Saturday, November 23, 2024
Homeព័ត៌មានជាតិPrince Group ចាប់ដៃគូសហការជាមួយអង្គការ Caring for Cambodia ធ្វើការឧបត្ថម្ភដល់ កម្មវិធីត្រៀមរៀបចំអាជីពការងារ

Prince Group ចាប់ដៃគូសហការជាមួយអង្គការ Caring for Cambodia ធ្វើការឧបត្ថម្ភដល់ កម្មវិធីត្រៀមរៀបចំអាជីពការងារ

ភ្នំពេញៈថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៖មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) ជាផ្នែកមួ ដែលធ្វើការ លើសកម្មភាពសប្បុរសធម៌របស់ ព្រីនស៍ ហូលឌីង គ្រុប (“ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុន មួយក្នុងចំណោមពហុ ក្រុមហ៊ុន ដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា នឹងធ្វើការឧបត្ថម្ភដល់កម្មវិធីត្រៀមរៀប ចំអាជីពការងារដល់សិស្សនិ ស្សិត ដែលមានការដឹកនាំដោយអង្គការCaring for Cambodia គឺជាអង្គការសប្បុរសធម៌ឈានមុខគេដែល ផ្តល់ការអប់រំឥត គិតថ្លៃដល់និស្សិតក្រីក្រចំនួន ៧០០០នាក់ សម្រាប់ឆ្នាំសិក្សាខាងមុខនេះ។

