ភ្នំពេញ៖តារាភាពយន្ដរូបស្រស់កញ្ញាហង្ស ស្រីរ័ត្ន បានឲ្យដឹងថានាងបានសម្រេចចិត្តផ្អាកថតសម្ដែងរឿងមួយរយៈទៅហើយព្រោះតែកូវីដផ្ទុះមិនព្រមស្ងាត់នេះ ហេតុនេះមិនកំណត់ថាពេលណាអាចវិលវិញនោះទេព្រោះដើម្បីការពារសុវត្ថិភាពខ្លួនឯងផងនិងក្រុមគ្រួសារផង។

ទោះជាយ៉ាងណាស្រីស្អាតរូបនេះថានាងមិនជួបវិបត្តិសេដ្ឋកិច្ចដ៍ធ្ងន់ធ្ងរឡើយព្រោះមិនធ្លាប់ជំពាក់លុយគេហើយមានតែសម្រប ខ្លួនរៀនរស់បត់បែនទៅតាមបរិបទសម័យកូវីដនេះដូចគេឯងទៅ។ប៉ុន្ដែការប៉ៈពាល់ជីវភាពប្រចាំថ្ងៃនោះប្រាកដ ជាមាន ហើយ ដោយសារតែគ្មានប្រាក់ចំណូលបន្ថែម តែតាំងពីមុនមកនាងមិនទម្លាប់ចាយលុយខ្ជះខ្ជាយនោះទេ ហេតុនេះហើយសល់ ប្រាក់ កាសខ្លះៗដែលសន្សំសម្រាប់ទប់ទល់ពេលអត់ចំណូលនេះ។

ហង្ស ស្រីរ័ត្ន ថានាងកំពុងតែសិក្សារហក់ចូលប្រឡូកក្នុងវិស្ស័យOnlineតាមរយៈការលក់ផលិតផលដូចតារាមួយចំនួនទៀតដែរ តែនៅពេលដែលមិនទាន់ចេញជារូបរាងបែបនេះនាងមិនទាន់អាចនិយាយមុនបាននោះទេព្រោះត្រូវការសិក្សារពីផលិតផលនោះឲ្យបានច្បាស់លាស់ជាមុនសិន។

ឆ្លើយតបសំណួរថាតើកញ្ញាហង្ស ស្រីរ័ត្ន មានបុរសណាជួយឧបត្ថម្ភនៅរដូវកូវីដដែរឬអត់នោះស្រីស្រស់រូបនេះវាចារថាតាមពិតនាងក៍ចង់មានគេស្រលាញ់និងជួយដែរ ប៉ុន្ដែពេលនេះអត់មានសោះតែម្ដង។

ការវាចារបែបនេះអាចជាការដាក់ខ្លួនរបស់នារីរូបស្រស់ហង្ស ស្រីរ័ត្ន ព្រោះនាងជាតារាវ័យក្មេងដែលមានរូបសម្រស់លេចធ្លោម្នាក់រឿងអីដែលអត់មានប្រុសតាមស្រលាញ់និងចង់ជួយផ្គត់ផ្គង់គ្រាន់តែនាងមិនទទួលសំណើរស្នេហ៍ប៉ុណ្ណោះ។

នាងធ្លាប់ប្រាប់ដែរថាចង់ធ្វើអ្វីដែលខ្លួនឯងពេញចិត្តនិងធ្វើ មិនមែនធ្វើការងារណាទាំងការមិនស្រលាញ់នោះទេ។ តារាសម្ដែងវ័យ២២ឆ្នាំកញ្ញាហង្ស ស្រីរ័ត្ន ជាប្រធានក្រុមហ៊ុនMedia& Talent Alliance(MTA)ធ្លាប់លេចមុខតាមភាពយន្ដជាច្រើនរបស់ប៉ុស្ដិ៍លេខ៥ហើយក្រៅពីអាជីពសម្ដែងនាង ក៍មានបំណងចង់ ក្លាយខ្លួនទៅជាពិធីការិនី អាជីពម្នាក់ដូច តារា មួយចំនួនទៀតដែរ៕




