អូស្ដ្រាលី៖ជាតិ សុច្ចកា ដែលជាប់ខ្លួននៅអូស្រា្ដលីជាង១ឆ្នាំនោះពេលនេះនាងសម្រាលបានកូនស្រី១អាយុជិត២ខែដោយដាក់ឈ្មោះថាJo Hannna ។នាងបានធ្វើពិធីចេញខែឲ្យកូនស្រីនាងកាលពីពេលថ្មីៗនេះដែរជាមួយសារថា”គ្មានអ្វីសប្បាយជាង ឃើញកូនសុខភាពល្អទេ”។

សុច្ចកា ក៍បានតបទៅសារមិត្តភក្ដិនាងថាតើឲ្យកូនបៅទឹកគោឬទឹកដោះម្ដាយនោះដែរដោយនាងថាកូនស្រី នាងមឹប ទឹកដោះ សុទ្ធតែម្ដង។

ក្រោយសម្រាលកូនជិត២ខែនេះដែរគេឃើញជាតិ សុច្ចកា ឡើងគីឡូជាងមុនបន្ដិចហើយនាងមិនទាន់កំណត់ពេលវេលាវិលចូលស្រុកវិញឡើយព្រោះតែកូវីដមិនទាន់ស្ងាត់នេះ។ដោយឡែកសាច់ញាត្តិរបស់នាងនៅក្នុងស្រុកវិញបានបង្ហាញអារម្មណ៍ខ្នាញ់កូននាងដែលមើលទៅទើបមានវ័យ៧សប្ដាហ៍សោះតែថ្លុសខ្លាំងណាស់។

គូរបញ្ជាក់ថាជាតិ សុច្ចកា ជាអតីតបេក្ខភាពX Factor Cambodia រដូវកាលទី១និងជាតារាចម្រៀងប្រចាំហាងវីហ្រេ្វនបានដឹកដៃលោកអែន ឌី ចេញទៅច្រៀងសម្ដែងនៅអូស្រា្ដលីកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២០ ដែលតាមគម្រោងពួកគេត្រូវច្រៀងតែ១ខែគត់នឹងត្រឡប់មកស្រុកវិញ។ប៉ុន្ដែសុច្ចកា បានជាប់អន្ទាក់ស្នេហ៍ពោះម៉ាយកូន១លោកឧត្តម ទើបបន្ដរស់នៅអូស្រា្ដលីជាង១ឆ្នាំទៅហើយខណៈដែលតារារួមតំណើរមានលោកអែន ឌី និងតារាស្រីម្នាក់ទៀតបានវិលវិញមកតាមកំណត់។

សុច្ចកា បានដឹកដៃលោកឧត្តម រៀបការតាមបែបសាសនាគ្រិស្ដកាលពីចុងខែមីនាឆ្នាំ២០២១ ហើយពេលនេះនាងបានក្លាយទៅជាម្ដាយគេទៅហើយ។សុចកា ធ្លាប់ប្រាប់អ្នកកាសែតថានៅអូស្រា្ដលីស្វាមីនាងមិនឲ្យនាងធ្វើការអ្វីនោះទេគឺឲ្យតែនៅផ្ទះ ខណៈដែលប្ដីនាងធ្វើការនៅក្រុមហ៊ុនមួយប្រាក់ខែច្រើនគូសម។

ក្រោយជាតិ សុច្ចកា មានប្ដីនិងកូន១នេះអាជីពចម្រៀងរបស់នាងអាចនឹងបញ្ចប់បើទោះជានាងធ្លាប់ថាពេលមកដល់ស្រុកវិញអាចឡើងច្រៀងតាមបណ្ដារប៉ុស្ដិ៍ទូរទស្សន៍ជាធម្មតាក្ដី។ដោយឡែករឿងរៀបការតាមបែបប្រពៃណីខ្មែរនោះសុច្ចកា ធ្លាប់តាំងចិត្តថានឹងរៀបចំនៅស្រុកខ្មែរនៅពេលដែលកូវីដស្ងាត់នាពេលខាងមុខនេះ៕





