ភ្នំពេញ៖ដួង វីរៈសិទ្ធ បានចាកចេញពីហង្សមាសចូលរាម ជាង៥ខែហើយដែលការទៅដល់ទ្រនុំថ្មីនេះអតីតតារាមហាហង្សរូបនេះបានចាប់ដៃគូជាមួយតារាចម្រៀងស្រីលំដាប់ជូរមុខមាស សុខសោភា ទើបធ្វើឲ្យវីរៈសិទ្ធ បានស្គាល់រសជាតិជាតួឯកក្នុងអាជីពរបស់ខ្លួនបើទោះជាមានការលើកឡើងថាលោកមិនសូវស៊ីគ្នាក្នុងការធ្វើជាដៃគូជាមួយសោភា ដោយសារតែមានអាយុប្អូននាងដល់ទៅ១៣ឆ្នាំក្ដី តែបន្ទាប់ពីគ្រូភ្លេង(Composer)ម្នាក់នៅហង្សមាសបានជំទាស់ធ្វើឲ្យរឿងរ៉ាវនេះស្ងប់ស្ងាត់ទៅវិញ។

ទោះជាយ៉ាងណាវីរៈសិទ្ធ ដែលមានសម្ថភាពនិពន្ធទំនុកភ្លេងនិងMelody រួមទាំងចេះMix បានដោយខ្លួនឯងនេះនៅតែមិនទាន់ធ្វើឲ្យទីផ្សារចម្រៀងលោកផ្ទុះបាននៅឡើយនៅរដូវកូវីដនេះ។

អ្វីដែលគូរឲ្យកត់សម្គាល់វីរៈសិទ្ធ ទៅដល់រាម គឺដូចមាស សុខសោភា ដែរព្រោះ ទៅច្រៀងផងរកស៊ីលក់ផលិតផលផង។គេជឿរថាមិនយូឡើយវីរៈសិទ្ធ នឹងបើកហាងលក់ផលិតផលនោះដោយខ្លួនឯងជាមិនខានជា មិនខានព្រោះ ថាតារាដែល ទៅជ្រកនៅរាម គឺដើម្បីច្រៀងនិងលក់ផលិតផលជាមួយថៅកែស្រី។

ដួង វីរៈសិទ្ធ ម្ចាស់ពានI Am A Singer Cambodia រដូវកាលទី១ជាតារាចម្រៀងផ្នែកយុវវ័យដ៍លេចធ្លោម្នាក់នៅហង្សមាសព្រោះតែមានទឹកដមសម្លេងផ្អែមនិងរូបរាងសង្ហារ។តែដោយសារតែការជ្រកនៅហង្សមាសជាច្រើនឆ្នាំបានត្រឹមតែធ្វើជាតួរងព្រោះកាលនោះហង្សមាសមានតួឯកតែ៣ដួងគឺព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងឱក សុគន្ធកញ្ញា នោះទើបធ្វើឲ្យវីរៈសិទ្ធ ស្ពាយពានចេញពីហង្សមាសចូលរាម ដោយគ្មានអាល័យ។

ការក្លាយទៅជាដៃគូជាមួយតារាជើងខ្លាំងមាស សុខសោភា ធ្វើឲ្យលោកម៉ម វាសនា ហៅដួង វីរៈសិទ្ធ ឡើងកូដមួយក្រឺត ថែម ទៀត តែគេមិនអាចទាន់សន្និដ្ឋានបានទេថាតើលោកអាចនឹងអាចឈានទៅប្រជែងជាមួយតារាប្រុសលំដាប់Grade A បាន ដែរ ឬអត់ព្រោះថាគិតត្រឹមឆ្នាំ២០២១នេះតារាចម្រៀងGalaxy លោកព្រាប សុវត្ថិ និងតារាហង្សមាសលោកខេម ប៊ុនថៃ នៅតែជាតា រាឈានមុខគេដដែល។ដោយឡែកជំនួយការរបស់វីរៈសិទ្ធ បានឲ្យដឹងថារាម មិនមែនធ្វើបទចម្រៀង ដើម្បីប្រជែងជាមួយ ផលិត កម្មណានោះទេហេតុនេះវីរៈសិទ្ធ ល្បីតាមបែបព័ណសំបុររបស់គេមិនអាចយកបទៅប្រៀបធៀប ជាមួយតារាផ្សេងៗ បានឡើយ។

ដួង វីរៈសិទ្ធ បានឲ្យដឹងថាលោករីករាយក្នុងការធ្វើជាការជាមួយរាម ហើយការលក់ផលិតផលនោះគឺលោកបានចាប់ផ្ដើមជាបណ្ដើៗហើយ តែការបើកហាងនោះមិនទាន់អាចធ្វើបានទេ ប៉ុន្ដែវាជាក្ដីស្រម៉ៃមួយសម្រាប់ថ្ងៃខាងមុខ៕



