ភ្នំពេញ៖តារាចម្រៀងអ៊ីវ៉ា បានឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១០ខែសីហា ថានាងបានឲ្យអ្នកច្បាប់សិក្សាលើស្រីម្នាក់ដែលនៅសុខៗបានជេនិងព្រមានមកលើនាងនោះហើយ តែចិត្តនាងមិនចង់វែងឆ្ងាយនោះទេហើយបើគាត់បញ្ឈប់ការជេបញ្ចោរមកលើនាងនោះនាងក៍មិនប្ដឹងផ្ដល់ដែរ តែបើនៅតែបន្ដសកម្មភាពយករូបភាពនាងទៅបង្ហោះនិងជេប្រទេចនាងបែបនេះទៀតនោះនាងគ្មានជម្រើសណាផ្សេងក្រៅពឹងលើផ្លូវច្បាប់ឲ្យរកយុត្តិធ័មឲ្យនាងនោះឡើយ។

ទោះជាយ៉ាងណាអ៊ីវ៉ា ថាតាមពិតនាងក៍មិនចង់បង្ហោះរឿងស្រីរូបនោះជេនាងដែរ តែមកពីស្រីរូបនោះយករូបនាង ទៅផុសជេ នាងទើបនាងមានតែបញ្ចេញវីដេអូដែលស្រីរូបនោះតេមកព្រមាននិងផុសជេនាង តែម្ដងទៅដើម្បីឲ្យបងប្អូន បានដឹងពិចារ ណា លើរឿងនេះ។

នាងថាស្រីរូបនោះមិនមែនជេតែរូបនាងម្នាក់នោះទេតែជេតារាច្រើននាក់មកហើយនិយាយទៅឲ្យតែគាត់ឃើញគេស្អាតបន្ដិច មិនបានទេគឺជេយកៗតែម្ដងហើយដូចវីដេអូដែលនាងបង្ហោះនោះបងប្អូនវាយតម្លៃទៅ ចុះថាគាត់ជាមនុស្សយ៉ាងម៉េចនិង ព្រ មាននាងយ៉ាងណាខ្លះ។

សម្រាប់នាងមិនដែលស្គាល់និងមានរឿងអីជាមួយស្រីនោះទេនៅតែស្ងាត់ៗគាត់មកជេលើនាងហើយមើលទៅគាត់ដូចជាមនុស្សមានសតិមិនល្អ អីចឹងប្រសិនបើគាត់ឈប់ការវាយប្រហារមកលើនាងត្រឹមហ្នឹង នោះនាងថាក៍មិនចង់វែងឆ្ងាយដែរ ។ប៉ុន្ដែបើគាត់នៅតែធ្វើទង្វើរបែបនេះទៀតគឺមានតែគិតទៅតាមផ្លូវច្បាប់ព្រោះនាងក៍បានប្រាប់ទៅអ្នកច្បាប់និងអាជ្ញាធរឲ្យគដឹងរឿងនេះហើយដែរ។

សូមបញ្ជាក់ថាកាលពីល្ងាចថ្ងៃទី៩ខែសីហា តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បានបញ្ចេញសារដែលស្រីម្នាក់មានឈ្មោះអាខោនហ្វេសបុកថាAh July បានយករូបថតនាង១បុស្ដិ៍ទៅបង្ហោះភ្ជាប់ជាមួយសំណេរថា”សូមកោតសរសើណាស់មីក្មេង ថ្លើមយោល,ហ៊ានជេខ្ញុំសាហាវ,ហ៊ានជេម្រាយទៀត,សាហាវ សូមស្នើរក្រុមហ៊ុនដែលធ្វើបទចម្រៀងជួយលើកគាត់ឲ្យកាន់តែល្បីជាងនេះ,ការណែនាំមិនស្ដាប់ហើយ ថែមទាំងជេប្រហាថខ្ញុំទៀត,ជេម្រាយទៀត,នេះហើយតារាចម្រៀងដ៍ល្បី”។

នៅពេលដែលអ៊ីវ៉ា ត្រូវបានអ្នកគាំទ្រនាងចូលទៅខមិនការពារនាងនោះស្រាប់តែស្រីរូបនោះខមិនជេអ៊ីវ៉ា ថែមទៀតថា”ង៉ែងចង់ងាប់មែន,ង៉ែងកុំឌឺមីចុយម្រាយ,ង៉ែងកុំផ្គើននិងអញ,កុំបកផ្សេង,អញប្រាប់ឲ្យរកប្រុសផ្សេងទៅ,បើមិនចង់ងាប់,មីអត់កំណើតហងកុំឌឺ”។

តាមរយៈវីដេអូដែលអ៊ីវ៉ា បានថតចេញពីទូរស័ព្ទពេលស្រីរូបនោះតេមកនាងហើយបានទាំងព្រមានថាប្រយ័ត្នឪពុករបស់នាង អស់ក្របខណ្ឌតួនាទីបុណ្យស័ក្កជាមន្រ្ដីយោធាទៀតផងប្រសិនបើនៅតែប្រឆាំងជាមួយនាងទៀត។យ៉ាងណាអ៊ីវ៉ា ថាសម្ដីស្រីរូបនោះយកជាការមិនបានព្រោះគាត់ហាក់មានបញ្ហាផ្លូវចិត្តចេះតែដើរជេគេផ្ដែសផ្ដាសហើយមានតារាមួយចំនួនទៀតក៍បានរងគ្រោះដោយសារតែស្នាដៃស្រីរូបនោះជេទាំងមិនដឹងរឿងអីដូចរូបនាងដែរ។

គេកត់ការដែលអ៊ីវ៉ា ត្រូវស្រីរូបនោះជេមិនប្រណីនោះក្រោយពីតារាសាន់ដេបានបង្ហោះរូបភាពរបស់នាងមួយសន្លឹកភ្ជាប់សារថា”មិនព្រមនៅក្បែរអូនឲ្យនៅយូជាងនេះ”ដែលខ្លឹមសារនោះជាការទាក់ទងបទចម្រៀងថ្មីរបស់នាង។ប៉ុន្ដែនារីរូបនោះបែជាថាអ៊ីវ៉ា ចង់បញ្ឈឿរគាត់ហើយលត់ស្រីស្អាតរូបនេះស្ពឹកមុខតែម្ដងទាំងដែលនាងបញ្ជាក់ថាមិនដែលមានទំនាក់ទំនងជាមួយស្រីរូបនោះម្ដងណាឡើយ។

អ៊ីវ៉ា បានចាប់អាជីពចម្រៀងជាង១០ឆ្នាំមកហើយតាមរយៈការជ្រកនៅផលិតកម្មសាន់ដេហើយនៅគ្រប់ឆាកតន្រ្ដីទាំងអស់នាងត្រូវបានឪពុកឈ្មោះអ៊ូ វ៉ាវ បើកឡានជូនទៅជាប្រចាំតែម្ដងទើបធ្វើឲ្យស្រីក្មេងរូបនេះមិនធ្លាប់ប៉ៈរឿងអាស្រូវស្នេហាធ្ងន់ធ្ងរម្ដងណាទេ គឺមានតែបុរសតាមសុំស្រលាញ់។ប៉ុន្ដែស្ងាត់ៗស្រាប់តែអ៊ីវ៉ា ត្រូវម្ចាស់គេណនេយ្យឈ្មោះAh July ជេរកប់ៗមាត់បែបនេះធ្វើឲ្យនាងស្រឡាំងកាំងជាខ្លាំងរហូតពិចារណាប្ដឹងការពារកិត្តិយសមកវិញទៀតផង៕
ហ៊ឹម វិចិត្រ

