ភ្នំពេញ៖ដួង វីរៈសិទ្ធ ដែលជាម្ចាស់ជ័យលាភីI Am A Singer Cambodia រដូវកាលទី១និងជាតារាចម្រៀងហង្សមាសនោះបានក្លាយទៅជាតារារាម ទាំងមិនគូឲ្យជឿ ខណៈដែលផលិតកម្មថ្មីនេះក៍បានបង្អាក់តំណើរមាស សុខសោភា ដែលគ្រោងចូលហង្សមាសឲ្យមកចុះកុងត្រាជាមួយទ្រនុំរបស់ខ្លួនយ៉ាងជោគជ័យទៅហើយ។

ប៉ុន្ដែថ្មីៗនេះតារាចម្រៀងរបស់ហង្សមាស២ដួងទៀតដែលបានលេចមុខរកស៊ីជាមួយថៅកែរាម ក្នុងការលក់ផលិតផលនោះគឺសុគន្ធ និសា និងឆន សុវណ្ណារាជ ដែលធ្វើឲ្យមានការលើកឡើងថាអ្នកចម្រៀងទាំង២នេះក៍ជាគោលដៅរបស់រាម នាពេលខាងមុខផងដែរព្រោះការរកស៊ីធ្វើការជាមួយគ្នាយូៗទៅអាចមានមនោសញ្ចេតនាជាមួយគ្នាកាន់តែច្រើនហើយឈានទៅធ្វើការជាមួយគ្នាតែម្ដងដូចជាករណីលោកព្រាប សុវត្ថិ ចេញពីហង្សមាសទៅតាមថៅកែGalaxyជាដើម។

លោកSpy អ្នកបញ្ជារផ្នែកសម្លេងរបស់រាម មិនអាចទាក់ទងបានទេកាលពីថ្ងៃទី២៦ខែកក្កដា ទើបមិនអាចសុំការបំភ្លឺពីរឿងសុគន្ធ និសា និងឆន សុវណ្ណារាជ នាំគ្នាទៅរកស៊ីជាមួយថៅកែរាម បានឡើយ។ដោយឡែកលេខទូរស័ព្ទមួយខ្សែរទៀតរបស់រាម ដែលដាក់នៅលើផេកផលិតកម្មនោះក៍តេមិនចូលដែរ។ចំណែកអ្នកនិពន្ធល្បីឈ្មោះម្នាក់នៅហង្សមាសបាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះថានេះជាប្រធានបទក្ដៅព្រោះរឿងនេះពីណាក៍ចង់ដឹងដែរដោយសារតែអ្នកខ្លះយល់ច្រឡំថាសុគន្ធ និសា និងឆន សុវណ្ណារាជ ចូលរាម ទៅហើយ។លោកថានោះជាការរកស៊ីជាមួយគ្នាតែថៅកែផលិតផលនោះគាត់ក៍មានផលិតកម្មដែរអីចឹងប្រាកដជាធ្វើការជាមួយគ្នាយូទៅកាន់តែស្និតស្នាលគ្នាមែន។តែលោកសង្កត់ខ្លីថាទាំងនិសា និងសុវណ្ណារាជ ពេលនេះនៅតែជាតារាហង្សមាសទេ។

ថ្វីត្បិតតែមហាជនមួយចំនួនបានលើកឡើងថាសុគន្ធ និសា និងឆន សុវណ្ណារាជ ជាមុខសញ្ញានៃការចង់បានរបស់ថៅកែរាម ក្ដីបានជាតារាទាំង២ទៅរកស៊ីជាមួយម្ចាស់ផលិតកម្មនេះក្ដី ប៉ុន្ដែអ្នកនាងខាត់ សុឃីម បានលើកឡើងកាលពីខែមុនថានេះជាសម័យកូវីដអីចឹងមិនអាចរងចាំតែការងារសិល្បៈ១មុខដូចមុនបានទៀតទេព្រោះកូវីដមិនដឹងពេលណាចប់ឡើយ ហេតុនេះត្រូវតែបង្កើតមុខរបរថ្មីហើយសុឃីម ក៍បានបើកសម្ពោធហាងរក្សារសម្រស់មួយកាលពីពេលថ្មីៗនេះដូចបំណងមែន។ចំពោះសុគន្ធ និសា វិញក្រោយជាពីកូវីដជាង៤ខែមកនេះនាងមានសុខភាពកាន់តែល្អប្រសើរនិងចេញច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយដូចមុនទៅហើយ ខណៈដែលនាងមានមុខរបរផ្ទាល់ខ្លួនហាងគុយទាវខ្ចប់ជាយូឆ្នាំមុនក្លាយទៅជាអ្នកលក់ផលិតផលជាមួយថៅកែរាម។ដោយឡែកលោកឆន សុវណ្ណារាជ វិញបានកាន់ទុក្ខជូនម្ដាយដែលលាចាកលោកអស់ជាង២ខែទើបតែពេលនេះចេញមកលក់ផលិតផលជាមួយថៅកែរាម យ៉ាងគូរឲ្យភ្ញាក់ផ្អើល។


គូរបញ្ជាក់ថាសុគន្ធ និសា ក្រោយរៀបការជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរមកពីអាមេរិកជាង៣ឆ្នាំមកនេះនាងមិនសូវមានសន្ទុះខ្លាំងដូចកាលនៅលីវឡើយ តែរូបសម្រស់នៅតែលេចត្រដែតហើយតាមគម្រោងនាងគ្រោងកូនដំបូងនៅឆ្នាំ២០២១នេះទៀតផងតែពេលនេះគេមិនទាន់ឃើញនិសា ពពោះកូនទី១ឡើយ។រីឯលោកឆន សុវណ្ណារាជ វិញក៍ហាក់នៅទ្រឹងដែរព្រោះតែលោកខេម ប៊ុនថៃ មានសន្ទុះខ្លាំងខ្លាពេកទើបធ្វើឲ្យអតីតតារាCBរូបនេះពិបាកដណ្ដើមភាពលេចធ្លោដូចកាលឆ្នាំ២០០៧ បើទោះជាពេលនេះលោកព្រាប សុវត្ថិ បានចាកចេញពីហង្សមាសជិត១ឆ្នាំទៅហើយក្ដី។

តាមព័តមានថាក្រោយពីមានមាស សុខសោភា និងដួង វីរៈសិទ្ធ ធ្វើជាដៃគូឆ្លងឆ្លើយគ្នាហើយនោះរាម នៅដាក់គោលដៅអូសយកតារាល្បីៗមួយចំនួនទៀតមកពង្រឹងផលិតកម្មរបស់ខ្លួនដើម្បីធ្វើឲ្យតារាទាំងនោះមករកស៊ីលក់ផលិតផលផងច្រៀងផង ហេតុនេះហើយមិនយូទេផលិតកម្មជើងថ្មីនេះនឹងធ្វើពិធីជប់លៀងធំបង្ហាញតារាចំណូលថ្មីរបស់ខ្លួននៅពេលខាងមុខនេះជាមិនខាន៕



