Friday, April 19, 2024
Homeវិទ្យាសាស្រ្ដ និងស្រាវជ្រាវថៅកែ ហ្វេសប៊ុក​ ពី១ខែ១ដុល្លារ ក្លាយជាមហាសេដ្ឋី

ថៅកែ ហ្វេសប៊ុក​ ពី១ខែ១ដុល្លារ ក្លាយជាមហាសេដ្ឋី

ធុរកិច្ចជនល្បីៗ៖  Mark Zuckerberg គឺជាសហគ្រិននិងអ្នកបង្កើត កម្មវិធីកុំព្យូរទ័រដ៏ល្បី ល្បាញ មួយ រូបនៅទូទាំងពិភព លោកគឺគេហទំព័របណ្តាញសង្គម ហ្វេសប៊ុកដែល មានការប្រើ ប្រាស់យ៉ាង ទូលំទូលាយ។

នៅក្នុងវ័យក្មេងសេចក្តីលោកត្រូវបានបង្ហាត់បង្រៀនពីរ បៀបសរសេរកម្មវិធីកុំព្យូរទ័រពីឪពុក របស់ លោក គ្រូបង្រៀន កូនក្មេងលោក David Newman ។

កាលនៅវិទ្យាល័យ លោកបាន អភិវឌ្ឍន៍ឡើងនូវឧបករណ៍ចាក់ឲ្យដំណើរការតន្ត្រី “Synapse” ខណៈពេលរហូតដល់លោកជា និស្សិតម្នាក់ក្នុងសាកលវិទ្យាល័យ Harvard ។ លោក Mark Zuckerberg បានចាប់ផ្តើមដាក់បង្ហាញលើកដំបូង នូវគេហទំព័រហ្វេសប៊ុករបស់លោកតាមមិត្តរួមមហាវិទ្យាល័យ របស់ខ្លួនបួននាក់គឺ Chris Hughes, Eduardo Saverin, Andrew McCollum, និង Dustin Moskovitz ។

បើទោះជាលោកត្រូវបានគេចោទ ប្រកាន់កាលពីដើមឡើយពីនិស្សិត មួយចំនួននៃការលួចគំនិតរបស់ពួកគេក្តីក៏ ប្រជាប្រិយភាពរបស់លោកក្នុង ផ្នែកឬឯកទេសនេះមិនត្រូវបានប៉ះពាល់អ្វីឡើយ។

ស្ថាបនិកបណ្តាញសង្គមរូបនេះបានរក្សាការ បន្ថែមនូវទម្រង់ផ្សេងៗក្នុង ផ្នែកសេវាកម្មដូចជា Wirehog, Beacon, និង Connect ។គេហទំព័រនេះបានចាប់ផ្តើមស្រប ពេលទម្រង់នៃបណ្តាញមួយត្រឹមតែសម្រាប់ សាកលវិទ្យា Harvard តែប៉ុណ្ណោះហើយក្រោយ មកទៀតទើបត្រូវបានគេបើកឲ្យមានសម្រាប់មហាវិទ្យាល័យដទៃ។

ក្នុងពេលដ៏ខ្លីនោះ វាក៏បានប្រែក្លាយជាអាចមានជាសាធារណៈហើយបានកើនឡើងនូវប្រជាប្រិយភាពជា សកលសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន។ ក្រោយមកលោក Zuckerberg ក្លាយជាប្រធាននិងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Facebook Inc ដែលរកចំណូលបាន១ដុល្លារ ជាបៀវត្សរ៍របស់លោក។

