ភ្នំពេញ៖តារាសម្ដែងម៉ាក សែនសូនីតា បានឲ្យដឹងថាក្រោយពេលមានកូន១វ័យជាង៨ខែនេះគីឡូនាងនៅតែមិនទាន់ស្រកចុះតាមការចង់បាននោះទេពោលគឺនៅ៦២គីឡូ តែចិត្តនាងចង់បានគីឡូដែលស្រលាញ់គឺ៥៦គីឡូ ខណៈដែលមុនរៀបការនាងតែងតែរក្សារទម្ងន់តែត្រឹម៥៣គីឡូទេ។

នាងថាក្រោយមានប្ដីនិងកូន១បែបនេះមិនគិតថានឹងវិលទៅគីឡូដើមដូចកាលនៅលីវទេព្រោះនាងបែកសាច់ជាងមុន អី ចឹង រាល់ថ្ងៃនាងខំហាត់ប្រាណនិងប្រើផលិតផលសម្រកខ្លះដែរដើម្បីឲ្យស្រកចុះថែម៦គីឡូទៀតពោលគឺនឹងខំប្រឹងប្រែង ឲ្យចុះតាម បំណងនៅពេលខាងមុខនេះ ព្រោះអំឡុងពេលមានផ្ទៃពោះនាងមានទម្ងន់ដល់ទៅ៨០គីឡូឯណ្ណោះ។

ម៉ាក សែនសូនីតា ថាក្រោយមានកូន១នេះការងារសិល្បៈមួយចំនួននាងនៅតែមានគេទាក់ទងដែរតែនាងទទួលតែការងារសិល្បៈដែលខ្លីៗដូចជាការថតស្ពតជាដើមហើយថ្មីៗនេះនាងទើបថតស្ពតធំមួយរួចហើយដែរ ។

ប៉ុន្ដែការថតភាពយន្ដវិញនាងមិនទាន់ទទួលទេព្រោះកូននៅតូចមិនអាចចុះថតតាមខេត្តបាន តែនាងនឹងទទួលថតវិញនៅ ពេលដែល កូននាងបានធំជាងនេះបន្ដិចព្រោះស្វាមីនាងមិនហាមឃាត់នាងថតសម្ដែង នោះទេគឺគាត់បើក សិទ្ធិពេញ លេញ ហើយនៅលើការសម្រេចចិត្តរបស់នាងប៉ុណ្ណោះ។

នាងថាជីវិតនាងក្រោយមានប្ដីនិងកូន១នេះខុសពីកាលនៅលីវព្រោះបច្ចុប្បន្ននាងមានក្ដីសុខបែបលក្ខណៈមានគ្រួសារដែលអាចនិយាយបានថាពោពេញទៅដោយសុមភមង្គល។

ម៉ាក សែនសូនីតា បានរៀបការជាមួយលោកប៉ុល វិបូរ ហៅនីត ដែលជាថៅកែផលិតកម្មAngkor Picture កាលពីថ្ងៃទី១៦ខែមីនាឆ្នាំ២០២០ និងសម្រាលកូនប្រុសកាលពីថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាប៉ុល បូនីតតូ ។

ក្រោយមានស្វាមីតូតា បានបង្កើតមុខរបរថ្មីដល់ទៅ៤ព្រមគ្នាគឺហាងលក់គ្រឿងអលង្ការ,ភោជនីយដ្ឋាន,កសិដ្ឋានចិញ្ចឹមពពែ និងកសិដ្ឋានចិញ្ចឹមគោ។តូតា ថានៅរដូវកូវីដនេះនាងក៍ជួបវិបត្តិសេដ្ឋកិច្ចខ្លះៗដែរតែនាងបង្កើតមុខជំនួញដើម្បីរៀនរស់ទប់ទល់ជាមួយបរិបទកូវីដនេះឲ្យបាន៕



