ប៉ោយប៉ែត៖លោកគ្រូនិងជាអាជ្ញាកណ្ដាលប្រដាល់លោកមាស សុខគ្រី បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទនៅថ្ងៃទី២២ខែសីហាឆ្នាំ២០២១ ថារហូតមកដល់ពេលនេះលោមិនទាន់បានជួបក្មេងប្រុសកម្សត់ម្នាក់ដែលត្រូវម្ដាយបង្កើតបណ្ដេញចេញពីផ្ទះទាំងយប់ពីខេត្តប៉ោយប៉ែតសុំឡានគេជិះមកភ្នំពេញដើម្បីស្វែងរកបងប្រុសដែលធ្វើការនៅហាងម៉ីហិលនោះឡើយ។

លោកថាក្រោយឃើញរូបភាពតាមហ្វេសបុកលោកមានចិត្តអាណិតក្មេងប្រុសអភ័ព្វនោះណាស់ហើយចង់ឲ្យក្មួយមកជួបលោកដោយលោកចង់ទទួលក្មេងប្រុសរូបនោះធ្វើជាសមាជិកគ្រួសារទំនុកបម្រុងឲ្យរៀនសូត្រត្រឹមត្រូវព្រោះលោកស្គាល់នាយកសាលាច្រើន ហើយបើថ្ងៃក្រោយរូបគេពេញវ័យចង់ហាត់ប្រដាល់ក៍លោកស្ម័គ្រចិត្តបង្វឹកដែរ តែបើគេមិនចង់ក៍តាមចិត្តគេ។លោក ថា ការចង់យកក្មេងប្រុសនោះមកគឺកើតចេញ ពីការអាណិតមិនអាចមើលនិងភ្នែកបានហើយមិនមែន យកមកឲ្យបម្រើរលោក ទេតែធ្វើជាសមាជិកគ្រួសាររបស់លោក ប៉ុន្ដែរហូតមកដល់ពេលនេះលោកនៅតែមិនទាន់បានជួបក្មេងប្រុសនោះឬមានគេទាក់ ទង ព័តមានក្មេងប្រុសនោះឲ្យមកជួបលោកឡើយ។

អ្នកយកព័តមានយើងក៍ព្យាយាមឆាតសួរតាមហ្វេសបុកទៅម្ចាស់គណនេយ្យឈ្មោះLue Eang ដែលបង្ហោះពីព័តមានក្មេងប្រុសកម្សត់នេះដែរតែលោកមិនឆ្លើយតបឡើយទើបពេលនេះមិនទាន់អាចស្វែងរកព័តមានលម្អិតពីក្មេងប្រុសម្នាក់នេះនៅឡើយ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៩ខែសីហា ហ្វេសបុកឈ្មោះLue Eang បានបង្ហោះសារភ្ជាប់ជាមួយក្មេងប្រុសដោយមានសំណេរថា”គ្នាដើររកបងដែលធ្វើការនៅភ្នំពេញ,ប្អូនថាបងគេធ្វើការនៅមីហិល ឈ្មោះបងប្រុសរាត្រី ចឹងបើបានឃើញសូមជួយមករកគ្នាផង ម្ដាយមានប្ដីចុង ដេញគំរាមឲ្យគាត់ចេញពីផ្ទះ បើមិនចេញនឹងសម្លាប់ចោល ទើបគ្នារត់មកទីនេះសុំឲ្យគេជួយ រត់ពីប៉ោយប៉ែត សុំឡានគេមកភ្នំពេញ ទីតាំងដែលប្អូនមកដល់ស្ពានអាកាស៧មករា”។

ដោយឡែកតាមម្ចាស់គេណនេយ្យហ្វេសបុកឈ្មោះLily ដែលបានឃើញព័តមាននេះបានបញ្ចេញមតិថាខ្លួនបានស្គាល់កុមារដ៍អភ័ព្វម្នាក់នេះ ហើយបានលើកឡើងថាក្រោយម្ដាយមានប្ដីទី២ ហើយមានកូនស្រី១ទៀតនោះ កុមារកម្សត់នេះតែងតែត្រូវម្ដាយវាយធ្វើបាប ហើយកន្លងមកធ្លាប់ឭថាឪពុកកុមារនេះចង់យកទៅឲ្យរស់នៅជាមួយដែរ តែម្ដាយមិនព្រមឡើយទើបធ្វើឲ្យក្មេងកម្សត់តែលតោលយ៉ាងនេះ៕






