Saturday, November 23, 2024
Homeតារាខ្មែរពេជ្រ សោភា៖ អាយុ៣៧ឆ្នាំកាន់តែលេងខ្លួន

ពេជ្រ សោភា៖ អាយុ៣៧ឆ្នាំកាន់តែលេងខ្លួន

ភ្នំពេញ៖ពេជ្រ សោភា ដែលមិនធ្លាប់ចូលចិត្តភាពស៊ិចស៊ីតាមរយៈការស្លៀកពាក់បញ្ចេញគល់ភ្លៅ​និងសុដន់ឲ្យគេឃើញនោះ​ស្រាប់តែ​ទើបឈានចូលវ័យ៣៧ឆ្នាំកាល​ពីពេលថ្មីៗនាងចាប់ផ្ដើមលេងខ្លួនយ៉ាង​ចម្លែកខុសពីរាល់លើកដូចជា​នៅចុងសប្ដាហ៍​នៃដើមខែសីហា នេះនាងឡើងច្រៀងដោយស្លៀកខោខ្លីស្ដើងៗលើជង្គង់បញ្ចេញសាច់​ភ្លៅឡើងដូចបណ្ដូល​ចេកតែម្ដងហើយ​រូប​សម្រស់​​នាង​មិន​ប្រែប្រួលទៅតាមវ័យឡើយ។

នេះគឺការរៀបចំខ្លួនឲ្យមានការទាក់ទាញថែមទៀតបន្ទាប់ពីនាងបានធ្វើឲ្យ​ទីផ្សារចម្រៀង​មានការ​ប្រែប្រួលនៅ រដូវកូវីដ នេះដោយមានក្រុមតន្រ្ដី(Band)ផ្ទាល់ខ្លួនដែលដឹកនាំដោយលោកគ្រូអ៊ួយ មាន​សមាជិក​៤នាក់​លេង​​ឲ្យនាងច្រៀង​ផ្ទាល់ តាមឆាកទាំងឡាយដែលសោភា បានយកបទល្បីៗរបស់កាលពីជាង១០ឆ្នាំមុន​មកច្រៀងឡើងវិញ​ទើបធ្វើឲ្យ នាងនៅ តែជាទីចាប់អារម្មណ៍របស់មហាជន។

ដោយឡែកការសម្រាប់ការលេង​សម្ភារនិយម​វិញសោភា ខុស​កាលពីឆ្នាំ២០០៧ ដែលនាងធ្លាប់តាំងចិត្តថា ចង់ជិះឡាន ១គ្រឿង រហូតដល់ដុះខ្ទឹមតែម្ដង​គ្មានផែនការលេង​ម៉ូដរថយន្ដនោះទេ​ព្រោះនាងយល់​ថាឡានមិនអាចជិះ ផងធ្វើជាកន្លែងដាំ ស្លផង បាន ឡើយពោលគឺផ្ទះសំខាន់ជាង។ប៉ុន្ដែនៅឆៅ​ឆ្នាំ២០២១​នេះ​សោភា បានធ្វើឲ្យតារាផ្សេងៗទៀត ដែលធ្លាប់លេងខ្លួន និងសម្ភារៈ និ យម​ដែរតាមនាងលែងទាន់តែម្ដងដូចជា​តារា​រូបនេះ​ជិះរថយន្ដទំនើបៗ​ដល់ទៅ៥គ្រឿងឆ្លាស់គ្នា្នក្នុងនោះមាន​ដូចជា Mercedes ,Porsche ,Bmw,Range Rover និងAudi ។

ដោយឡែកគ្រាន់តែនាឡិកាដៃវិញនាងពាក់១គ្រឿងមានតម្លៃស្មើផ្ទះ១ល្វែងដូចជាRolex និងRichard Mille ខណៈកាបូប ដៃ នាង១មានតម្លៃដល់ទៅ៦០០០ដុល្លារឯណ្ណោះ។ការលេងខ្លួនមិនចាញ់តារានៅប្រទេសជិតខាងរបស់សោភា នៅពេលនេះកើត មានឡើងក្រោយពីនាងមានផ្ទះរស់នៅយ៉ាងប្រណិតមិនក្រោម៣ផ្សេងគ្នាឡើយដែលនេះអាចចាត់ទុកថាការចាប់អាជីពចម្រៀងរយៈពេលជាង១៦ឆ្នាំរបស់សោភា នៅពេលនេះនាងបានឈានទៅដល់គោល ដៅដែលនាងចង់បានហើយមានអ្វីៗ គ្រប់ យ៉ាងដែលនាងប៉ងពីមុនអស់ហើយ។

ទោះជាយ៉ាងណាអ្នកខ្លះសង្ស័យថាសោភា មានគូស្នេហ៍ដែលមិនមែនជាលោកឆឹម សក្កដា ជួយនៅក្រោយខ្នងតែ នាងធ្លាប់អះ អាងថាគ្មានបុរសណាឧបត្ថម្ភនាង ឡើយព្រោះពេលនេះនាងកំពុង តែស្វែង យល់ ចិត្តគ្នាជាមួយលោកសក្កដា នឹងអាចនឹង ឈាន ទៅរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅពេលខាង មុខនេះទៀតផងបន្ទាប់ពីស្វែង យល់ចិត្តគ្នា៤ឆ្នាំលើក ពេល រៀបការ ដល់ ទៅ៣លើកព្រោះតែកូវីដ។

 ពេជ្រ សោភា នៅតែឈជាតារាស្រីក្នុងចំណោមអ្នកចម្រៀងជូរមុខគេរបស់ហង្សមាសទោះ ជាទ្រនុំនេះប្រជុំ ទៅដោយតារា ខ្លាំងៗជាច្រើនក្ដី ។នាងបានចែកផ្លូវគ្នាជាមួយអតីតស្វាមីអាណិកជនខ្មែរនៅអាមេរិកលោកឡៅ ឆលី រយៈពេលជាង ៤ឆ្នាំមក ហើយ តែសោភា ខុសពីមេម៉ាយផ្សេងៗទៀតព្រោះនាងហាក់គ្មានទុក្ខដោយសារ តែរឿងស្នេហាមិនសម ប្រកបនោះទេដោយ នាងសម្អាងថាជីវិតជាស្រ្ដីមេម៉ាយពោពេញទៅដោយសេរីភាពចង់ធ្វើអ្វីបានដូចចិត្តគ្មានអ្នកហួងហែង។

នាងថាតាំងពីចែកផ្លូវ គ្នាជាមួយលោកឆលី នាងសូមបឹទបេះដូងពីសំណាក់អាណិកជនខ្មែរនៅ បរទេសដែលតាមស្រលាញ់ តែម្ដងព្រោះ ចង់មើល ចិត្តអ្នកក្នុងស្រុកវិញ។ប៉ុន្ដែអ្វីដែលចម្លែកនោះគឺនៅពេលដែលសោភា ត្រូវបានលោកសក្កដា សុំរៀបការ នៅឆ្នាំ២០២២ នាង បែជាមិនឆ្លើយតបឡើយ។ទស្សនិកជនរងចាំមើលថាតើកូនកំលោះរបស់សោភា ពិតជាលោកសក្កដា មែន ឬមួយនេះគ្រាន់ តែជាស្នេហាដែលពួកគេសម្ដែងដើម្បីឲ្យមានការចាប់អារម្មណ៍ទាំងសងខាង?

         

RELATED ARTICLES