Sunday, September 22, 2024
Homeព័ត៌មានជាតិឥទ្ធិពលថ្នាំញៀន ធ្វើឲ្យបុរសម្នាក់ ចាក់សាំងដុតរថយន្ដខ្លួនឯងចោល

ឥទ្ធិពលថ្នាំញៀន ធ្វើឲ្យបុរសម្នាក់ ចាក់សាំងដុតរថយន្ដខ្លួនឯងចោល

ភ្នំពេញ៖ បុរសម្នាក់ដោយសារតែបែកថ្នាំខ្លាំងពេក ខណៈកំពុងតែបើករថយន្តម៉ាកNissan Navara ស្រាប់តែ ឈប់រួចយកដបសាំងដែលទិញទុក៥ទៅ៦ដបយកមកចាក់ស្រោចត្រង់បាំងក្រោយរួចយកដែកកេះមកកេះ ដុតឆេះសន្ធោសន្ធៅនៅខាងកើតព្រះសក្សមុនីចេតិយ បង្កការភ្ញាក់ផ្អើលទាំងសមត្ថកិច្ចមូលដ្ឋាននិងក្រុមសន្តិសុខធនាគារបានយកបំពង់ពន្លត់មកបាញ់ពន្លត់ទាន់ពេល កាលពីវេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា នៅផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនញៀនថ្នាំដែលដុតបំផ្លាញរថយន្តខ្លួនឯងនោះឈ្មោះសំ សារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅខេត្តមណ្ឌលគិរី និងបានមកលេងភ្នំពេញរយៈពេល៤ទៅ៥ថ្ងៃមកហើយ និងជិះរថយន្តម៉ាកNissan Navara ពណ៌ខ្មៅ ២បាំង ពាក់ស្លាកលេខភ្នំពេញ២N 7053 ។

ប្រភពព័ត៌មានពីអ្នកដំណើរដែលនាំគ្នាឈប់យានយន្តមើលហេតុការណ៍នោះបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកNavara ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ2N.7053បើកតាមបណ្តោយផ្លូវព្រះមុនីវង្សពីជើងទៅត្បូងលុះទៅដល់ខាងមុខព្រះសក្សមុនីចេតិយ ស្រាប់តែបើកចូលចំណែកផ្លូវខាងឆ្វេងដៃហើយបានឈប់រថយន្តបើកឃ្លប់ខាងក្រោយយកដបសាំងដែលច្រកដាក់នឹងដបទឹកសុទ្ធ៤ទៅ៥ដបយកមកចាក់ស្រោចឃ្លប់ខាងក្រោយរួចកេះដែកកេះដុតបណ្តាលឲ្យឆេះសន្ធោរសន្ធៅបង្កជាកាភ្ញាក់ផ្អើលតែម្តង ។

dfgdf
បុរសបែកថ្នាំ

ប្រភពព័ត៌មានបានបន្តទៀតថា ក្នុងហេតុការណ៍នោះដែរសមត្ថកិច្ចមូលដ្ឋានបានប្រញ៉ាប់មកអន្តរាគមន៍ភ្លាមៗដើម្បីឲ្យក្រុមសន្តិសុខធនាគារវឌ្ឍនៈបានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ជាច្រើនបំពង់ ទើបរលត់ជាស្ថាពរវិញផងដែរ ហើយចំណែកអ្នកបើកបរបង្កអគ្គិភ័យរូបនោះត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍វត្តភ្នំ ដើម្បីសួរនាំរឿងហេតុផងដែរ ។

នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំបុរសដែលបានដុតរថយន្តចោលនោះបានប្រាប់សមត្ថកិច្ចថា រថយន្តនោះជារថយន្តរបស់គាត់ ហើយគាត់មានទីលំនៅខេត្តមណ្ឌគិរី បានមកភ្នំពេញនេះរយៈពេល៤ទៅ៥ថ្ងៃមកហើយដោយស្នាក់នៅផ្ទះបងប្អូនខ្លះ និងខ្លះទៀត ស្នាក់នៅផ្ទះមិត្តភ័ក្រ ។

បុរសរូបនោះបានបន្តទៀតថា មូលហេតុដែលធ្វើឲ្យគាត់ដុតរថយន្តខ្លួនឯងចោលនោះមកពីគាត់ង៉ាងថ្នាំញៀនខ្លាំងពេកពីព្រោះអីគាត់បានចូលសណ្ឋាគារលេងថ្នាំ តែគាត់ភ្លេចភ្លាំងអស់ហើយ ដោយគ្រាន់តែចាំថាគាត់បានទិញសាំងដប៤ទៅ៥ដបដាក់គូទឡាន ពេលមកដល់កន្លែងកើតហេតុនេះ ចង់ដុតរថយន្តគាត់ចោលតែម្តង ។

fdfsdsd

ពាក់ព័ន្ធនិងអ្នកង៉ាងថ្នាំដុតរថយន្តខ្លួនឯងចោលនោះលោកមេប៉ុស្តិ៍វត្តភ្នំបានបញ្ជាក់ថាបុរសម្ចាស់រថយន្តរូបនោះបានបញ្ជូនទៅសួរនាំនៅអធិការនគរបាលខណ្ឌដូនពេញ។ចំណែករថយន្តដែលឆេះស្ទើរអស់នោះបានស្ទូចយកទៅរក្សានៅការិយាល័យចរាចរណ៍ទី២នៅខាងក្រោយវាំងដើម្បីចាត់ការបន្តទៀត ៕

 

RELATED ARTICLES