កុមារភាព & ជីវិតដើមដំបូង

  • Mark Elliot Zuckerberg មានម្តាយឈ្មោះ Karen និងឪពុកឈ្មោះ Edward និងបានចាប់កំណើននៅក្រុង White Plains ញូវយ៉ក សហរដ្ឋអាមេរិកនៅថ្ងៃទី១៤ ឧសភាឆ្នាំ១៩៨៤។ លោក Edward គឺជាទណ្ឌពេទ្យម្នាក់ខណៈលោកស្រី Karen ធ្វើជាពេទ្យវិកលចរិក។
  • លោកបានស្វែងរកការអប់រំរបស់លោកពីវិទ្យាល័យ Ardsley High School ញូវយ៉ក និងក្រោយមកនៅសាលា Phillips Exeter Academy នៅ New Hamshire ជាទីកន្លែងដែលលោកបានបង្ហាញឲ្យឃើញពីភាពឈ្លៀសវៃរបស់លោកខាងផ្នែកតារាសាស្ត្រ គណិតវិទ្យា រូបវិទ្យាអក្សរសាស្ត្រអង់គ្លេស និងភាសាបរទេស។
  • ខណៈពេលកំពុងសិក្សាក្នុងសាលាថ្នាក់មធ្យមសិក្សា Mark ត្រូវបានគេបង្រៀនកម្មវិធី Atari BASIC Programming តាមរយៈឪពុករបស់លោកក្នុងឆ្នាំ១៩៩០។ តាមយថាហេតុអ្នកបង្កើតកម្មវិធី Software លោក David Newman បានចាប់ផ្តើមបង្រៀនក្មេងប្រុសនេះគ្រប់យ៉ាងទាក់ទិននិងការផលិតកម្មវិធី ។
  • ទេពកោសល្យរបស់ក្មេងប្រុសរូបនេះគឺស្ថិតក្នុងសាលាមធ្យមសិក្សានៅពេលកុមាររូបនោះ (Mark) បានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ Mercy College ដើម្បីស្វែងរកការសិក្សាកម្មវិធី Software ។ ក្នុងអំឡុងពេលនេះលោកបានអភិវឌ្ឍន៍ Software ដែលគេបានឲ្យឈ្មោះថា ZuckNet ដើម្បីបង្កើតនូវបណ្តាញទំនាក់ទំនងមួយរវាងកុំព្យូរទ័រក្នុងការិយាល័យពេទ្យធ្មេញរបស់ឪពុកលោកនិងនៅលំនៅឋានផងដែរ។
  • ក្នុងអំឡុងពេលជាមួយគ្នានោះដែរ លោកបានផលិតឧបករណ៍ចាក់តន្ត្រីមួយដែលត្រូវបានគេដាក់កម្មវិធីក្នុងអង្គចងចាំដែលជាជម្រើសនៃការប្តូរបទចម្រៀងរបស់អ្នកស្តាប់។

អាជីព

ការរីកលូតលាស់នៃអ្នកអភិវឌ្ឍន៍ Software បាននាំឲ្យមានការចាប់ផ្តើមយកចិត្តទុកដាក់លើភាពសំខាន់ជាងគេនៅសកលវិទ្យាល័យ Harvard ក្នុងផ្នែកចិត្តវិជ្ជានិងវិទ្យាសាស្ត្រកុំព្យូរទ័រ។ ក្នុងអំឡុងពេលនៃការសិក្សានៅសាកលវិទ្យាល័យមួយនេះ លោក បានផលិតកម្មវិធីជាច្រើនដែលមានចំណងជើងថា CourseMatch និង Facemash ។ក្នុងនោះកម្មវិធី CourseMatch បានជួយឲ្យក្រុមនិស្សិតជ្រើសយកវគ្គសិក្សារបស់ពួកគេនិងការសម្រេចចិត្តលើការសិក្សាជាក្រុម។ខណៈកម្មវិធី FaceMash គឺអនុញ្ញាតឲ្យនិស្សិតជ្រើសរើសមុខដ៏ស្រស់ស្អាតជាងគេបំផុតក្នុងចំណោមការជ្រើសរើសយករូបថតផ្សេងៗ។

