Sunday, November 24, 2024
Homeតារាខ្មែរប៉ុស្ដិ៍លេខ៥ ក្រុងពលីរឿង ”ចន្ទវង្វេងមេឃ”

ប៉ុស្ដិ៍លេខ៥ ក្រុងពលីរឿង ”ចន្ទវង្វេងមេឃ”

រឿង ”ចន្ទវង្វេងមេឃ” ដែលយកលំនាំដើមតាមរឿងភាគដ៏ល្បីរបស់ថៃនោះត្រូវបានប៉ុស្ដិ៍លេខ៥ ធ្វើពិធីសែនក្រុងពលីកាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគាសូហ្វីតែល ដោយមានផលិតករអ្នកដឹកនាំរឿងជាជនជាតិខ្មែរនិងថៃ សហការគ្នាផលិតឡើងត្រៀមចាក់ផ្សាយលើប៉ុស្ដិ៍លេខ៥ នាពេលខាងមុខនេះ។ តួឯកស្រីក្នុងរឿងនេះ គឺកញ្ញាព្រះកាយ ច័ន្ទ ប៉ះតួឯកប្រុស លោកភឹម តារាវិបុល រួមទាំងតារាប្រុសស្រីជាច្រើនទៀត ដូចជាលោកហេង ដារី ,អៀង ចេនឡា,លៀង ឧត្តម, រិទ្ធី ធានី, ផាត ប៊ែលលី, ឈិន ទី, ស្រេង ប៉េងលី, កញ្ញាញឹម ចាន់ថន, ម៉ា នីកា, ធឿន ស្រីស្រស់, ផា ណាម៉ុច, នួន គឹមហួ, ឆើត ឆាយ, លីលី, ស៊ិន រក្សា, ដានី, នាង ស៊ាងហ៊ីម , កែន លីលី, ស្រ៊ុន ចាន់ធីតា, កុមារី នីតា, អ្នកស្រីធន សុវណ្ ណនិងញឹម សុខា។
កញ្ញាព្រះកាយ ចន្ទ័ បានឲ្យដឹងថា នេះជាលើកទីមួយហើយដែលនាងបានថតសម្ដែងឲ្យប៉ុស្ដិ៏លេខ៥ ហើយចាប់ដៃជាមួយតួឯកលោកភឹម តារាវិបុល ហើយនាងមានជំនឿចិត្តថា នឹងទទួលបានការគាំទ្រ តែក៏មានការព្រួយបារម្មច្រើនផងដែរ។ ព្រះកាយ ច័ន្ទ ថ្លែងថា ”កន្លងមក ខ្ញុំបានថតប្រហែលជាង១០រឿងហើយ ដែលលេងជាតួឯកក៏បានច្រើនរឿងដែរ តែនេះជាលើកដំបូងដែលខ្ញុំបានថតឲ្យប៉ុស្ដិ៍លេខ៥ ចាប់ដៃជាមួយលោកវិបុល នេះ។ រឿងនេះជារឿងល្បីរបស់ថៃ ដូច្នេះខ្ញុំក៏មានការព្រួយបារម្មច្រើនដែរថា ខ្លាចលេងទៅមិនដល់ដូចតួថៃ ដែលគេល្បីរឿងនេះខ្លាំង។ តែយ៉ាងណា ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសម្ថភាព ហើយសង្ឃឹមថា នឹងអាចធ្វើបាន៦០ទៅ៧០ភាគរយជាមិនខាន។ មុនបានតំណែងរឿងនេះខ្ញុំក៏បានធ្វើការសាកល្បងជាមួយក្រុមអ្នកដឹកនាំថៃ ដែរ គឺសម្ដែងត្រង់ឈុត ចន្ទ័ជួបម្ដាយសម្រក់ទឹកភ្នែក…។ រឿងនេះក៏ត្រូវជាមួយចរិកខ្ញុំច្រើនដែរ គឺមិនសុភាពពេក មិនកាចពេក បែបឌឺបន្តិច ហើយខ្ញុំក៏សូមអភ័យទោសបងប្អូនផងដែរ ប្រសិនបើខ្ញុំសម្ដែងរឿងនេះទៅមិនដល់ ឬខ្វះខាតត្រង់ណានោះ”។

ដោយឡែក លោកភឹម តារាវិបុល ក៏បានបន្ថែមថា ”ខ្ញុំសប្បាយចិត្តណាស់ដែលខាងប៉ុស្ដិ៏លេខ៥ ជ្រើសយកខ្ញុំជាតួឯកប្រុសក្នុងរឿងនេះ ហើយវាជាលើកទីមួយសម្រាប់ខ្ញុំដែលបានចាប់ដៃគូជាមួយព្រះកាយ ច័ន្ទ ផងដែរ។ ខ្ញុំនឹងប្រឹងប្រែងសម្ដែងឲ្យអស់ពីសមត្ថភាពសម្រាប់រឿងភាគដ៏ល្បីរបស់ថៃនេះ ហើយមានជំនឿចិត្តថាអាចធ្វើបាន”។
តាមគោលការណ៏ប៉ុស្ដិ៍លេខ៥ គ្រោងផលិតរឿងភាគខ្មែរឲ្យបាន២៤រឿងឯណោះ សម្រាប់ចាក់ផ្សាយតាមតម្រូវការអតិថិជនរបស់ខ្លួន និងដើម្បីលើកស្ទួយវិស្ស័យសិល្បៈទី៧ របស់ខ្មែរនេះ និងតាមគោលការណ៏របស់រាជរដ្ឋាភិបាលកម្ពុជាដែលតម្រូវឲ្យដាក់បញ្ចាំងរឿងភាគខ្មែរ នៅម៉ោងមាសគ្រប់ទូរទស្សន៏ខ្មែរនោះ។
លោកភិមូ ជាជនជាត់ថៃ ដែលជាអ្នកដឹកនាំរឿង ”ចន្ទវង្វេងមេឃ” បានបញ្ជាក់ថា ”រឿងនេះយើងទិញអាជ្ញាប័ណ្ឌពីថៃ ហើយផលិតឡើងវិញ ដែលមានតារាខ្មែរជាអ្នកសម្ដែង ហើយរឿងនេះឆ្លុះបញ្ចាំងពីជីវិតនាពេលបច្ចុប្បន្ននិងអនាគត។ ខ្ញុំមានជំនឿថា យើងនឹងអាចធ្វើបានល្អ ឬរក្សាគុណភាពដើមបាន ហើយរឿងនេះមាន៤៦ភាគ ចំណាយពេលថតពី៦ទៅ៨ខែ ដែលគ្រោងដាក់បញ្ចាំងនៅឆ្នាំ២០១៧ខានមុខនេះ។សម្រាប់ទិសដៅអនាគត ប៉ុស្ដិ៍លេខ៥ ក៏មានគម្រោងចង់ធ្វើជារឿងថ្មីសុទ្ធដែរ ហើយយើងកំពុងតែសិក្សា ប៉ុន្ដែពេលនេះយើងធ្វើរឿងចាស់ឡើងវិញសិន ដើម្បីរត់ឲ្យទាន់ទីផ្សារ បន្ទាប់ពីយើងជោគជ័យការផលិតឡើងវិញដែរ រឿង”កូនក្រមុំលោកមេឃុំ” និងរឿង”ហង្សបាក់ស្លាប”៕

https://youtu.be/UIOPQsmJjuM

dsc_7692

dsc_7694
លោកភឹម តារាវិបុល និងកញ្ញាព្រះកាយ ច័ន្ទ

dsc_7719

dsc_7809

dsc_7814

RELATED ARTICLES