ភ្នំពេញ៖តារាចម្រៀងសេន យូរី បានផ្អាកការច្រៀងសម្ដែងរយៈពេលជាង១ខែដើម្បីកាន់ទុក្ខជូនម្ដាយរបស់នាងអ្នកស្រីចាន់ គង់ ដែលទទួលមរណភាពកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១។ទើបតែនៅដើមខែសីហានេះទេដែលយូរី បានចាប់ផ្ដើមកាន់ក្បាលមីក្រូឡើងឆាកតន្រ្ដីសាជាថ្មីឡើងវិញជាមួយទឹកមុខនៅតែក្រៀមក្រំហើយនាងមិនបង្ហោះរូបភាពច្រៀងសម្ដែងបែបសប្បាយៗឲ្យគេឃើញដូចមុនឡើយ។

ទោះជាយ៉ាងណាការវិលមករកការសម្ដែងពេលនេះបន្ទាប់ពីយូរី បានរៀបចំធ្វើបុណ្យឲ្យម្ដាយរួចរាល់និងយ៉ាងស្ងាត់ស្ងៀមបំ ផុតដោយមិនមានអ្នកសិល្បៈរួមអាជីពទៅចូលរួមនោះទេដើម្បីបង្ការពីកូវីដ ខណៈដែលរូបថតពិធី បុណ្យម្ដាយ របស់នាងក៍ មិនត្រូវបានបញ្ចេញឲ្យគេឃើញដូចតារាផ្សេងៗទៀតឡើយសូម្បីតែ១ប៉ុស្ដិ៍។អ្វីដែលយូរី ឆាប់មានអារម្មណ៍ រឹងប៉ឹងឡើងវិញ បែបនេះដោយសារតែនាងមានការលើកទឹកចិត្តពីលោកថៅកែជា នី ដែលគេសង្ស័យថាជាគូស្នេហ៍របស់នាងតែរាល់លើកយូរី ថាលោកនី នាងគ្រាន់តែចាត់ទុកដូចជាបងប្រុសប៉ុណ្ណោះ។

លោកនី នេះហើយដែលបានលួងលោមនិងនៅក្បែរនាងគ្រប់ពេលតែម្ដងហើយលោក ថៅកែថែមទាំងស្ម័គ្រចិត្តធ្វើជា តៃកុងឡានបើកជូននាងទៅច្រៀងតាមឆាកតន្រ្ដីផ្សេងៗទៀតផងពិសេសគឺនៅពេលដែលយូរី កំពុងតែមានទុក្ខធំនេះ។

គូរបញ្ជាក់ថាក្រៅពីយូរី តារា៣ដួងផ្សេងទៀតក៍មានទុក្ខដូចនាងដែរក្នុងនោះឱក សុគន្ធកញ្ញា ត្រូវបាត់បង់លោកយាយ,អ្នកនាងយុគ ចិន្ដា បាត់បង់ម្ដាយ និងលោកឆន សុវណ្ណារាជ ក៍បាត់បង់ម្ដាយដែរហើយនៅពេលនេះពួកគេខ្លះបន្ដផ្អាកនិងខ្លះបានវិលមកឆាកវិញតែនៅកាន់ទុក្ខរៀងៗខ្លួន។

ប៉ុន្ដែឱក សុគន្ធកញ្ញា ក៍បានវិលមករកឆាកតន្រ្ដីដូចយូរី វិញដែរក្រោយពីនាងបានផ្អាកឡើងឆាកដើម្បីកាន់ទុក្ខជូនលោកយាយ នាងរយៈពេលខ្លី។ចំពោះយូរី វិញនាងអាលោះអាល័យម្ដាយ ខ្លាំងណាស់ព្រោះតែគាត់តែងតែលើកទឹក ចិត្តនាងក្នុងការចូល សិល្បៈ ហើយយូរី រៀបនឹងសម្ពោធហាងរក្សារសម្រស់មួយឲ្យម្ដាយបានឃើញទៅហើយតែដោយសារកូវីដនាងបានផ្អឹប មួយ អន្លឺតែពេលនេះម្ដាយនាងបានចាកចេញចោលនាងដោយគ្មានថ្ងៃត្រឡប់៕





