ភ្នំពេញ៖នៅក្នុងសង្គមសិល្បៈតារាខ្លះបានយកកូនមុនរៀបការ តារាមួយចំនួនទៀតរៀបការហើយមិនព្រមយកកូនប្រើ ខណៈដែលតារាខ្លះទៀតសុខចិត្តសាងស្នេហ៍ឥតខាន់ស្លាព្រោះខ្លាចប៉ៈពាល់អាជីព។សម្រាប់ឆ្នាំ២០២១នេះគេសង្កេតឃើញតារា៣ដួងរៀបការរួចជាច្រើនខែតែពួកគេនៅមិនទាន់ពពោះឡើយ។
១៖សុគន្ធ និសាៈតារាចម្រៀងហង្សមាសរូបនេះបានដឹកដៃលោកចៅ សម្បត្តិ នាយកប្រតិបត្តិក្រុមហ៊ុនមែនញូឡាយប្រចាំកម្ពុជា និងជាអាណិកជនខ្មែរនៅរដ្ឋBostonសហរដ្ឋអាមេរិករៀបការកាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ពោលគឺនិសា មានប្ដីជាង៣ឆ្នាំហើយតែនាងមិនទាន់ពពោះកូនដំបូងឡើយ។និសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងអាចពិចារណាយកកូននៅឆ្នាំ២០២១នេះ តែដោយសារតែនាងបានកើតកូវីដកាលពីដើមខែមីនាឆ្នាំ២០២១ហើយទោះជាពេលនាងបានជាសះស្បើយដូចដើមវិញជាច្រើនខែក្ដី ប៉ុន្ដែនាងអាចផ្លាស់ប្ដូរចិត្តពីរឿងយកកូននេះវិញទើបធ្វើឲ្យនិសា នៅតែមិនទាន់សម្រេចបំណងយកកូនង៉ាបីប្រលែងលេងដូចអ្នករួមអាជីពឡើយ។





២៖ស៊ឹម សូលិកាៈអ្នកមេម៉ាយកូន១រូបនេះ បានក្រាបផ្ទឹមជាមួយពោះម៉ាយកូន១លោកអេង រិទ្ធី កាលពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៩ ពោលគឺរយៈពេលជិត២ឆ្នាំហើយដែលតារាទាំង២ក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់តែសូលិកា នៅតែមិនទាន់ពពោះកូនទី១ឲ្យលោករិទ្ធី ឡើយ។ទោះជាយ៉ាងណាសូលិកា មានកូនស្រីជាមួយអតីតស្វាមីលោកសៅ ភរីៈ គឺកញ្ញាសុកាន ភីរៈណុច ដែលពេលនេះនាងមានវ័យជាង២០ឆ្នាំហើយ។ប៉ុន្ដែការយកកូនទី២ប្រាកដជាធ្វើឲ្យស្នេហាសូលិកា-រិទ្ធី កាន់តែរឹងមាំថែមទៀតជាមិនខាន ខណៈដែលក្រោយក្លាយទៅជាប្ដីប្រពន្ធគ្នាពេញសិទ្ធិ គូស្នេហ៍តារា១គូនេះកាន់តែមានទ្រព្យច្រើនដោយរស់នៅផ្ទះវីឡាធំស្កឹមស្កៃនិងជិះរថយន្ដទំនើបៗដូចជាLexus Lx570 ,Bentley និងជាJaguar ជាដើម។





៣៖កែវ សីហាៈពិធីការិនីរូបស្រស់នេះបានរៀបការជាមួយលោកគ្រូពេទ្យលោកហឹង សត្យា កាលពីថ្ងៃទី២៧ខែវិច្ឆិការឆ្នាំ២០១៩ ពោលគឺពេលនេះនាងមានប្ដីជាង១ឆ្នាំទៅហើយតែតារាសម្ដែងនិងម៉ូឌែលរូបនេះក៍នៅតែមិនទាន់ពពោះយកកូនដំបូងដែរ។បើទោះជានាងសីហា មានប្ដីជាអ្នកនៅក្រៅរង្វង់សិល្បៈមែន តែនាងត្រូវបានស្វាមីអនុញ្ញាត្តិឲ្យនៅបន្ដអាជីពចាស់ដោយសេរី ហើយតាមព័តមានថានាងមិនចេះតែយកកូនផ្ដែសផ្ដាសទេពោលគឺនាងមានប្ដីលោកដុកទ័របែបនេះស្វាមីត្រូវតែពិនិត្យពេលវេលាឲ្យបានច្បាស់លាស់ខ្លាំងណាស់ទើបលោកសត្យា សម្រេចចិត្តឲ្យភរិយារបស់លោកពពោះ៕




