ភ្នំពេញថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១៖ព្រីនស៍ ហូលឌីង គ្រុប (“ ព្រីនស៍គ្រុប”) ដែលជាក្រុមហ៊ុនធំជាងគេ និងរីកចម្រើនលឿនបំផុតមួយនៅកម្ពុជា ត្រូវបានគេទទួលស្គាល់ចំពោះភាពជាសហគ្រិនដែលប្រកបដោយទំនួលខុសត្រូវនៅក្នុងកម្មវិធីពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ីប្រចាំឆ្នាំ២០២១ ហៅកាត់ថា “ AREA”។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ទទួលបានការកោតសរសើរចំពោះកិច្ចការងារដែលមានឥទ្ធិពលដ៏ខ្លាំងក្លានៅអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ នេះជាពានរង្វាន់ទី ៥ ហើយ ដែលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ទទួលបាននៅក្នុងឆ្នាំនេះ ក្រុមប្រឹក្សាវិនិច្ឆ័យថ្នាក់ជាតិ និងអន្តរជាតិបានគូសបញ្ជាក់ថាក្រុមហ៊ុនេះ ជាក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ីទទួលបានជោគជ័យខ្លាំងដែលមានការអភិវឌ្ឍប្រកបដោយចីរភាពទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងតំបន់អាស៊ានទាំងមូល។
កម្មវិធីពានរង្វាន់សហគ្រាសដែលមានទំនួលខុសត្រូវនៅតំបន់អាស៊ី ហៅកាត់ថា “AREA” បង្កើតឡើងនៅក្នុងឆ្នាំ២០១១ បាន នឹងកំពុងស្វែងរកគន្លឹះដើម្បីកំណត់ឧទាហរណ៍នៃភាពជាអ្នកដឹកនាំគិតគូរដល់បរិស្ថាន ការវិនិយោគលើប្រជាជន ការលើក កម្ពស់សុខុមាលភាព ការពង្រឹង សិទ្ធិអំណាច សង្គម អភិបាលកិច្ចសាជីវកម្ម សារាចរនៃភាពជាអ្នកដឹកនាំផ្នែកសេដ្ឋកិច្ច និង ភាពជាអ្នកដឹកនាំធុរកិច្ចដែលប្រកបដោយទំនួលខុសត្រូវ។ កម្មវិធីនេះបានដំណើរការដើម្បីបង្កើត សហគមន៍មួយ ដែលមាន គោលបំណងតែមួយដូចគ្នា ដើម្បីឱ្យអ្នកជំនួញខ្លាំងពូកែនានាក្នុងតំបន់អាស៊ីបានរៀនពីគ្នាទៅវិញទៅមក ដោយពេលនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានចូលរួមក្នុងបញ្ជីឈ្មោះនៃកម្មវិធីនោះហើយ។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់សកម្មភាពសាជីវកម្មឱ្យស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ អ្នកដែលទទួល បានពានរង្វាន់ផ្សេងទៀតពីកម្មវិធីនេះ រួមមាន មូលនិធិ Foxconn Education Foundation មូលនិធិ WPP India Foundation និងក្រុមហ៊ុន King Power International Co., Ltd.។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ត្រូវបានគេទទួល ស្គាល់នៅក្នុង ប្រភេទនៃ ការពង្រឹងសិទ្ធអំណាចនៅក្នុងសង្គមសម្រាប់ការឆ្លើយតបទៅលើពហុវិស័យ ដែលត្រូវបានមើលឃើញពីការអនុវត្តដ៏រហ័ស និងសកម្មភាពសម្របសម្រួលដែលពាក់ព័ន្ធនឹងភាពជាដៃគូនៃអង្គភាពធុរកិច្ចនានា នាយកដ្ឋានរាជរដ្ឋាភិបាល និងអង្គការ ក្រៅរដ្ឋាភិបាល។ កន្លងមក សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏ត្រូវបានគេទទួលស្គាល់ ចំពោះការឆ្លើយ តបរបស់សាជីវកម្មចំ ពោះវិបត្តិកូវីដ-១៩ របស់ខ្លួននៅក្នុងកម្មវិធីពានរង្វាន់ Stevie Awards Asia Pacific ខណៈពេលដែល អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រ ធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានឈ្នះពានរង្វាន់សហគ្រិនដ៏ឆ្នើមប្រចាំឆ្នាំនៅក្នុងកម្មវិធី ពានរង្វាន់ធុរកិច្ចអន្តរជាតិ ឆ្នាំ ២០២១។ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ សម្ព័ន្ធ រួមជាមួយក្រសួងអប់រំ យុវជន និងកីឡា បានបើកដំណើរ ការកម្មវិធី អាហារូបករណ៍ ចេន ហ្ស៊ី សម្រាប់និស្សិតកម្រិតសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាចំនួន ៤០០នាក់ ការចូលរួមជាជំនួយ ថវិការ ចំនួន ១លានដុល្លារសហរដ្ឋអាមេរិក ដល់អង្គការសង្គមស៊ីវិលដើម្បីបង្កើតនូវឥទ្ធិពល ក្នុងការជួយដល់អ្នក ដែលរស់ នៅ តាមតំបន់ជនបទនានា ការបរិច្ចាគថវិកាចំនួន ៦លានដុល្លារសហរដ្ឋអាមេរិក ដល់កិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាល កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ដោយរួមបញ្ចូលទាំងការទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ចំនួន ១លានដូស និងបាន រៀបចំនូវការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជាច្រើនលើកជូនដល់បុគ្គលិករបស់ខ្លួនបានជាង ៣,៥០០នាក់។ ដោយផ្តោតទៅ លើការស្តារស្ថានភាពឡើងវិញក្រោយពីជម្ងឺរាតត្បាតត្រូវបានបញ្ចប់នៅក្នុងប្រទេសកម្ពុជា សម្ព័ន្ធក្រុមហ៊ុននេះបាន ចាប់ផ្តើម ធ្វើការលើគម្រោងទីក្រុងរាមដែលជាគម្រោងអភិវឌ្ឍន៍លើឆ្នេរសមុទ្រដែលមានទំហំ ដី ៨៣៤ហិកតា ដោយផែនការមេបានមក ពីក្រុមហ៊ុនសិង្ហបុរី Surbana Jurong ក្នុងគោលបំណងផ្លាស់ប្តូរខេត្តព្រះសីហនុប្រកបដោយនិរន្តរភាព តាមរយៈប្រព័ន្ធអេកូទេ ស ចរណ៍ សកម្មភាពពាណិជ្ជកម្ម និងលំនៅដ្ឋានដែលមានសក្តានុពល ក្នុងការផ្តល់ជូននូវផ្ទះ ស្នាក់នៅដល់ប្រជាជន រហូត ដល់១៣ម៉ឺននាក់។
អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា “ សម្ព័ន្ធក្រុមហ៊ុន ព្រីន ស៍ គ្រុប បានធ្វើការទៅ លើមូលនិធិព្រីនស៍ (Prince Foundation) ដោយបានបំពេញកិច្ចការយ៉ាងខ្ជាប់ខ្ជួនដើម្បី ធានាបានថា ប្រតិបត្តិ ការពាណិជ្ជកម្ម និងសកម្មភាពសប្បុរសធម៌របស់យើងដើរទន្ទឹមគ្នា ដើម្បីបង្កើតនូវភាពខុសប្លែកគ្នាទៅកាន់បុគ្គលិក ប្រជាពលរដ្ឋនៅកម្ពុជា និងបរិស្ថានទាំងមូល។ ពួកយើងនឹងបន្តខិតខំប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់កិត្តិ នាមរប ស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ និងរៀនសូត្រពីដៃគូរបស់យើងនៅទូទាំងតំបន់ ព្រោះពួកយើងកំពុងសម្លឹង មើលពីឱ កាសក្នុងការស្តារស្ថានភាពឡើងវិញដើម្បីផ្តល់ជូននូវអនាគតដ៏រុងរឿងនិងប្រកបដោយនិរន្តរភាព” ។ អស់រយៈពេលជាច្រើន ឆ្នាំ កន្លងមកនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានវិនិយោគជាថវិកាអស់ជាង ២ពាន់លានដុល្លារ សហរដ្ឋអាមេរិកជាមួយ គម្រោងនៅក្នុងស្រុក ហើយពហុក្រុមហ៊ុននេះនឹងបន្តបង្ហាញនូវការប្តេជ្ញាចិត្តនារយៈពេលវែងរបស់ខ្លួន តាមរយៈវិធី សាស្រ្ត ផ្សេងៗជាបន្តបន្ទាប់សម្រាប់ប្រទេសកម្ពុជា៕