ភ្នំពេញ៖តារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា បន្ដចេញច្រៀងសម្ដែងជាធម្មតាបន្ទាប់ពីនាង ត្រូវស្រីម្នាក់តាមជេ និងព្រមានធ្ងន់ ៗកាលពីថ្ងៃទី១០ខែសីហា តែពេលនេះនាងមិនខ្លាចស្រីរូបនោះឡើយ ក្រោយពីបានជូនដំណឹងទៅអាជ្ញាធរ នៅខេត្តកំពង់ ស្ពឺភ្លាមៗតាំងពីក្រោយមានរឿងរ៉ាវនេះភ្លាមៗម្លេះ។

យ៉ាងណាគេកត់សម្គាល់ថាទោះជាអ៊ីវ៉ា ហាក់មិនបារម្ភច្រើនទៅ លើស្រី ឈ្មោះគណនេយ្យហ្វេសបុកឈ្មោះAh July គំរាម ទាំង នាងនិងឪពុកនោះក្ដីតែពេលនេះគេឃើញ នាងចាប់ផ្ដើមដើរចូលតារា ចម្រៀងវេហាស៍ ដែលជាប្អូនលោកមាស សាលី ម្ចាស់ បទ”អង្គរក្សបេះដូង”ឡើងវិញដែលមើលទៅស្រីនាថ ហាក់ដូចជាមាន អង្គរក្សតាមស្អិតតែម្ដងដែលទំនាក់ទំនងរវាងអ៊ីវ៉ា និង វេ ហាស៍ ដូចជាខុសពីមិត្តរួមអាជីពធម្មតាទើប គេថាតារាចម្រៀង ប្រុស ម្នាក់នេះអាច នឹងស្ម័គ្រចិត្តធ្វើ ជាអង្គរក្សបេះដូងការពារ ស្រីស្អាតគ្រប់ពេលជាមិនខាន។

ទោះយ៉ាងណាអ៊ីវ៉ា ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទ ថានាងច្បាស់ក្នុងចិត្ត១០០% ថាគ្មានទំនាក់ទំនង ពិសេស ជា មួយលោកវេហាស៍ លើសពីមិត្តភាពធម្មតាឬជាតារាចម្រៀងរួមទ្រនុំឡើយ។នាងថាបានស្គាល់ប្អូនមាស សាលី រូប នេះ តាំង តែ ពីរូបគេមិនទាន់ចូលច្រៀងនៅសាន់ដេម្លេះហើយដើរច្រៀងនៅតាមខេត្តជាមួយគ្នាជាច្រើនកម្មវិធី។

ដល់ពេលប្អូនមាស សា លី ចូលផលិតកម្មជាមួយគ្នានេះ មិនត្រឹមតែដើរចូលគ្នានោះ ទេតែក៍ធ្លាប់ ច្រៀង និងសម្ដែង រួមគ្នាទៀតផង ហើយចំពោះ ការទៅ ខេត្តជាមួយលោកវេហាស៍ ជាញឹកញាប់នោះ នាងមិនមែន ទៅតែ២នាក់ ទេគឺ មានឪពុករបស់នាងក៍ទៅនិងនៅក្បែរៗនាងដែរ។

អ៊ីវ៉ា ទទួលបានការចាប់អារម្មណ៍ច្រើនក្រោយថ្មីៗនេះចេញបទ”មិនព្រមនៅក្បែរអូនឲ្យយូជាងនេះ”ដែលទឹក ដមសំនៀង របស់នាងនៅតែក្រអួនក្រអៅ។ទោះយ៉ាងណាបទចម្រៀង១បទនេះហើយដែលធ្វើឲ្យអ៊ីវ៉ា ស្ពឹកមុខដោយសារតែនាងAh July ជេផងព្រមាននាងនិងឪពុកផងក្រោយពីនាងសរសេរCaption ចំណងជើងបទចម្រៀងមួយនេះនៅលើហ្វេសបុក។អ៊ីវ៉ា នៅ តែ ប្រកាន់ជំហថានាងនឹងមិនប្ដឹងផ្ដល់ស្រីរូបនោះឡើយ ប្រសិនបើនាងAh Julyព្រមបញ្ឈប់ទង្វើរជេប្រមាថ នាងទៀតព្រោះនាង មិនមែនជាអ្នកចូលចិត្តរឿងប្ដឹងផ្ដល់គ្នានាំតែវែងឆ្ងាយនោះទេ៕





