ភ្នំពេញ៖នៅឆ្នាំ២០១៩-២០២០ តារាចម្រៀងនិងសម្ដែងបានធ្លាក់ប្រាក់ចំណូលស្ទើតែជាង៩០%ព្រោះបណ្ដារConcertsធំៗនិងរោងកុនត្រូវបឹទទ្វាដោយសារតែកូវីដទើបធ្វើឲ្យពួកគេងាកទៅរកស៊ីតាមOnlineជាបន្ដបន្ទាប់។ដោយឡែកតារាចម្រៀងស្រីល្បីឈ្មោះ៣ដួងបានងាកមកបើកហាងតែគុជព្រមគ្នាតែម្ដងនៅពេលកូវីដមិនទាន់ស្ងាត់នេះ ខណៈដែលអាជីពចម្រៀងរបស់តារាខាងលើនៅទ្រឹងព្រោះមានបទនៅក្នុងដៃហើយមិនហ៊ានចេញខ្លាចខុសពេលវេលា។
១៖ឱក សុគន្ធកញ្ញាៈប្អូនថ្លៃថៅកែហង្សមាសរូបនេះបានបើកហាងតែគុជជាយូខែមកហើយដែលមានប្អូនស្រីរបស់នាងជា អ្នកគ្រប់គ្រង។ដោយសារភាពល្បីល្បាញរបស់សុគន្ធកញ្ញា ធ្វើឲ្យនាងបានលក់Franchise ទៀតផងហើយអាជីវកម្មក្រៅពីសិល្បៈនេះធ្វើឲ្យនាងនៅតែមានទំនុកចិត្តបើទោះជាពេលនេះកូវីដកំពុងផ្ទុះក្ដី។សុគន្ធកញ្ញា ទើបវិលមករកឆាកតន្រ្ដីកាលពីពេលថ្មីៗនេះក្រោយនាងកាន់ទុក្ខជូនលោកយាយរបស់នាងឈ្មោះម៉ា រិនថា ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១។




២៖សុខ ពិសីៈតារាសាន់ដេសាច់ដូចបណ្ដូលចេករូបនេះបានទិញFranchise ពីបរទេសបើកហាងតែគុជនៅអំឡុងរដូវកូវីដនេះតែម្ដងហើយនាងថាការតំណើរការរលូនដោយភ្ញៀវភាគច្រើនធ្វើការកុម្មង់តាមApp។ក្រោយឡើងធ្វើថៅកែស្រីនេះពិសី មិនទាន់វិលរកឆាកតន្រ្ដីវិញទេបន្ទាប់ពីផ្អាកជិត៣ខែដើម្បីការពារសុវត្ថិភាពពីកូវីដ។តារាសាន់ដេរូបនេះថាការចាប់ក្បាលមីក្រូឡើងវិញបានទាល់តែស្ងាត់កូវីដបាននាងហ៊ានចេញច្រៀងសម្ដែងដូចមុនវិញ ហើយពេលនេះនៅពេលដែលអ្នកដឹកនាំកម្មវិធីសិល្បៈហៅច្រៀងនាងមានតែសុំការអធ្យាស្រ័យ។




៣៖ពេជ្រ សោភាៈទើបតែថ្មីនេះរូបភាពពេជ្រ សោភា ត្រូវបានគេដាក់តាំងនៅលើហាងតែគុជមួយហើយតារាចម្រៀងជើងចាស់របស់ហង្សមាសរូបនេះបានឃោសនាថាអ្នកណាចង់រកស៊ីមុខរបនេះបន្ដសូមទាក់ទងទៅនាង។ការវាចាបែបនេះបញ្ជាក់ថាសោភា ឡើងជាថៅកែស្រីហាងតែគុជនោះហើយ ខណៈដែលរដូវកូវីដនេះនាងចេញច្រៀងសម្ដែងជាធម្មតា ប៉ុន្ដែមានការប្រុងប្រយ័ត្នបំផុតព្រោះសម្ងំតែក្នុងរថយន្ដពាក់ម៉ាសក៍ជិតហើយដល់ពេលឡើងច្រៀងទើបស្ទុះចេញពីក្នុងឡានតែម្ដង៕