ភាពជាដៃគូជាមួយអង្គការ Caring for Cambodia ដែលបានប្រកាសនៅថ្ងៃទិវាយុវជន អន្តរជាតិ ដែលបានគូស បញ្ជាក់ពីរ បៀបដែលព្រីនស៍ គ្រុប បានចាប់ផ្តើមដំណើរថ្មីនៅគ្រាដ៏សំខាន់មួយ​ នៅខណៈពេលដែលភាពអត់ការងារ ធ្វើរបស់យុវជនត្រូវ បានគេរំពឹងថានឹងមានការកើនឡើងដោយសារតែស្ថានភាពជម្ងឺរាតត្បាតកូវីត-១៩ នៅកម្ពុជាមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ។ តាមរយៈការគាំទ្រដល់កម្មវិធីត្រៀមរៀបចំអាជីពការងារ ព្រីនស៍ គ្រុបបាននឹងកំពុងសម្លឹងមើល ការវិនិយោគនៅក្នុងប្រទេស កម្ពុជានាពេលអនាគតតាមរយៈការផ្តល់សិទ្ធអំណាចនិងផ្ទៀងផ្ទាត់ដល់វិធីសាស្រ្តតាមស្ថាប័នក្នុងការអភិវឌ្ឍយុវជន។ លោក Jamie Amelio ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការ Caring for Cambodia បានមាន ប្រសាសន៍ ថា“ពួកយើង ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូជាមួយ ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ពីព្រោះពួកយើងកំពុងតែសម្លឹងរកមើលនូវឱកាសដើម្បីពង្រីកនិងលើកកំពស់កម្មវិធីត្រៀមរៀបចំអាជីពការងាររបស់យើង”។“នៅក្នុងបរិស្ថានថ្មីដែលបានកំណត់ឡើងនាកំឡុងពេលនៃការឆ្លងរាតត្បាតនៃជម្ងឺកូវីត-១៩ សិស្សនិស្សិតនៅវិទ្យាល័យ និង សាកលវិទ្យាល័យនឹងត្រូវការការគាំទ្រជាច្រើនដើម្បីជួយពួកគេឱ្យកសាងនូវគ្រឹះដ៏រឹងមាំសម្រាប់អនាគតរបស់ពួកគេ។ អង្គការ Caring for Cambodia ជឿជាក់ថាភាពជាដៃគូទាំងក្នុងវិស័យសាធារណៈ និងឯកជនដែលពាក់ព័ន្ធនឹងនិយោ ជកដ៏មានសក្តា នុពលដូចជាសមាជិកនៃក្រុមហ៊ុនរបស់ ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) និងក្រសួងអប់រំយុវជន និងកីឡា នឹង ធ្វើឱ្យយើងទទួលបានលទ្ធផលនៃការអប់រំដ៏ល្អប្រសើរ”។ កម្មវិធីត្រៀមរៀបចំអាជីពការងារបាន ចាប់ផ្តើម ដំណើរការ ជាផ្លូវ ការនៅឆ្នាំ២០០៦ដោយបានជួយសិស្សនិស្សិតជាង ៣០០០នាក់ ជារៀងរាល់ឆ្នាំ តាមរយៈការផ្តល់ព័ត៌មានទាក់ទង នឹង អាហារូប ករណ៍ ផ្តល់នូវការបណ្តុះបណ្តាលទាក់ទងនឹងជំនាញ (ឧទាហរណ៍៖ ដូចជាការពង្រឹងជំនាញសម្ភាសន៍ របស់ពួកគេ)ការផ្តល់ នូវការបណ្តុះបណ្តាលកម្មសិក្សាការរៀបចំពិព័រណ៍ការងារការរៀបចំដំណើរទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យនានានិងការណែនាំសិស្សវិទ្យាល័យទៅកាន់វាគ្មិនលើកទឹកចិត្តជាច្រើនមកពីវិស័យផ្សេងៗគ្នា។ កម្មវិធីនេះធ្វើឱ្យឃើញថា សិស្សវិទ្យាល័យ មានភាពខុសគ្នាខ្លាំង ទៅនឹងនិស្សិតក្រោយបញ្ចប់ការសិក្សាព្រោះថានិស្សិតដែលបញ្ចប់ការសិក្សាពីសាលា Caring for Cambodia ងាយនឹងចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យចំនួន ១៨ដង បើប្រៀបធៀបនឹងមធ្យមភាគថ្នាក់ជាតិ។ លោក Cliff Koh អគ្គលេខាធិការរបស់ ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) បានមានប្រសាសន៍ថា “ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) ពិតជាមានសេចក្តីសោមនស្សរីករាយក្នុង ការគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏មាន ឥទ្ធិពលខ្ពស់ដូចជា កម្មវិធីត្រៀមរៀបចំអាជីពការងាររបស់អង្គការ Caring for Cambodia​ នេះ ។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ដែល ប្រកបដោយការទទួលខុសត្រូវក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការអប់រំ ការថែរក្សា សុខភាព និងគំនិតផ្តួចផ្តើមក្នុងសហគមន៍ យើងសង្ឃឹមថាការឧបត្ថម្ភដល់កម្មវិធីរៀបចំអាជីពការងាររបស់អង្គការ Caring for Cambodia នឹងជួយដល់យុវជនកម្ពុជានៅក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់ជីវិតរបស់ពួកគេ”។ លើសពីនេះទៅ ទៀតកម្មវិធីនេះក៏ជួយ ដល់ អតីតនិស្សិតរបស់អង្គការ Caring for Cambodia ដែលកំពុងបន្តសិក្សានៅ សាកលវិទ្យាល័យនា នាជាមួយ នឹងដំណើរ ការស្វែងរកការងាររបស់ពួកគេ។

