ភ្នំពេញ៖នៅយប់ថ្ងៃទី៤ សីហា ឆ្នាំ២០២១ លោក អ៉ិន សុភិន បានបង្ហោះសារយ៉ាងវែងអន្លាយវាយបកទៅកាន់ផលិតករពីរនាក់ប្ដីប្រពន្ធ គឺលោក រ៉េមមី ហ៊ូ និង ភរិយា គឺអ្នកស្រី ផូ ភារ័ត្ន ដែលបានទម្លាយថា លោកមិនទូទាត់ទឹកប្រាក់ជាងមួយម៉ឺនដុល្លារ ជាថ្លៃពលកម្ម ដែលលោក និង ភរិយា បានដឹកនាំសម្ដែងភាពយន្តឲ្យ៣រឿង។


លោក អ៉ិន សុភិន បានឆ្លើយតបថា គួរអោយអស់សំណើច ហើយអោយបងប្អូនផលិតករចាំមុខពីរនាក់នេះអោយច្បាស់។ ខ្ញុំទើបប្រជុំចប់កាលពីថ្ងៃចន្ទ័រឿងពួកគាត់ធ្វើការមិនកើតចង់បានលុយ ខុសក្បួនហេតុ តែអាណិតពួកគាត់អត់ការងារធ្វើ។ តេមកសុំការងារធ្វើ អាណិតពេកក៏អោយម្ដង៣រឿងដឹក(ដឹកនាំសម្ដែង)។ 1-រឿង ឯកការ ដឹកនាំរឿងមិនកើត ហើយបានកក់ លុយត្រឹមត្រូវដល់តំណាក់កាលទី២មិនទាន់បានបង់ ព្រោះរឿងយកមិនបាន ខុសច្រើន ដឹកអោយរួចតែពីដៃ។ ចឹងតើ អោយ គេបង់លុយអោយដែរ? ណាមួយតាំងពីថតចប់មកកូវីតរហូត។

រឿងនេះមិនទាន់គិតយ៉ាងម៉េចផង មកថាគេមិនទាន់បង់លុយ កុំអោយតែគេប្ដឹងវិញទៅសំណាងហើយ។ ដឹកនាំរឿងតម្រូវ ចិត្តខ្លួនឯង មិនតំរូវចិត្តអ្នកបង់លុយ ខាងក្រុមហ៊ុនមិនទាន់និយាយអ្វីទាំងអស់។ តែនេះចង់បង្ករបញ្ហាដោយខ្លួនឯង។ អាណិត ណាស់តែការងារមិនកើត ចង់តែបានលុយគេ ពេលមកសុំការងារគេ ធ្វើនិយាយល្អតែពេលបានការងារទៅធ្វើចរិកមើលងាយ ការងារ ហើយហ៊ានចេញមុខមកទៀតអត់កេរ្តិ៍ខ្មាស់។ 2 -រឿង”បេសកម្មស្នេហ៏” ដឹកមិនកើត កាត់តមិនចេញ លុយកាក់បាន កក់រួចហើយ នៅតែដំនាក់កាលបន្ទាប់។ 3-រឿង”វង្វេង” ក៏ដូចគ្នាដឹកមិនបានកូនក្មេងដឹកលេងផងមើលមិនយល់ រឿងលុយ កាក់គេបានកក់រួចរាល់ហើយដែរ។

នៅតែបង់ដំនាក់កាលបន្ត តែពេលនេះរឿងទាំង៣ យកជាការមិនបានសោះ ហេតុតែចង់ជួយ មិនមានបទពិសោធន៏សោះ ក៏អោយឱកាស តែសមត្ថភាពអន់ណាស់ យកជាការមិនបាន។ សូមផលិតករទាំងអស់គ្នាប្រយត្ន័ចាញ់បោក ពួកគាត់ ទាំង ពីរនាក់។

ខ្ញុំខូចអស់៣រឿងរ៉ាប់មុឺនដុល្លារមិនបាននិយាយអីមួយម៉ាត់ ទុកមុខរ៉ាប់អានគ្នា តែពួកគាត់ចង់ល្បី ព្រោះពួកគាត់កំពុងតែ ជួបញ្ហា សេដ្ធកិច្ទ។ អាណិតដែរតែមនុស្សចង់បានលុយគេ ដោយមិនធ្វើការអោយនោះទុកតាមនឹងទៅ សុខចិត្តយក រឿងមក អោយ អ្នកផ្សេងធ្វើវិញ។

នេះជាបទពិសោធន៏ថ្មីមួយចេះចង់បានលុយគេអត់ចេះខ្មាស់តែខាងក្រុមហ៊ុនកំពុងតែរកមុខអោយដឹកសងផង គួអោយចង់ សើចអ្នកដឹងនាំរឿងគ្មាន License!!!!!!។ ការបង្ហោះរបស់លោកកំពុងធ្វើអោយរសើបយ៉ាងខ្លាំង ស្របពេល ដែលការ ទម្លាយ របស់ រ៉េមមី ហ៊ូ និង ភរិយា ដែលត្រូវគេដឹងថា គឺជាផលិតករ និង ជាអ្នកច្នៃម៉ូដមកពីអាមេរិក អះអាងថា ក្រោយដឹកនាំ រឿង អោយផលិតកម្មមហាហង្សចប់៣រឿងយូរហើយ តែមិនឃើញលោក អ៉ិន សុភិន ទូទាត់ថ្លៃពលកម្មនៅសល់អោយ។

យ៉ាងណាមិញ ជុំវិញការបង្ហោះរបស់ អ៉ិន សុភិន គេកំពុងតែចាំមើលប្រតិកម្មបន្ត ពីភាគីលោករ៉េមមី ហ៊ូ និង ភរិយា៕



