តាមការចង្អុលបង្ហាញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខ្ញុំបានសហការជាមួយកងកម្លាំងអង្គរក្ស ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង និងកងកម្លាំងយោធ ភូមិភាគ៥ ដើម្បីចុះជួយទិញផ្លែមៀនតាង៉ែនប៉ៃលិន បាត់ដំបង ខ្វះទីផ្សារដោយសារកូវីដ-១៩ ដោយបានប្រមូលទិញវគ្គទី២នេះ ក្នុងមួយថ្ងៃជិត ១០០ តោន។ នេះបើតាមការលើកឡើងលើទំព័រហ្វេសបុករបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជា ថៅកែ ផលិតកម្មGalaxy Navatra នៅថ្ងៃទី៨ ខែកញ្ញានេះ។
អ្នកឧកញ៉ាម្ចាស់ក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា ថ្លែងថា៖ “បញ្ហាកូវីដ-១៩ មិនត្រឹមតែកង្វះទីផ្សារប៉ុណ្ណោះទេ ផ្លែមៀនប៉ៃលិន បាត់ដំបង បានជន់ជោរនៃរដូវប្រមូល ផលហើយភ្លៀងធ្លាក់ជារៀង រាល់ថ្ងៃ ផង ធ្វើអោយប្រជាកសិករមិន អាចប្រមូលផល ទាន់ពេលវេលា ដូច្នេះ កម្លាំងអង្គរក្សនិងកម្លាំងយោធភូមិភាគ៥ ចូលរួមជួយបេះ ជួយដឹកយ៉ាងយកចិត្តទុកដាក់បំផុត ទើប អាចយកលក់អោយបងប្អូនតាមខេត្តមួយចំនួនក្នុងតម្លៃទាបបាន”។
បើតាមអ្នកឧកញ៉ា នេះជាយុទ្ធនាការដ៏ត្រចះត្រចង់ របស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទាំងកសិករដែលលក់ផ្លែមៀនប៉ៃលិន បាត់ដំបង និងទាំងប្រជាជនដែលទិញទាំងអស់បាន សាទរយ៉ាង ខ្លាំងចំពោះយុទ្ធនាការ នេះ។ អ្នកជំនួញល្បីឈ្មោះរូបនេះ បញ្ជាក់ថា៖ “ខ្ញុំបាទពិតជាមានក្ដីរំភើប និងកក់ក្ដៅបំផុត នៅពេល ឃើញការសាមគ្គីដ៏រឹងមាំ របស់សប្បុរសជនប្រជាជាតិខ្មែរយើង ដែលបានគាំទ្រមៀនប៉ៃលិន និងបាត់ដំបង យ៉ាងច្រើនកុះករ ទើបធ្វើឲ្យខ្ញុំគ្មានពាក្យថា ហត់លើការងារបម្រើចូលរួមជាមួយរដ្ឋាភិបាលនឹងប្រជាជនយើងឡើយ”។
សូមបញ្ជាក់ថា ការប្រកាសប្រមូលទិញទៅ ដល់ចំការ និងចាត់ចែងចុះលក់ផ្ទាល់ដៃទៀតនេះរបស់អ្នកឧកញ៉ា គឺស្របតាមអនុ សាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ប្រកបគតិបណ្ឌិតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលលោកទាំងពីរតែងតែចេញមុខជួយ និងផ្តល់ភាពកត់ក្តៅជូនប្រជាជន។ លើសពីនេះទៀតសោតសកម្ម ភាពមនុស្សធម៌នេះសរបញ្ជាក់ឲ្យឃើញនូវកាយយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោ ចំពោះប្រជាពលរដ្ឋ គ្រប់ រូបនៅពេលជួបការលំបាក៕