សាលារៀនដែលមានការគាំទ្រដោយអង្គការ Caring for Cambodia គឺជាសាលាតែមួយគត់នៅ ក្នុងប្រទេស ដែលបានរៀបចំ ឱ្យសិស្សនិស្សិតនូវជំនាញដែលពួកគេត្រូវការ ដើម្បីជួយពួកគេឱ្យមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ការងារនៅក្នុងវិស័យ កំពុង មានការរីកចម្រើននានាដូចជា៖ ទូរគមនាគមន៍ ភស្តុភារ និងអភិរក្ស។ នៅក្នុងវិស័យអប់រំ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) បានផ្តល់ការគាំទ្រជាប្រចាំអស់រយៈ ពេលជាច្រើនឆ្នាំមកហើយពិសេសជាង នេះទៅទៀត បាននាំយក សិល្បៈនៃការ ផលិតនាឡិកាស្វីសមកកាន់ប្រទេសកម្ពុជាដោយបានបង្កើតសាលាផលិតនាឡិកាឯករាជ្យដំបូងគេរបស់ប្រទេសកាលពីឆ្នាំមុនដែលផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងការចាប់យកជំនាញហត្ថកម្មថ្មី និងទទួលបាននូវបទពិសោធន៍ ចាំបាច់សំខាន់ៗ ដើម្បី ជួយដល់ពួកគេនៅក្នុងទីផ្សារការងារនៅក្នុងប្រទេសកម្ពុជានិងនៅបរទេស។ សម្ព័ន្ធក្រុមហ៊ុននេះបានធ្វើតាម យុទ្ធសាស្ត្រ រួម លើវិស័យបរិស្ថាន សង្គមនិងអភិបាលកិច្ច (ESG) ដែលបានបង្កើតឡើងក្នុងនាមជាសមាជិកនៃក្រុមហ៊ុន រួមជាមួយនឹងការផ្តោត សំខាន់ទៅលើគំនិតផ្តួចផ្តើមនៃវិស័យអប់រំដែលនាំមកនូវផលនារយៈពេលវែង ។ ក្នុងផ្នែកមួយនៃយុទ្ធសាស្រ្តដ៏លើសលុប លោកប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) អ្នកឧកញ៉ា Chen Zhi (陳志公爵) បានឆ្លើយតបទៅនឹង ការអំពាវ នាវរកជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងការផ្ទុះឡើងនៃជម្ងឺកូវីត-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ ដោយ បានប្រកាសពីផែនការបរិច្ចាគថវិកាចំនួន៣លានដុល្លារសហរដ្ឋរអាមេរិកដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាតនេះ។ នាដំណាច់ឆ្នាំ ២០២០ នេះ Chen Zhiក៏បានប្តេជ្ញាចិត្តចូលរួមរបរិច្ចាគថវិកាចំនួន ៣លានដុល្លារ សហរដ្ឋ អាមេរិក បន្ថែមទៀតដើម្បីជួយប្រទេសកម្ពុជាក្នុងកាទិញវ៉ាក់សាំងការពារជម្ងឺកូវីត-១៩ ។ អស់រយៈពេលជាច្រើនឆ្នាំមូល និធិ សប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) បានរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ប្រមាណជាង ២៥០កម្មវិធី និង បាន ផ្តល់ជំនួយជាមូលនិធិ និងសម្ភារៈផ្សេងទៀតដែលមានតម្លៃប្រមាណជាង១៤លានដុល្លារសហរដ្ឋអាមេរិក ដែលជួយជាប្រយោ ជន៍ជូនប្រជាជនប្រមាណ ៥០០,០០០ នាក់។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) នឹងបន្តគាំទ្រដល់ប្រជាជន កម្ពុជា គ្រប់ស្រទាប់វណ្ណៈ និងប្រកាន់យកវិធីសាស្រ្តរួមមួយក្នុងការ គាំទ្រដល់ការអប់រំនៅក្នុងព្រះរាជាណា ចក្រកម្ពុជាដោយមានការ ចូលរួមយ៉ាងទៀងទាត់រួមផ្សំជាមួយនឹងដំណោះស្រាយដ៏ល្អបំផុតក្នុងការស្វែងរកគំនិតផ្តួចផ្តើមដែលមានឥទ្ធិពលយ៉ាងខ្ពស់នានាដែលនឹងធានាបាននូវវឌ្ឍនភាពប្រកបដោយនិរន្តរភាពនិងស្ថិតស្ថេរ៕


RELATED ARTICLES