ភ្នំពេញ៖នៅក្នុងសង្គមសិល្បៈតារាស្រីស្អាតៗក្រៅពីពិបាកគេចអន្ទាក់ស្នេហ៍មន្រ្ដីធំៗនោះក៍មានតារាខ្លះងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ថៅកែផលិតកម្មដែរព្រោះតែថៅកែលើកឲ្យល្បីយូៗទៅមើលឃើញគ្មានបុរសណាល្អជាងម្ចាស់ផលិតកម្ម។តារាដែល ភ្ជាប់ស្នេហ៍ជា មួយថៅកែផលិតកម្មមានដូចជាឱក សុគន្ធកញ្ញា ដែលក្លាយទៅជាភរិយាលោកអ៊ឹង សុខលី បើទោះជាលោកសុខលី ជាប្អូនថៅ កែហង្សមាសមែនតែឥទ្ធិពលរបស់លោកដូចម្ចាស់ផលិតកម្មធំនេះដែរ,ម៉ាកសែន សូនីតា ក្លាយទៅជាភរិយាពោះម៉ាយលោក ប៉ុល វិបូរ ហៅនីត ថៅកែAngkor Picture ,លីង លីង បានក្លាយទៅជាប្រពន្ធលោកសែម វិសាល ថៅកែផលិតកម្មWonder Film និងឡាយ សានិកា បានក្លាយទៅជាភរិយាលោកហេង សុវណ្ណារ៉ា ម្ចាស់ផលិតកម្មមួយផលិតភាពយន្ដឲ្យអតីតRock។
សម្រាប់នៅឆ្នាំ២០២១នេះគេសង្កេតឃើញមានតារា៣ដួងដែលប៉ៈស្នេហ៍ថៅកែតែពួកគេមិនទាន់បានរៀបការព្រមទាំងព្យាយាមលាក់ស្នេហ៍ថៅកែរៀងៗខ្លួនទៀតផង។
១៖សុខ ពិសី៖ស្រីស្អាតរហ័សនាមរាជនីសម្រស់រូបនេះបានជំពប់ស្នេហ៍ថៅកែផលិតកម្មសាន់ដេលោកឡាយ សុខចំរើន ជិត ១០ ឆ្នាំមកហើយតែទាំងសងសាងមិនព្រមសារភាពជាដាច់ខាត ព្រមទាំងមិនដែលហ៊ាន បណ្ដើរគ្នាជាសាធារណៈម្ដងណា ឡើយ ។យាងណាពិសី នៅតែជាតារាដែលមានឥទ្ធិពលជាងគេ នៅសាន់ដេហើយគេជឿរថា នាងនឹងបង្ហាញភាព ក្លាហាន ដូចឱក សុគន្ធកញ្ញា តាមរយៈការដឹកដៃគូស្នេហ៍ ចូលរោងការនៅពេលខាង នេះជាមិនខានដើម្បីអាច សាងស្នេហ៍ ផ្អែមល្ហែម ជាចំហដូចគូស្នេហ៍តារាផ្សេងៗទៀត។




២៖យូរី ៖តារាលេងសម្រស់និងក្បាច់រាំរូបនេះក៍ជៀសមិនផុតពីការប៉ៈស្នេហ៍លោកថៅកែដែរ ប៉ុន្ដែមិនមែនថៅកែផលិត កម្ម នោះទេតែជាថៅកែហាងផឹកស៊ីលោកជា នី ហើយរយៈពេលជាងកន្លះឆ្នាំនេះយូរី បានជិះរថយន្ដជាមួយលោកនី ជាចំហនៅ តាមកម្មវិធីទាំងឡាយរួមទាំងការឡើងច្រៀងសម្ដែងតាមឆាកផងដែលនាងត្រូវបានលោកថៅកែពោះម៉ាយរូបនេះបើកឡានជូនទៅជាប្រចាំ។ប៉ុន្ដែយូរី ថាចាត់ទុកលោកថៅកែនី ដូចជាបងប្រុសហើយការ ដែលនាងស្និតថៅកែ ខ្លាំងនោះ ព្រោះបង ប្រុស ម្នាក់នេះពូកែរកស៊ីអីចឹងពេលដែលនាងចង់បង្កើតមុខរបរអ្វីមួយត្រូវតែពឹងពាក់លោកថៅកែឲ្យជួយហើយ។




៣៖សាឡាត់ ស្រីឡាង៖តារាសម្ដែងភាពយន្ដនិងMVរូបនេះត្រូវបានលោកលៀក លីដា ថៅកែផលិតកម្មLD Picture លើក ឲ្យ ធ្វើតួឯកភាពយន្ដខ្នាតធំនិងMVបទល្បីៗជាបន្ដបន្ទាប់ទើបធ្វើឲ្យនាងល្បីឈ្មោះ។ប៉ុន្ដែស្រីឡាង បានផ្ទុះ រឿង ស្នេហាជាមួយ លោក ថៅកែលីដា ផ្អើលពេញចង្កោមអ្នកសិល្បៈក្រោយនាង មានទំនាស់យ៉ាងក្ដៅ គគុកក្នុងការឆ្លង ឆ្លើយសារជាមួយ អតីត ភរិយាលោកលីដា គឺអ្នកនាងសុទ្ធ បញ្ចកា។យ៉ាងណាក្រោយផ្ទុះរឿងស្នេហ៍នេះស្រីឡាង នៅមិនទាន់ ហ៊ានបណ្ដើរថៅកែLDជាចំហហើយក៍គ្មានដំណឹងពួកគេគ្រោងរៀបការជាមួយគ្នានៅពេលណាដែរ បើទោះ ជាប្រពន្ធចាស់ ថៅកែរូបនេះ ចែកផ្លូវគ្នា ជាមួយលោកអេដវីដ និងរកបានសង្សារថ្មីទៀតហើយក្ដី៕



