បារាំង៖តារាចម្រៀងGalaxy លោកប៉ុន សុណារិន ហៅខេម បានធ្វើឲ្យអ្នកគាំទ្ររបស់លោកមានការចាប់អារម្មណ៍ព្រោះតែអ្នកចម្រៀងសំនៀងស្អករូបនេះបានបង្ហោះក្មេងម្នាក់ដែលមានទម្រង់មុខស្រដៀងលោកនិងភរិយាភ្ជាប់ជាមួយសំណេរថា”Happy Birthday សណព្វចិត្ត”។

Fanលោកខេម មួយចំនួនមានការភ្ញាក់ផ្អើលក្រោយខេម បញ្ចេញរូបក្មេងប្រុសដែលមានអាយុខ្ទង់២ឆ្នាំនេះហើយ ស្ទើតែ៩៩%ពួកគេចាត់ទុកថាកុមារនោះគឺជាកូនរបស់លោកខេម តែម្ដង។

អ្នកខ្លះថាមុខក្មេងនោះដូចCopyពីខេម និងខ្លះទៀតថាដូចស្រីកា ច្រើនជាង ខណៈដែលមួយចំនួន ទៀតថាក្មេង នោះជាកូន លោកខេម ហើយតែមើលទៅគេអាចនឹងលូតកម្ពស់ជាងខេម មិនអន់កម្ពស់ដូចIdolនោះទេ។ទោះជាយ៉ាង ណានៅពេល ដែល មានការចូលខមិន ទៅខេម ជាច្រើនសួរថាតើក្មេងជាសំណព្វចិត្តរបស់លោកខេម នោះជាកូនរបស់ លោកឬយ៉ាង ណានោះ លោកខេម មិនឆ្លើយតបឡើយ។

អ្នកយកព័តមានយើងមិនអាចទាក់ទងលោកខេម បានទេកាលពីថ្ងៃទី២៥ខែសីហា ព្រោះពេលនេះខេម កំពុងនៅប្រទេសបារាំងជាមួយភរិយាលោកអ្នកនាងស្រីកា។តារាGalaxyរូបនេះបានដឹកដៃប្រពន្ធសំណព្វចិត្តរបស់លោកទៅដើរកម្សាន្ដនៅទឹកដីប្រទេសបារាំងកាលពីថ្ងៃទី២០ខែកក្កដា ដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀតហើយដោយសារតែសប្បាយខ្លាំងពេកទើបពេលនេះលោកខេម មិនទាន់កំណត់ពេលវេលាវិលចូលស្រុកវិញឡើយ។

ខេម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកបានភ្ជាប់ស្នេហ៍ជាមួយអ្នកនាងស្រីកា ជាង៥ឆ្នាំហើយតែមិន ទាន់មាន គម្រោង ច្បាស់ លាស់រឿងរៀបការជាមួយគ្នាទេ។យ៉ាងណាលោកថាយូបំផុតត្រឹម២ទៅ៣ឆ្នាំទៀត អាចនឹងមានដំណឹង រៀបការ លោក និងស្រីកា ហើយ។

ថ្វីត្បិតតែខេម ថ្លែងបែបនេះក្ដីតែកន្លងមកធ្លាប់មានព័តមានថាលោកបានរៀបការជាមួយស្រីកា ស្ងាត់ៗតាំងពីឆ្នាំ២០១៦ម្លេះគ្រាន់តែមិនហ៊ានបញ្ចេញរូបអាពាហ៍ពិពាហ៍។

ប៉ុន្ដែខេម មិនដែលទទួលស្គាល់ថាលោករៀបការហើយនោះទេ តែលោកថាទោះជាអ្នកនាងកា មានផ្ទះនៅបារាំងមែន ក៍ថ្ងៃ អនាគតលោកមិនមានគម្រោងចេញទៅរស់នៅបារាំងតាមគូស្នេហ៍ដែរគឺអាចនៅស្រុកខ្មែរច្រើនជាងព្រោះ ពេលនេះលោក ក៍បានបង្កើតមុខរបរក្រៅសិល្បៈមួយដែរនោះគឺជាភោជនីដ្ឋានមួយនៅក្បែរខ្លោងទ្វារវត្តសំរោងអណ្ដែតដែលតំណើរការតាំងពីដើមឆ្នាំ២០២១និងចំណាយទុនជាង២០ម៉ឺនដុល្លារ។លោកថាអាជីវកម្មនោះសម្រាប់ទុកពេលដែលលោក ចាស់ទៅច្រៀង លែង កើតព្រោះថាពេលនេះលោកក៍មានអាយុច្រើនដែរហើយមិនអាចពឹងលើចម្រៀងតែមួយមុខបានទេ៕



