ភ្នំពេញ៖តារាសម្ដែងលេងម៉ូដសក់សំពោងលោកវី ជីវ័ន្ដ អាយុ៣៩ឆ្នាំបានភ្ជាប់ពាក្យជាមួយស្រីស្អាតជាបុគ្គលិកបម្រើរការនៅធនាគារAbaញ្ញាខួច វណ្ណឌី អាយុ២៦ឆ្នាំកាលពីថ្ងៃទី១៥ខែសីហាឆ្នាំ២០២១ ក្រោយពីអ្នកទាំងពីរបានស្វែងយល់ចិត្តគ្នាអស់រយៈពេល៨ខែមក។ទោះជាយ៉ាងណាពិធីមង្គលការមិនទាន់ត្រូវបានលោកជីវ័ន្ដ និងគូដណ្ដឹងអាចរៀបចំធ្វើនៅពេលឆាប់ៗនេះបានទេ គឺត្រូវរងចាំរហូតដល់២ឆ្នាំទៀតទើបរំពឹងថាស្ងាត់កូវីដ ហើយនឹងប្រារពឡើងតែម្ដង។

ក្នុងជំនួបតាមទូរស័ព្ទលោកវី ជីវ័ន្ត បានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៦សីហា ថាការដែលលោកសម្រេចចិត្តភ្ជាប់ពាក្យជាមួយកញ្ញាខួច វណ្ណឌី ដោយសារតែលោកថាក្នុងចំណោម១០ចំណុចដែលលោកចង់បាននារីមកធ្វើជាអនាគតភរិយានោះគឺគាត់មានពី៦ទៅ៧ទៅហើយដែលត្រូវនិងអ្វីដែលលោកចង់បាន។

លោកថាទំនាក់ទំនងស្នេហារវាងលោកនិងកញ្ញាវណ្ណឌី គ្មានអ្នកណាណែនាំនោះទេគឺលោកនិងគូដណ្ដឹងទាក់ទងស្រ លាញ់គ្នាដោយខ្លួនឯងតែម្ដងហើយអនាគតភរិយារបស់លោកជាអ្នកមានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ។

លោកបន្ថែមថាដោយសារតែពេលនេះជារដូវកូវីដ ទើបក្រោយភ្ជាប់ពាក្យរួចនេះលោកកំពូលស្នេហ៍គិតថាមិនទាន់អាចរៀបការ ឆាប់ៗបានទេគឺទាល់តែស្ងាត់ពីកូវីដទើបអាចរៀបចំបានហើយតាមចិត្តលោកគឺចង់ធ្វើពិធីរៀបការនៅឆ្នាំ២០២៣ ខាងមុខនេះ ដែលលោករំពឹងថាពេលនោះកូវីដនឹងស្ងាត់ហើយលោកនឹងការនៅស្រុកកំណើតកញ្ញាវណ្ណនី គឺនៅខេត្តតាកែវ។

គូរបញ្ជាក់ថាលោកវី ជីវ័ន្ដ ធ្លាប់រៀនជំនាញខាងតន្រ្ដីករកាលពីឆ្នាំ១៩៩៦ ហើយលោកចាប់អាជីពជាអ្នកភ្លេងឆ្នាំ២០០៣ ហើយវិវត្តន៍ខ្លួនឈានមកប្រឡូកក្នុងអាជីពសម្ដែងចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន។អ្វីដែលលោកជីវ័ន្ដ ធ្វើឲ្យមហាជនចាប់អារម្មណ៍នោះគឺនៅថ្ងៃភ្ជាប់ពាក្យរបស់លោកតារាសម្ដែងដែលធ្លាប់តែទុកសក់សំពោងរូបនេះបានកាត់សក់ខ្លីមើលសឹងតែមិនស្គាល់ឡើយ។

លោកជីវន្ដ សង្កត់ថាការប្ដូរមកម៉ូដសក់សំពោងមកខ្លូធម្មតានោះដើម្បីថ្ងៃពិសេសរបស់លោកតម្រូវតាមឪពុកម្ដាយ ដែលចង់ បាន។ប៉ុន្ដែនៅថ្ងៃក្រោយគូរទុកសក់សំពោងទៀតឬយ៉ាងណានោះលោកថានឹងធ្វើទៅតាមពេលវេលាព្រោះតាម គម្រោង ក្រោយរៀបការរួចលោកក៍នៅតែបន្ដអាជីពសិល្បៈដូចមុនដែរ។តែលោកថាពេលនេះបានត្រៀមរួចហើយក្នុងការលាភាព នៅលីវនឹងត្រៀមធ្វើជាប្ដីដ៍ល្អម្នាក់របស់អ្នកនាងខួច វណ្ណឌី ៕






