បារាំង៖តារាចម្រៀងថោនលោកករុណា ពេជ្រ បានឲ្យដឹងថាម្ដាយរបស់លោកដែលកំពុងរស់នៅប្រទេសបារាំងនោះត្រូវបានដឹកចូលពេទ្យជាបន្ទាន់ដោយសារតែគាត់មានជំងឺស្រដៀងលើសឈាម ឬស្ទះសរសៃឈាម ហើយចុកមួយចំហៀងខ្លួនមិនអាចកម្រើកបានទើបប្រញ៉ាប់ទៅពេទ្យកាលពីថ្ងៃទី៣១ខែកក្កដា ។

តែដោយសារតែចំថ្ងៃសៅរ៍គ្រូពេទ្យពូកែៗមួយចំនួនសម្រាកទើបលទ្ធផលនៃស្ថានភាពជំងឺរបស់ម្ដាយលោកទាល់តែនៅ ថ្ងៃ ច័ន្ទទី២ឬអង្គារទី៣ខែសីហា នេះទើបដឹងពីលទ្ធផលច្បាស់។លោកថាក្នុងនាមជាកូនលោកមានការតក់ស្លុតខ្លាំងណាស់ នៅ ពេលដែលម្ដាយមានជងឺនេះហើយដំបូងលោកទទួលបានព័តមានថាមិនអីទេ តែក្រោយមកថាគាត់កម្រើកមិន រួចមួយ ចំហៀង ខ្លួនទើបធ្វើឲ្យលោកកាន់តែពិបាកចិត្ត។

ប៉ុន្ដែលោកថាអ្នកដែលយកម្ដាយលោកទៅពេទ្យនោះប្រាប់ថាគាត់ទៅពេទ្យទាន់ពេលវេលាហើយ អីចឹងលោកមានតែចាំ ចម្លើយយ៉ាងអន្ទះសារឲ្យបានពិតពីគ្រូពេទ្យជំនាញដែលអាចដឹងនៅថ្ងៃនេះឬថ្ងៃស្អែក។

គូរំលឹកថាលោកករុណា ពេជ្រ បានក្រៀមក្រំរយៈពេលជាង៣ឆ្នាំមកហើយព្រោះតែឪពុកលោកនៅក្នុងស្រុកមានជំងឺលើសឈាមនិងដាច់សសៃក្នុងខួក្បាលបណ្ដាលឲ្យគាត់ក្លាយទៅជាមនុស្សរុក្ខជាតិហើយលោកពេជ្រ ចំណាយថវិការព្យាបាលអស់ដល់ទៅជាង២០ម៉ឺនដុល្លារ។

ដោយឡែកស្ថានភាពសុខភាពម្ដាយលោកនៅបារាំងនោះលោកមានសង្ឃឹមថានឹងបានដំណឹងល្អតាមរយៈការប្រាប់ពី សាច់ ញាត្តិរបស់លោកនៅទីនោះថាម្ដាយលោកយកទៅពេទ្យព្យាបាលទាន់ពេលវេលា មិនទាន់យឺតពេលនោះទេហេតុនេះ ហើយ លោករំពឹងថាម្ដាយនឹងមានសុខភាពប្រកតីវិញឆាប់ៗនេះ៕






