ភ្នំពេញ៖លោក សៅ សុខថេន គឺជាអ្នកឯកទេសផាត់មុខ និង ធ្វេីសក់ដែលមានកេរិ៍្តឈ្មោះម្នាក់នៅក្នុងចំណោមអ្នកផាត់មុខនៅក្នុងប្រទេសកម្ពុជា។លោកមានបទពិសោធន៍ជាង៦ឆ្នាំក្នុងអាជីពជាអ្នកផាត់មុខ លោកមានជំនាញផាត់មុខរួមមាន ការផាត់បែបស្រស់ស្អាត ការផាត់បែបសិល្បៈ ការផាត់បែបStylis ការផាត់បែបកូនក្រមុំ ជាសិសេសលោកក៏អាច ផាត់និងធ្វេីរបួសស្នាមនៅក្នុងខ្សែភាពយន្តផងដែរ។លោកបានបញ្ចប់ការសិក្សាផ្នែកផាត់មុខ និងតុបតែងមុខជាមួយគ្រូជនជាតិខ្មែរនិងគ្រូជនជាតិបរទេសទៀតផង។





ដោយសារតែស្នាដៃរបស់លោកមានអ្នកគ្រាំទ្រច្រេីនទេីបលោកចាប់ផ្ដេីមបេីកអាជីវកម្មមួយដោយខ្លួនឯងដែលមានឈ្មោះថា សុខថេន សំអាងការ។ទន្ទឹមនឹងនេះលោកបានបញ្ចេញស្នាដៃរបស់លោកនៅក្នុងកម្មពិធីធំៗជាច្រេីនទាំងការដេីរម៉ូត សម្អាងការ ស្ពត ខ្សែភាពយន្ត ក៏ដូចជាកម្មពិធីប្រលងផ្សែងៗ។

មួយរយៈពេលក្រោយនេះលោកបានបញ្ចាប់ការសិក្សាផ្នែកច្នៃម៉ូតសម្លៀកបំពាក់ជាមួយគ្រូជនជាតិ អាល្លឺម៉ងដោយជោគជ័យ។លោកបានលេីកយកនូវអក្សរសាស្រ្តខ្មែរដេីម្បីបញ្ចូលក្នុងការច្នៃម៉ូតសំល្លៀកបំពាក់របស់លោក Collection ឈ្មោះថា MOTHER OF LITERATURE។ចំពោះ មូលហេតុដែលលោកយកអក្សរសាស្រ្តខ្មែរធ្វេីជាការច្នៃម៉ូដត្រូវបានលោកបញ្ជាក់ថាដេីម្បីបង្ហាញពីភាពអស្ចារ្យ និងពីអត្ថសញ្ញណរបស់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ជាពិសេសជាការរំលឹកគុណបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ដែលបានបង្កេីតថែរក្សាការពារ អក្សរសាស្រ្តខ្មែររហូតមកដល់សព្វថ្ងៃ៕






