ទំនាស់រវាងគ្រូសារលោកគួចខេវិន និងលោកឧកញ៉ាឌៀប ចេងហេង ហៅហ៊ុយហេង បានឈានដល់តុលាការក្រោយពីមិនអាចសម្របសម្រួលគ្នាបានដោយសារតែលោកឧកញ្ញ៉ាឌៀប ចេងហេងមានលំនៅផ្ទះលេខ៧៥Eo ផ្លូវលេខ៤៥០ ក្រុមទី១៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បានសង់សំណង់រំលោភលើដីសាធារណៈ ដែលមានចន្លោះផ្ទះជាប់ជាមួយផ្ទះលោកគួច ខេវិន ដែលករណីនេះបានកើតជាច្រើនខែមកហើយ។
តាមពត័មានថា លោកឧកញ្ញ៉ាឌៀប ចេងហេង បានសុំគ្រួសារលោកគួច ខេវិន ចតឡាននៅផ្លូវសាធារណៈ ដែលជាប់ជញ្ជាំងផ្ទះនិងវេរ៉ង់ដាខាងក្រោមផ្ទះ១ម៉ែត្រ លើទំហំដី ទទឹង៤ម៉ែត្រនិងបណ្ដោយ១៧ម៉ែត្រ ផ្ទះលោកគួច ខេវិន ហើយគ្រូសារលោកខេវិន ក៏យល់ព្រម ព្រោះបានរាប់អានគ្នាជាយូរមកហើយ។ ប៉ុន្តែក្រោយមកលោកគួច ខេវិន ក៏បានជួសជុលរោងទ្វារជាលក្ខណៈសំណង់តូច ប្រក់ស័ង្កសី នៅជាប់ជញ្ជាំងវេរ៉ង់ដាក្រោមផ្ទះរបស់លោក ដើម្បីកុំឲ្យចោរលួចអីវ៉ាន់ ដែលការសាងសង់នោះមានការស្នើសុំ និងអនុញ្ញាតពីសង្កាត់ទៀតផង ស្រាប់តែលោកឧកញ្ញ៉ាឌៀប ចេងហេងបានទៅប្ដឹងដល់ខណ្ឌចំការមន ព្រមទាំងមានកងកំលាំងប្រដាប់អាវុធ១០នាក់ ឲ្យមកធ្វើការផ្អាកការជួសជុលរោងនោះ ហើយថែមទាំងយកអីវ៉ាន់លោកខេវិន ជាច្រើនទៅបាត់ទៀត ទើបទំនាស់បានកើតឡើង ហើយលោកខេវិន បានប្ដឹងឧកញ៉ាហ៊ុយហេង ទៅតុលាការតែម្ដង។ យ៉ាងណា រឿងរ៉ាវនេះបានឈានទៅដល់ការផ្សះផ្សាពីក្រុមគ្រូសារទាំងសងខាង ហើយកាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០១៦ មន្រ្ដីតុលាការក៏បានចុះមកពិនិត្យនិងចេញជាលិខិតដោយមានការយល់ព្រមពីសំណាក់គ្រួសារទាំងសងខាង មានទាំងផ្ដិតមេដៃផង ដោយឯកភាពលើ៤ចំណុចសំខាន់ មានដូចជា ភាគី ”ក” ត្រូវរុះរើផ្ដាច់ដំបូលនិងរបងរោងឡានរបស់ខ្លួនចេញពីជញ្ជាំងផ្ទះរបស់ភាគី ”ខ” នៅពេលផ្ដិតមេដៃបញ្ចប់វិវាទរួច។ ចំពោះសម្ភារៈដែលភាគីទាំង២រក្សាទុកត្រូវទុកនៅកន្លែងដដែល។ ចំពោះសម្ភារៈដែលជាកម្មវត្ថុនៃបណ្ដឹង ភាគី ”ខ” សុខចិត្តដកពាក្យបណ្ដឹងវិញ ហើយយកទៅរក្សាទុកនៅជាប់ជញ្ជាំងផ្ទះរបស់ខ្លួន។ ភាគីទាំង២បានព្រមព្រៀងបញ្ចប់វិវាទនេះដោយស្មគ្រ័ចិត្ត និងឈរលើគោលការណ៏គោរពស្រលាញ់គ្នា និងយោគយល់គ្នាខ្ពស់ក្នុងនាមជាបងប្អូន ដោយមិនមានកាគុំគួនគ្នាតទៅទៀតឡើយ ចាប់ពីថ្ងៃផ្ដិតមេដៃនេះ។ ប៉ុន្តែថ្វីត្បិតតែមានការព្រមព្រៀងគ្នាដោយផ្ដិតមេដៃអស់ទៅហើយក្ដី តែនៅពេលដែលជាងបានកាត់ដំបូលផ្ទះដែលមានការសាងសង់បំពានលើវេរ៉ង់ដាលោកខេវិន នោះ បានតែបន្តិច ស្រាប់តែលោកឧកញ្ញ៉ាហ៊ុយហេង បានបញ្ជាឲ្យកូនចៅខ្លួនបញ្ឈប់ការរុះរើ និងកាត់ដំបូលផ្ទះនោះវិញ ទើបធ្វើឲ្យលោកគួច ខេវិន បានប្រតិកម្មជាខ្លាំងចំពោះឧកញ៉ាហ៊ុយហេង ថា មានចេតនាមិនចង់បញ្ចប់រឿងនេះ ហើយរំលោភលើកិច្ចដែលបានព្រមព្រៀងគ្នា។
