Monday, November 25, 2024
Homeព័ត៌មានជាតិអាហារូបករណ៍ ចេន ហ្ស៊ី បើកដំណើរការ រួម គ្នាដោយសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុបនិងក្រ សួងអប់រំ យុវជន និងកីឡា

អាហារូបករណ៍ ចេន ហ្ស៊ី បើកដំណើរការ រួម គ្នាដោយសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុបនិងក្រ សួងអប់រំ យុវជន និងកីឡា

ភ្នំពេញៈ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១៖ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ដែលជាសម្ព័ន្ធ ក្រុមហ៊ុន ដ៏ធំមួយនៅកម្ពុជាបានបញ្ចប់អនុស្សរណៈយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្នុងការបើកដំណើរ ការកម្មវិធីអាហារូបករណ៍សម្រាប់និស្សិតថ្នាក់សាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងផ្តល់ ថ្លៃសិក្សាពេញលេញជាមួយនិងប្រាក់ឧបត្ថម្ភដល់និស្សិតដែលបានជ្រើសរើសចំនួន ៤០០នាក់ ដើម្បីបន្តការសិក្សា ថ្នាក់បរិញ្ញា បត្រផ្នែកវិទ្យាសាស្ត្ររបស់ពួកគេក្នុងសាកលវិទ្យាល័យល្បីៗនៅកម្ពុជា ដោយរួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញសាកល វិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សរុបមកសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងផ្តល់ថវិកាជាង ២លានដុ ល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល ៧ឆ្នាំ។ 

ដោយសារភាពជាដៃគូរវាងវិស័យ សាធារណៈនិងឯកជន ពិតជាមានសារៈសំ ខាន់ណាស់ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងធ្វើការជាមួយរាជរដ្ឋាភិបាលដើម្បី សម្រេចបាននូវគោលដៅ ដែលបានចែងនៅ ក្នុងផែនការយុទ្ធសាស្ត្រអប់រំ (ឆ្នាំ២០១៩-២០២៣) ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងធ្វើការជាមួយក្រសួងអប់រំយុវជន និងកី ឡាដើម្បីធានា បានថា និស្សិតទទួល បានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការបណ្តុះបណ្តាល ការណែនាំបង្ហាត់បង្ហាញ និងឱកាសការ ងារដើម្បីជំរុញ ដល់ការសិក្សា ក្នុង វិស័យចំនួនបី៖ ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យអចលនទ្រព្យ ការជំរុញនៃការរួម បញ្ចូល ហិរញ្ញវត្ថុ និងសេដ្ឋ កិច្ចឌីជី ថលនៅក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងការលើក កម្ពស់ ស្តង់ដារបដិ សណ្ឋារ កិច្ចលំដាប់ពិភពលោក ដើម្បីបំពេញ តម្រូវការមូលធននៃធនធានមនុស្សនាពេលអនាគតសម្រាប់សេដ្ឋកិច្ចក្នុងតំបន់។   តាមរយៈការចុះកម្មសិក្សាសិស្ស និស្សិត នឹងបាន រៀនសូត្រពីអ្នកជំនាញលំដាប់កំពូលៗនៅកម្ពុជា ក្នុងនាមសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ជាក្រុមហ៊ុន គ្រប់គ្រង អាជីវ កម្មជាង ៨០ ដោយមានកម្លាំងពលកម្មចម្រុះដែលមាននិយោជិក ២០% មកពីកន្លែង ផ្សេងៗដូចជា ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសចិន។   ឯកឧត្តមបណ្ឌិតសភាចារ្យ  ហង់  ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងដូច្នេះថា “ពួក យើងសូមស្វាគមន៍ចំពោះកិច្ចសហការរបស់ និយោជកនានា ដែលដើរតួជា អ្នកអប់រំ យ៉ាងយកចិត្តទុកដាក់។ ផ្លូវឆ្ពោះទៅរក ការងើបឡើងវិញរបស់ប្រទេសកម្ពុជា នឹងទាមទារឱ្យមាន គំនិតថ្មីៗមកពី គ្រប់តំបន់ នៃ ប្រទេស និងក្រសួងអប់រំ យុវជន និង កីឡា រួមជាមួយដៃគូរបស់ខ្លួនគឺនឹងអាចយកឈ្នះនូវរាល់ឧបសគ្គទាំងឡាយ ការផ្តល់ការ ណែនាំតម្រង់ទិស ការធានា នូវលទ្ធ ភាពទទួលបានការអប់រំប្រកបដោយសមធម៌ និងឱកាសការងារដើម្បី ធានាបានថា និស្សិត ដែល មានទេព កោសល្យ ផ្តោត ទៅលើការរៀនសូត្រនិងទទួល បាននូវជំនាញដែលមានសារៈសំខាន់ សម្រាប់អនាគតរបស់ប្រ ទេសកម្ពុជា” ។  លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា “ ពួក យើងមាន សេចក្តីសោ មនស្ស រីករាយដែលបានបើកដំណើរការកម្មវិធីអាហារូបករណ៍ធំបំផុតមួយនៅកម្ពុជាដែលទទួលបានការឧបត្ថម្ភដោយសហគ្រាសឯកជន” ។ “ អង្គភាពផ្សេងៗរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប មានក្តីរំភើប រីករាយក្នុងការទទួល ស្វាគមន៍និស្សិតកម្ពុជាឱ្យចូល មកចូលរួមជាមួយគ្រួសាររបស់យើង ដែលយើងនឹងបង្កើតនូវកម្មវិធីកម្មសិក្សាដ៏រឹងមាំនិង ការ បណ្តុះបណ្តាល សិក្ខាកាមក្នុង ការគ្រប់គ្រងដើម្បីអប់រំអ្នកដឹកនាំសម្រាប់ថ្ងៃស្អែក។ អាហារូបករណ៍ ចេន ហ្ស៊ី បាននឹងកំពុង ស្វែងរកការផ្តល់ ជូនទាំងទៅលើ បទពិសោធន៍សិក្សា និងបទពិសោធន៍ជាក់ស្តែងដល់ សិស្សនិស្សិតតាមរយៈ ការផ្តល់នូវការ អប់រំកម្រិតដំបូង ហើយទទួល បាននូវបទពិសោធន៍ការងារលំដាប់អន្តរជាតិ»។   អាហារូបករណ៍នេះនឹង ត្រូវបានដឹក នាំដោយ អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលជា ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ដោយសារតែភាពជាអ្នកដឹកនាំក្នុងអាជីវកម្មរបស់គាត់និង ទំ នួលខុសត្រូវ របស់ក្រុមហ៊ុន នៅក្នុងសង្គមចំពោះជម្ងឺរាតត្បាត ថ្មីៗនេះគាត់ត្រូវបានគេទទួលស្គាល់ថាជាសហគ្រិនឆ្នើមប្រចាំឆ្នាំ ក្នុងចំណោម អ្នកដឹកនាំ ក្រុមហ៊ុននៅឯកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១ ។

ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ចេន ហ្ស៊ី សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បាននឹងកំពុងអនុវត្តន៍តាមបរិយាកាសរួម ក្រប ខ័ណ្ឌសង្គមនិងអភិបាលកិច្ច (ESG) ដែលមាន គោលបំណងធ្វើឱ្យមានឥទ្ធិពលរយៈពេលវែងនៅក្នុងប្រទេសកម្ពុជា។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានបើកដំណើរការនូវ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈព្រីនស៍ នាឡិកា ដែលជា សាលា នាឡិកាឯករាជ្យដំបូងគេបង្អស់នៅកម្ពុជា។ មជ្ឈមណ្ឌល បណ្តុះបណ្តាលនេះផ្តល់ ឱ្យយុវជនកម្ពុជានូវឱកាស ក្នុងការរៀន ជំនាញសិប្បកម្មថ្មីមួយដូចជា ការផលិតនាឡិកា និងទទួល បានបទពិសោធន៍ចាំបាច់បន្ថែម ដើម្បីជួយពួកគេ ទាំងក្នុងទីផ្សារ ការងារនៅកម្ពុជា និងនៅបរទេស។ នៅខែសីហាឆ្នាំនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏បានឧបត្ថម្ភកម្មវិធី រៀបចំអាជីពការ ងារដែលដំណើរការដោយអង្គការ Caring for Cambodia ជាអង្គការសប្បុរសធម៌ ឈានមុខគេលើវិស័យ អប់រំដែលបានជួយ ដល់សិស្សានុសិស្សនៅវិទ្យាល័យ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នឹងបន្តរិះរកវិធីផ្សេងៗយ៉ាងសកម្ម ដើម្បីរួមចំណែក ឱ្យប្រជា ជនកម្ពុជាគ្រប់ មជ្ឈដ្ឋានទទួលលទ្ធផលនៃ ការអប់រំបានល្អ ប្រសើរ៕

RELATED ARTICLES