ថៃ៖ពិធីករលោករក្សា បានជួបអតីតតារាចម្រៀងពិការពៅ បញ្ញាពេជ្រ នៅថៃកាលពីពេលថ្មីៗនេះដោយចៃដ្យហើយលោកប្រាប់អ្នកយកព័តមានយើងថាស្ថានភាពរបស់នាងមិនទាន់ល្អប្រសើរនោះទេព្រោះឆ្អឹងជើងនាងមិនទាន់ជាសះស្បើយឬអាចដើរបានវិញឡើយ។លោកថាបញ្ញាពេជ្រ រស់នៅខេត្តអ៊ូប៊ុន ប្រទេសថៃនោះបើជិះរថយន្ដមានរយៈពេល៣០នាទីពីទីក្រុងបាងកកហើយតាមលោកដឹងនាងលក់អ៊ឺវ៉ាន់តាមOnlineផ្គត់ផ្គងជីវភាព។

ពៅ បញ្ញាពេជ្រ បានចេញទៅព្យាបាលជំងឺនៅមណ្ឌុលចលនាមួយនៅខេត្តអ៊ូប៊ុនប្រទេសថៃតាំងពីឆ្នាំ២០១៦ពោលគឺមានរយៈពេលជាង៥ឆ្នាំហើយ តែមិនទាន់មានភាពប្រសើឡើងចំពោះល្វែងខាងក្រោមដែលមិនអាចកម្រើកបាននោះទេ។

តែនៅពេលដែលបញ្ញាពេជ្រ ជួបលោករក្សា កាលពីពេលថ្មីនេះមើលទៅទឹកមុខរបស់នាងស្រស់ថ្លាជាងមុន ហើយនាងចង់រកលុយតាមOnline ដើម្បីបានថវិការព្យាបាលជំងឺព្រោះនាង នៅតែមានក្ដីសង្ឃឹមថាថ្ងៃណា មួយទេវតានឹងជួយនាង ឲ្យដើរបានឡើងវិញ ។

គូរំលឹកថាពៅ បញ្ញាពេជ្រ ត្រូវឃាតកឬសស្យាបាញ់ប្រហារនាងកាលពីខែកុម្ភៈឆ្នាំ២០០៧ បណ្ដាលឲ្យនាងធ្លាក់ខ្លួនពិការស្លាប់មួយកំណាត់ក្រោមដែលស្ថានភាពសុខភាពរបស់នាងពេលនេះមិនខុសពីតារាចម្រៀងកម្សត់ដែលកំពុងតែព្យាបាលនៅអាមេរិកទូច ស៊ុននិច នោះឡើយព្រោះមិនអាចដើរបានដូចគ្នាហើយអង្គុយនៅលើតែរទៈរុញព្រោះមួយល្វែងខាងក្រោមមិនអាចធ្វើចលនាបាន។

កន្លងផុតទៅ១៤ឆ្នាំមកហើយដែលពៅ បញ្ញាពេជ្រ មិនទាន់ទទួលបានយុត្តិធ័មនៅឡើយព្រោះអាជ្ញាធរមិនទាន់ចាប់បាន ឃាត កហើយតាមបងស្រីនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាបានលក់ទ្រព្យសម្បត្តិអស់ជាច្រើនដើម្បីព្យាបាលជំងឺនាងរយៈពេលជិត១៥ឆ្នាំមកនេះ៕