លោកគួចខេវិន អះអាងថា ”ឧកញ្ញ៉ាឌៀប ចេងហេង ធ្វើលេសខាំមិនព្រមព្រលែង។ បន្ទាប់ពីការសម្រេចរបស់តុលាកាតម្រូវឲ្យឧកញ្ញ៉ាឌៀប ចេងហេង ម្នាក់នេះ ត្រូវរុះរើដំបូលដែលឧកញ្ញ៉ានេះបានសាងសង់ទ្វារ បិទបង្អួច ចោះជញ្ជាំងប្រក់ដំបូលបំពានលើផ្ទះរបស់ខ្ញុំ ហើយសាងសង់ទ្វាររំលោភលើផ្លូវសារធារណៈមិនឲ្យអ្នកជិតខាងចេញចូលនោះ។ តែនៅពេលដែលមេធាវីរបស់លោកឧកញ៉ានេះចុះមកពិនិត្យផ្ទាល់ គឺឧកញ៉ាហ៊ុយហេង និងក្រុមជាងរបស់ខ្លួនហាក់បីដូចជាសកម្មក្នុងការរុះរើណាស់ តែក្រោយពីមេធាវីបានចាកចេញទៅ ឧកញ៉ាឌៀប ចេងហេង និងក្រុមជាងរបស់ខ្លួនធ្វើលេសររុះរើបានបន្តិច ក៏ឈប់រុះរើវិញ។ មិនដឹងថា ឧកញ៉ាម្នាក់នេះអាងអំណាចបក្សពួក ឬឋានៈអីទេ សូម្បីតែសាលក្រមចេញពីតុលាការមិនគោរពផង ហើយនៅបន្តរំលោភបំពានលើប្រជាពលរដ្ឋស្លូតត្រង់មិនឈប់ អស់រយៈពេលជាច្រើនខែមកហើយ។ ដោយមានការពឹងពាក់របស់ឧកញ៉ាឌៀប ចេងហេង នេះមានអស់លោកឯកឧត្តម ឧកញ៉ា ជំទាវ ដែលអះអាងខ្លួនសុទ្ធតែសភាពាណិជ្ជកម្មកម្ពុជាជាទីប្រឹក្សាសម្ដេចតេជោ ទូរសព្ទ័មកអន្ដរាគមន៏ដើម្បីឲ្យខ្ញុំព្រមលក់ដីជញ្ជាំងផ្ទះឲ្យឧកញ៉ាឌៀប ចេងហេង ដែលជាអ្នករំលោភបំពានលើគ្រូសារខ្ញុំដើម្បីបញ្ចប់រឿងទៀតផង។ កន្លងមកក៏ដូចជាបច្ចុប្បន្នសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន លោកជំរុញឲ្យពួកមន្រ្ដីធ្វើការបម្រើប្រជាជនជួយដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាជនជាម្ចាស់ឆ្នោត មិនមែនធ្វើមន្រ្ដីស៊ីប្រាក់ខែរដ្ឋហើយ ធ្វើជាចៅហ្វាយរាស្រ្ដនោះទេ។ ខ្ញុំសូមអរគុណ និងសូមជម្រាបដល់ឯកឧត្តម ឧកញ៉ាជំទាវជាទីគោរពទាំងនោះវិញថា មុននឹងប្រើឈ្មោះប្រើតួនាទីមុខងារឋានៈរបស់ខ្លួនចូលអន្តរាគមន៏រឿងនេះ សូមមេត្តាចូលមកពិនិត្យនិងសិក្សារហេតុកាណ៏ដើមចម ព្រមទាំងដំណើរប្រព្រឹត្តិទៅនៃរឿងនេះឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីកុំឲ្យមានការប៉ះពាល់ប្រឡាក់ប្រឡូស ឬខូចកេរ្ដិ៍ឈ្មោះរបស់ខ្លួន”។
លោកខេវិន និយាយថា ”ការលួចទ្រព្យសម្បត្តិ គឺមានពាក្យបណ្ដឹងនៅតុលាការួចហើយ អង្គភាពប្រឆាំងអំពើរពុករលួយក៏បានជ្រាប ។ការប្រើបា្រស់ឥទ្ធិពលនិងសិទ្ធិអំណាចខុសច្បាប់អង្គការសិទ្ធិមនុស្សក៏បានដឹងរួចទៅហើយដែរ។ ខ្ញុំរង់ចាំការដោះស្រាយដោយយុត្តិធម៌ ពីអាជ្ញាធរមូលដ្ឋាន សង្កាត់ ខណ្ឌ ដែលសន្យារួចហើយ តែបានពន្យាពេលនោះ ខ្ញុំប្រើប្រាស់សិទ្ធិប្រជាជនដែលគោរពច្បាប់”។
ដោយឡែកលោកឧកញ៉ាឌៀប ចេងហេង ហៅហ៊ុយហេង បានប្រាប់ ”នគរធំ” តាមទូរសព្ទ័កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយបញ្ជាក់ខ្លីមុនចុចផ្ដាច់ទូរសព្ទ័នោះថា ”រឿងខ្ញុំមិនឲ្យជាងផ្អាកការរុះរើដំបូលទៀតនោះ ព្រោះខ្ញុំចាំពិនិត្យមើលឯកសារផ្ដិតមេដៃទាំងសងខាងឲ្យបានច្បាស់លាស់សិន ដោយសារតែថ្ងៃហ្នុងមិនបានយកមកទាំងអស់គ្នា។ រឿងនេះនឹងបញ្ចប់ឆាប់ៗនេះ មិនយូរទេ ហើយក៏មិនចាំបាច់ឡើងតុលាការទៀតដែរ ព្រោះយើងមានការយោគយល់គ្នា។ កុំចុះកាសែតអីណា រឿងហ្នឹងមិនយូរទេគង់តែចប់ទេ ហើយមិនមានសាលដីកាទេ គឺយើងយល់ព្រមសម្របគ្នាតើ”៕
https://youtu.be/SKxNMu5eo9E