នៅឆមាសក្រោយក្នុងឆ្នាំ២០០៤ លោក Mark បានចាប់ផ្តើមបង្ហាញនូវគេហទំព័រថ្មីមួយដែលគេឲ្យឈ្មោះថា Thefacebook.com ។ លោកបានបង្កើតឡើងនូវបណ្តាញសង្គមដែលមានមកជាមួយដោយ Facebook មិត្តរបស់លោកដូចជា Chris Hughes, Eduardo Saverin, Andrew McCollum, និង Dustin Moskovitz ។

លោកត្រូវបានគេចោទប្រកាន់ថាបានលួចយកគំនិតរបស់និស្សិតច្បង គឺលោក Divya Narendra និង កូនភ្លោះ Cameron និង Tyler Winklevoss ដែលជាអ្នកបានរៀបចំគម្រោងលើបណ្តាញសង្គមដែលគេឲ្យឈ្មោះថា The Harvard Connection ។ស្របតាមការសងជំងឺចិត្តតាមបណ្តឹងនោះលោក Zuckerberg ចាំបាច់ត្រូវផ្តល់ឲ្យដល់នូវភាគហ៊ុនហ្វេសប៊ុកធំៗចំនួនបីដែលមានតម្លៃទឹកប្រាក់៣០០លានដុល្លារ។

ក្នុងរយៈពេលដ៏ខ្លី Zuckerberg បានបោះបង់ការសិក្សានៅមហាវិទ្យាល័យហើយចាប់ផ្តើមធ្វើការលើផ្នែកឬតាមជំនាញរបស់លោកនៅការិយាល័យថ្មីមួយក្នុងទីក្រុង  Palo Alto រដ្ឋកាលីហ្វ័រនីញ៉ា ។ក្នុងឆ្នាំ២០០៤ លោកនិងមិត្តភក្តិរបស់លោកបានណែនាំ Wirehog ដែលជាកម្មវិធីចែករំលែកឯកសារមួយដែលជាការប្រកួតប្រជែងនិងនិស្សិតHarvard គឺកម្មវិធី i2hub របស់ Wayne Chang ។

ក្នុងឆ្នាំ២០០៥ Accel Partners ជាក្រុមហ៊ុនមួយដែលបើកការជួញដូរក្នុងកំណើនភាគហ៊ុនសាមញ្ញ បានផ្តល់មូលនិធិដល់ហ្វេសប៊ុកចំនួន១២,៧លានដុល្លារ។ ពីរឆ្នាំក្រោយ Mark បានបង្ហាញនូវទម្រង់ហ្វេសប៊ុកដែលមានសមត្ថភាពអាចឲ្យអ្នកអភិវឌ្ឍន៍ Software ប្រើប្រាស់ហ្វេសប៊ុកក្នុងការផលិតកម្មវិធីនានា។

នៅឆ្នាំបន្ទាប់អ្នកផលិតកម្មវិធី Software ដ៏ចំណាននេះបានណែនាំសេវាពីទៀតក្នុងទម្រង់ហ្វេសប៊ុកដែលគេឲ្យឈ្មោះថា Beacon និង Connect ។

ជីវិតឯកជន

លោក Mark បានចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៍ជាមួយនិងនារីម្នាក់ឈ្មោះ Priscilla Chan ដែលជានិស្សិតនៅសាកលវិទ្យាល័យ Harvard ផងដែរខណៈលោកនៅរៀនមហាវិទ្យានោះ។ បន្ទាប់ពីរយៈពេល៧ឆ្នាំពួកគេបានចាប់ផ្តើមរួមរស់ជាមួយគ្នាក្នុងផ្ទះជួលមួយនៅក្រុង Palo Alto ។ លោកមានទ្រព្យសម្បត្តិសុទ្ធដែលមានទំហំទឹកប្រាក់ចំនួន៣៦ប៊ីលានដុល្លារហើយថែមទាំងសក្តិសមនឹងស្ថិតក្នុងបញ្ជីឈ្មោះមហាសេដ្ឋី៤០០របស់ទស្សនាវដ្តី Forbes ទៀតផង។

 

 

 

 

 

RELATED ARTICLES