ភ្នំពេញ៖ ក្រោមពាក្យស្លោក លីប៉ាយ គិតគូពីសុខភាពប្រជាជនជាធំ ដើម្បីជាការចូលរួមចំណែកជួយដល់កិច្ចការងារសង្គមពិ សេសដើម្បីចូលរួមការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងឱកាសបើកដំណើរ ការគ្រឹះស្ថានសិ ក្សាសាធារណៈឡើងវិញ ក្រុមហ៊ុនសាប៊ូលីប៉ាយ បានប្រកាសក្នុងការផ្តល់ជូនគ្រឹះ ស្ថានសិក្សាសាធារណៈ ទាំងអស់នូវសាប៊ូ លីប៉ាយ សម្រាប់ជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្សបានប្រើប្រាស់។



ការប្រកាសនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះគ្រាដែល ក្រុមហ៊ុនសាប៊ូលីប៉ាយ បានរៀបចំ កម្មវិធីសប្បុរសធម៌ក្នុងបរិវេណវិទ្យាល័យច្បារអំពៅ រាជធានីភ្នំពេញ ក្រោមវត្តមានតំណាងមន្ត្រីសាលាខណ្ឌច្បារអំពៅ តំណាងក្រុមហ៊ុន អគនាយក និងលោកគ្រូអ្នកគ្រូ។ លោក ម៉ាន់ ពន្លឺពេជ្រ តំ ណាងក្រុមហ៊ុនសាប៊ូលីប៉ាយ បានបញ្ជាក់ថា ស្របទៅតាមវិធានការនៃការចូលរួមការបង្ការ ទប់ស្កាត់ស្របតាម ការណែនាំ របស់ក្រសួងសុខាភិបាលលើវិធានការ “៣កុំ ៣ការពារ” និងការគាំទ្រក្នុងការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសាធារណៈ និងឯកជន តាមគន្លងប្រការតីភាពថ្មី។ ដោយ មើលឃើញពីសារៈសំខាន់ និងតម្រូវការចាំបាច់នៃការប្រើប្រាស់សាប៊ូ ដើម្បីលាង សម្អាតដៃ និងសាប៊ូ សម្អាត អនាម័យក្នុង បន្ទប់ទឹក ទើបក្រុមហ៊ុនសម្រេចផ្តល់ជូនសាប៊ូទាំងនេះទៅកាន់គ្រឹះស្ថាន សិក្សាទាំង អស់អាចប្រើប្រាស់ បានតាម តម្រូវការ ភ្លាមៗផងដែរ។




លោកបានគូសបញ្ជាក់ដែរថា គម្រោងផ្តល់ ជូននេះនឹងត្រូវ ធ្វើឡើងជា បន្តបន្ទាប់ចាប់ពីថ្ងៃប្រកាសនេះតទៅ។ លោកតំណាង ក្រុមហ៊ុនសាប៊ូលីប៉ាយ រំពឹងដែរថា ការផ្តល់ជូននេះនឹងបាន ចូលរួម ចំណែកយ៉ាងសំខាន់ និងចូលរួមគាំទ្រ ការពារធានា សុខ មាលភាពរបស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ដោយសាប៊ូទាំងនេះ អាចប្រើប្រាស់បានក្នុងកន្លែងលាងដៃ និងកន្លែង ដែល មានមនុស្សចេញចូលញឹកញាប់ដូចជាបន្ទប់ទឹក ដែលសាលាបានរៀប ចំសម្រាប់សិស្ស និងលោកគ្រូអ្នកគ្រូ។ លោកម៉ាន់ ពន្លឺពេជ្រ បានរំពឹងផងដែរថា ការផ្តល់ជូនដល់គ្រឹះស្ថាន សិក្សានានានូវសា ប៊ូនេះនឹងចូលរួមចំណែកជួយសម្រួល និងបង្កើន អនាម័យតាមគ្រឹះស្ថានឲ្យកាន់តែល្អប្រសើរឡើងផងដែរ ហើយនេះគឺជាអ្វី ដែល ក្រុមហ៊ុនអាចចូល រួមចំណែកជួយ ដល់សង្គម វិញផងដែរ។ ក្នុងពិធីប្រគល់ទទួលសាប៊ូលីប៉ាយនៅវិទ្យាល័យច្បារអំពៅ នៅ ព្រឹកថ្ងៃទី១៤ខែកញ្ញា នេះ លោក ចេង មុនីរ៉ា អភិ បាលខណ្ឌច្បារអំពៅ បានចាត់ទុកថា ការផ្តល់ក្រុមហ៊ុន សាប៊ូលីប៉ាយ នេះជាការចូលរួមចំណែក របស់ផ្នែកឯកជន ចូលរួមជា មួយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការរីករាតត្បាតមេរោគកូវីត១៩ ។ លោកអភិបាល ខណ្ឌច្បារអំពៅ ក៏បានថ្លែងកោតសរសើរ ដល់គុណ បំណាច់របស់សម្តេចតេជោ មិនត្រឹមតែជួយរំដោះជីវិត ប្រជាពលរដ្ឋកម្ពុជា ពីរបបខ្មែរក្រហមប៉ុណ្ណោះទេ ថែមទាំងបាន ការពារ អាយុប្រជាពលរដ្ឋកម្ពុជា តាមរយៈការចាក់វ៉ាក់សាំងបង្ការជំងឺកូវីត១៩ ដែល មកដល់ពេលនេះ ស្ទើរតែគ្រប់១០០ភាគរយ នៅទូ ទាំងប្រទេស។ បើតាមលោកចេង មុនីរ៉ា បានឲ្យដឹងថា ក្នុងខណ្ឌច្បារអំពៅ មានវិទ្យាល័យចំនួន៤ និងអនុវិទ្យាល័យចំនួន៤ នឹង បើកដំណើរជាលើកដំបូងនៅថ្ងៃទី១៥ ខែកញ្ញា។ ជាមួយនេះដែរ លោកក៏ បានអំពាវនាវដល់ លោកគ្រូអ្នកគ្រូ បង្កើតការអនុវត្តវិ ធានការណ៍ “៣កុំ ៣ការពារ” និងជំរុញសិស្សានុសិស្ស ឲ្យធ្វើការលាងដៃ ជាប្រចាំជាមួយសាប៊ូ ដែលក្រុមហ៊ុនលីប៉ាយ បានចែក ជូន៕


