ភ្នំពេញ៖នៅមុននេះ បន្ដិចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាថៅកែផលិតកម្មGalaxy Navatra បានប្រកាសលើផេកផ្ទាល់ខ្លួនលោកថា លោកនឹងចូលរៀនចូលរៀនថ្នាក់បរិញ្ញាបត្រក្នុងពេលឆាប់ៗនេះហើយ។ ទន្ទឹមនឹងគ្នានោះដែរ លោកសូមផ្ដល់អាហារូបករណ៍ ១៥០នាក់ ដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រដោយសិក្សាជាមួយលោកផ្ទាល់តែម្ដង។
ជាមួយនិងការផ្ដល់អាហារូបករណ៍ ១៥០ កន្លែងនេះ និស្សិតក្រីក្រទាំងនោះ ទទួលបានការចែករំលែកបទពិសោធន៍ផ្ទាល់ពីអ្នកឧកញ៉ា ហើយពួកគេនឹងមានឱកាសបានធ្វើការងារជាមួយក្រុមហ៊ុនរបស់លោកដោយទទួលបានប្រាក់ខែពី 300 ដុល្លារទៅ 4000 ដុល្លារ ហើយត្រូវមើលទៅតាមសមត្ថភាពរបស់ពួកគេថែមទៀតផង។ អ្នកឧកញ៉ា ដែលមានប្រវត្តិចេញពីពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ថា លោកផ្តល់អាហារូបករណ៍នេះ អ្នកឧកញ៉ា និងចុះវាយតម្លៃដោយផ្ទាល់ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ។ សម្រាប់ជំនាញដែលត្រូវរៀនមានដូចជា៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា។ នេះគឺជាដំណឹងដ៍ល្អមួយសម្រាប់សិស្សានុសិស្សដែលកំពុងតែសិក្សាថ្នាក់បាក់ឌុបទូទាំងប្រទេស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីប្រលងយកសញ្ញាបត្រមុនឈានដល់ ការទទួលយក អាហារូបករណ៍ពីម្ចាស់ផលិតកម្មGalaxy Navatra ៕