានទេពកោសល្យសិល្បៈល្អ៕





