ភ្នំពេញ៖ឱក សុគន្ធកញ្ញា មិនមែនជាតារាដែលចូលចិត្តស្លៀកពាក់ស៊ិចស៊ីឡើយតាំងពីនាងនៅលីវរហូតដល់មានស្វាមីដែលពេលខ្លះនាងលេងស្ទីលបែបប្រុសទៀតផងទើបគេហៅនាងថាតារាស្រីចឬកប្រុស។ប៉ុន្ដែថ្មីៗសុគន្ធកញ្ញា បានបញ្ចេញស្ទីលនៃការថតរូបបែបថ្មីហើយក្នុងឈុតខៅនោះគេចាប់អារម្មណ៍ថាតារាហង្សមាសរូបនេះនៅតែមានរូបសម្រស់គូឲ្យទាក់ទាញទោះជាពេលនេះនាងមានស្វាមីនិងកូន១ទៅហើយក្ដី ពិសេសគឺសម្រស់គល់ដើមទ្រួងវិញមើលទៅពិតជាស្រស់ស្អាតនិងទាក់ទាញខ្លាំងណាស់ធ្វើឲ្យFanរបស់នាងជាច្រើនសរសើរថា”Idol កូន១កាន់តែស្អាត”ទៀតផង។




ទោះជាយ៉ាងណាសុគន្ធកញ្ញា មិនទាន់ស្រកគីឡូធ្វើឲ្យនាងរាងស្វែលដូវកាលមិនទាន់មានស្វាមីនិងកូននោះទេ បើទោះ ជានាង ព្យាយាមហាត់ប្រាណជាប្រចាំក្ដី។
គូរបញ្ជាក់ថាក្រោយឱក សុគន្ធកញ្ញា មានប្ដីនិងកូន១មកពេលនេះនាងតែងតែបង្ហាញស្ទីលនៃការថតរូបរបស់ប្លែកៗជាងកាលនៅលីវដោយពេលខ្លះនាងថតបង្ហាញStyleនៅផ្ទះ,ក្នុងឡាន និងនៅស្ទីឌីយោហង្សមាស រួមទាំងកន្លែងចំណតរថយន្ដទៀតផងដែលមើលទៅការរៀបចំខ្លួនរបស់នាងនៅតែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍និងតាមដានរាល់សកម្មភាពរបស់នាងទោះជាមានអ្នកខ្លះថាសុគន្ធកញ្ញា ហាក់បែកសាច់ជាងមុនបន្ដិចក្ដី។

នាងទើបតែវិលមករកឆាកតន្ត្រីវិញកាលពីពេលថ្មីៗនេះបន្ទាប់ពីកាន់ទុក្ខរយៈពេលខ្លីជូនលោកយាយរបស់នាងឈ្មោះម៉ា រិនថា ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១។
ក្រៅពីឱក សុគន្ធកញ្ញា តារាដែលមានកូន១ហើយនៅតែលេងសម្រស់នៅឆ្នាំ២០២១នេះមានដូចជានាងសិទ្ធី នីកា,ឌុច លីដា ,នៅ សុនិតា ,ពេជ្រ សូលីកា ,សួស វីសា ,ផាត់ ផាន់ណា,ឡោម លក្ខិណា និងទេព សម្ផស្ស ជាដើម។សម្រាប់សុគន្ធកញ្ញា វិញនាងធ្លាប់ចេញសារថាបើដឹងថាជីវិតមានកូនសប្បាយបែបនេះម្លេះសមនាងយកប្ដីយូណាស់មកហើយ។

ការថ្លែងបែបនេះបញ្ជាក់ថាសុគន្ធកញ្ញា កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមីនិងកូនហើយពេលនេះនាងជា តារាដែលមានឥទ្ធិពលបំផុតនៅហង្សមាសក្រោយក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាសលោកឧកញ៉ាអ៊ឹង ឆៃងួន ។ទោះជាយ៉ាងណាអាជីពចម្រៀងរបស់សុគន្ធកញ្ញា មិនសូវមានសន្ទុះខ្លាំងដូចកាលនៅលីវទេបន្ទាប់ពីនាងមានប្ដីនិងកូន១នេះ ខណៈដែលអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់ថាសុគន្ធកញ្ញា នឹងកាន់តែខ្លាំងក្លាជាងមុនទៅទៀតក្រោយក្លាយ ទៅជាសាច់ញាត្តិរបស់ថៅកែហង្សមាសនេះ តែពេលនេះនាងមិនទាន់មានសន្ទុះដូចមុនដោយសារតែក្រោយសម្រាលកូន គេ ចង់ឲ្យនាងសម្រាកឲ្យគ្រប់គ្រាន់សិន។

ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ និងសម្រាលបានកូនប្រុសថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១៩ ដោយដាក់ឈ្មោះថាអ៊ឹង បញ្ញាបុត្រ ហៅCharlie។នាងគឺជាតារាស្រីតែម្នាក់ដែលគេចាត់ទុកថាជោគជ័យទាំងអាជីពចម្រៀងនិងស្នេហានៅឆ្នាំ២០១៩-២០២០ បើទោះជាពេលខ្លះFanរបស់នាងព្រួយបារម្ភថាខ្លាចតែតារាល្បីល្បាញរូបនេះពិបាករក្សារចំណងស្នេហ៍ព្រោះតែស្វាមីនាងជាបុរសមានមន្ដស្នេហ៍ក្ដី ប៉ុន្ដែក្រោយមានកូន១មកលោកសុខលី កាន់តែស្រលាញ់និងថ្នាក់ថ្នមសុគន្ធកញ្ញា លើសដើមហើយលោកមិនចាប់អារម្មណ៍ស្រីណាផ្សេងក្រៅពីប្រពន្ធរបស់លោកឡើយ៕


