ភ្នំពេញ៖ ដោយមិនចង់ឭពាក្យគេនិយាយថាតាំងពីចេញពីថោន ជាង១ឆ្នាំមកមាស សុខសោភា ទៅរាម ច្រៀងមិនសូវល្បីតែល្បីលក់ផលិតផលជាងនោះទើបកាលពីថ្ងៃទី១៨ខែសីហា សុខសោភា បានចេញសម្រុកថតMvបទថ្មីរបស់នាងហើយដែលម្ដងនេះមានឈុតឆាកជាច្រើននាងលេងជាមួយសត្វឆ្មាទៀតផង។

ទោះជាយ៉ាងណាគេមិនទាន់អាចសន្និដ្ឋានបានទេថាតើបទ”ចាញ់ត្រង់ស្រលាញ់”របស់សុខសោភា នោះអាចលើកមុខមាត់នាង បានមកវិញឬយ៉ាងណានោះទេព្រោះតាំងពីចូលរាម ជាង៥ខែមកសោភា គេចាប់អារម្មណ៍តែរឿងនាងលក់ផលិតផល។

ប៉ុន្ដែតាមសកម្មភាពនៃការថតMvរបស់តារាចម្រៀងសំនៀងផ្អែមរូបនេះហាក់មានការសម្រិតសម្រាំង ខ្លាំងណាស់ព្រោះ ថា នាងជាតួឯកប្រចាំរាម ហើយថែមទាំងមានទំនាក់ទំនងរកស៊ីធំជាមួយថៅកែស្រីទៀតផង។ដោយឡែកស្វាមីសុខសោភា លោករ៉ាដា វិញទោះជាមិនមានតំណែងធំនៅរាម មែនប៉ុន្ដែលោកនៅពីក្រោយសោភា គ្រប់ពេលវេលា ទាំងអស់ទាំងការធ្វើ បទចម្រៀងនិងប្លង់ថតMv។

មាស សុខសោភា បានស្ពាយបង្វេចចេញពីថោន កាលពីខែមិថុនាឆ្នាំ២០២០ ក្រោយរួមរស់ជាមួយផលិតកម្មនេះអស់៩ឆ្នាំហើយនាងជាមុខសញ្ញានៃការចង់បានរបស់ផលិតកម្មហង្សមាសនិងGalaxy តែទីបំផុតសោភា បានជ្រើសយករាម ដើម្បីទៅច្រៀងផងនិងរកស៊ីផង។

ការទៅដល់ទ្រនុំថ្មីនេះសោភា ចាប់ដៃប្រុសក្មេងដួង វីរៈសិទ្ធ ធ្វើជាដៃគូចម្រៀងឆ្លងឆ្លើយ ប៉ុន្ដែនៅរដូវកូវីដនេះសោភា ក៍ដូច ជាតារា ផ្សេងៗទៀតដែរគឺពុំទាន់មានបទផ្ទុះឡើយ។យ៉ាងណាការចេញMvទាំងនៅរដូវកូវីដនៅពេលនេះបញ្ជាក់ថាសោភា មិនបណ្ដោយឲ្យនាងនៅស្ងៀមស្ងាត់ដែលនាំទៅប្រឈមការធ្លាក់ចុះនោះទេ ខណៈដែលអ្នកគ្រប់គ្រងផ្នែកសម្លេងនៅរាម លោកSpyធ្លាប់អះអាងថាបទចម្រៀងរបស់សុខសោភា បានរៀបចំរួចជាច្រើនបទមានទាំងការត្រៀមចេញសម្រាប់ប្រ ចាំ សប្ដាហ៍និងខែទៀតផងហើយការផលិតឡើងដើម្បីយកគុណភាពមិនមែនបរិមាណឡើយព្រោះចង់ប្រកួតប្រជែងជា មួយ ប្រទេសជិតខាង៕





