ភ្នំពេញ៖តារាកំប្លែងពូកែថ្វីមាត់សំដីខ្ញែតៗអ្នកនាងស្រេង សុកាន់ដា ហៅខ្ញុងបានប្រកាសបាយបាយពីក្រុមកំប្លែងCtnកាលពីថ្ងៃទី១២ខែកក្កដា ហើយនាងបានបាត់ខ្លួនលើកទី១ពីការសម្ដែងនៅលើឆាកCtnថ្ងៃទី១៧ខែកក្កដា ដែលបញ្ជាក់ថាអ្នកនាងសុកាន់ដា ពិតជាចង់បញ្ចប់អាជីពមួយនេះដូចការតាំងចិត្តរបស់នាងមែនក្រោយតស៊ូអស់ជាង១១ឆ្នាំ។

អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បាននិយាយយ៉ាងខ្លីតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថានាងមិនចង់ធ្វើអត្ថាធិប្បាយជុំរិញរឿងរ៉ាវនេះទេ ព្រោះពេលនេះប៉ៈពាល់អារម្មណ៍ខ្លាំង។

ទោះជាយ៉ាងណានៅក្នុងវីដេអូLiveលើអាខោនហ្វេសបុកផ្ទាល់ខ្លួនកាលពីពេលថ្មីៗនេះអ្នកនាងខ្ញុង បាននិយាយទាំង ញ័រមាត់និងតូចចិត្តថាគ្រាន់តែនាងចង់ឈប់ពីCtnស្រាប់តែមានអ្នកខ្លះចូលទៅខមិនជេនាងថាជារាភ្លេចកំណើត ,តារាកើតចេញពីអំពិសដុះអាចម៍,តារាក្រពើវង្វេងបឹង រហូតមានខ្លះបានហៅនាងថាមីសំផឹង ទៀតផង។

នាងសួរច្រាសទៅអ្នកខមិននោះថាតើនាងបានធ្វើអ្វីឲ្យខុសឬប៉ៈពាល់ទៅដល់សង្គមទៅបានជាមកជេប្រមាថនាងបែបនេះ?ខ្ញុង ថាមូលហេតុដែលសុំឈប់ពីCtnព្រោះតែនាងទៅធ្វើការយឺតយ៉ាវជាញឹកញាប់ទើបរអៀសខ្លួនពេលដែលទៅបើកលុយពីCtnម្ដងៗអីចឹងមានតែសុំលាឈប់តែម្ដងទៅ។

ជុំវិញាការចាកចេញពីអាជីពកំប្លែងរបស់ខ្ញុង នេះទស្សនិកជនមួយចំនួនមានកាបារម្ភថាក្រុមកំប្លែងដែលកំពុងតែមានប្រជាប្រិយភាពនេះនឹងអាចចុះខ្សោយជាងមុនពេលអត់ខ្ញុង ។ហេតុនេះហើយបានជាមានការលើកឡើងថាតើតារាកំប្លែងរូបណាទៅដែលនឹងចូលខ្លួនមកជំនួសខ្ញុង នៅពេលខាងមុខនេះ?

លោកសុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ ដែលជាអ្នកដឹកនាំក្រុមកំប្លែងCBSបានឲ្យដឹងថាក្រុមតារារាត្រីកម្សាន្ដទាំងអស់មាន២៥នាក់តែលោកមិនទាន់រកតារាកំប្លែងរូបណាសម្រាប់ជំនួសខ្ញុង នោះទេតែលោកថាបន្ទុកអាចធ្លាក់ទៅលើតារារួមក្រុមទាំងមូល។លោកថារយៈពេលាង១១ឆ្នាំដែលរួមការងារជាមួយខ្ញុង នោះក្រុមមិនដែលមានបញ្ហាអីធំដុំនោះទេព្រោះបើមានរឿងស្មានតែធ្វើការជាមួយគ្នាបាន១០ឆ្នាំ?លោកថាក្រៅពីខ្ញុង តារាកំប្លែងផ្សេងៗទៀតក៍មកយឺតយ៉ាវម្ដងម្កាលដូចតែគ្នាដែរតែលោកនិងថ្នាក់ដឹកនាំខាងលើតែងតែមានការអនុគ្រោះ។

លោកអ៊ុំ ក្សត្រា ហៅនាយកៃដ ដែលជាស្វាមីខ្ញុង បានឲ្យដឹងថាបើភរិយាលោកឈប់ពីCtnមែននោះនាងប្រាកដជាមានភាពរវល់លើការងារអ្វីមួយហើយ។លោកជឿរថាប្រពន្ធលោកបើឈប់ពីCtn ក៍មិនឈប់ពីសិល្បៈដាច់ដែរ ហើយក្រោយចាប់ដៃគ្នាជិត២ឆ្នាំនេះគ្រួសារលោកទទួលបានកូនប្រុស១អាយុជាង១ឆ្នាំ៕


