(ភ្នំពេញ )៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ៖ធនាគារធំៗមួយចំនួននៅកម្ពុជាដែលកំពុងតែមានការកើនឡើង បាននឹងកំពុងងាក មករកក្រុមហ៊ុន Oracle Exadata ដើម្បីជួយធ្វើទំនើបកម្មធនធានមូលដ្ឋានទិន្នន័យ Oracle Database របស់ខ្លួន ដោយទទួល បានតម្លៃបន្ថែមពីទិន្នន័យ កាត់បន្ថយការចំណាយថ្លៃប្រតិបត្តិការសរុប (TCO) និងបង្កើនផលចំណេញពីការវិនិយោគ។ ធនា គារទាំងនេះរួមមាន៖ ធនាគារអេស៊ីលីដា ភីអិលស៊ី (Acleda Bank PLC,) ធនាគារប្រៃសណីយ៍កម្ពុជា ក.អ (Cambodia Post Bank PLC) ធនាគារ ហត្ថា ភីអិលស៊ី (Hattha Bank PLC) និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត Wing Bank (Cambodia) PLC។
លោក ជុង ហេង ហាន អនុប្រធានជាន់ខ្ពស់ផ្នែក Systems & Alliances នៅ JAPAC បានមានប្រសាសន៍ថា “ក្រុមហ៊ុន សេ វាហិរញ្ញវត្ថុក្នុងពិភពលោកដែលបានបង្កើតឡើង និងមានភាពលេចធ្លោជាច្រើនបាន នឹងកំពុងធ្វើការវិនិយោគជាមួយ ក្រុម ហ៊ុន Oracle Exadata ហើយទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗពីការប្រកួតប្រជែងនេះ” ។ “ជាមួយនឹងកម្មវិធី Exadata X9M បណ្តាធនាគារទាំងឡាយអាចពង្រឹងនូវមូលដ្ឋានទិន្នន័យ និងសមាសធាតុហេដ្ឋារចនាសម្ព័ន្ធនានារបស់ពួកគេឱ្យនៅក្នុងប្រព័ន្ធ Exadata Engineered System តែមួយ ហើយទទួលបាននូវដំណើរការដ៏ល្អបំផុត និងសុវត្ថិភាពខ្ពស់ ដែលអាចបើក ដំណើរការ បានដោយគ្រាន់តែធ្វើបច្ចុប្បន្នភាពដោយពុំមានផលរំខានជាមួយនិងការចំណាយសរុបលើប្រតិបត្តិការអស់ទាបជាងមុន” ។ ការវិវត្តន៍ផ្នែកទិន្នន័យយ៉ាងឆាប់រហ័សរួមជាមួយនឹងការចាប់ប្រើបច្ចេកវិទ្យា Cloud និង Fintech បានបង្កើតឱ្យមានឱកាសអា ជីវកម្មថ្មីៗជាច្រើននៅក្នុងទីផ្សារដែលកំពុងតែរីកលូតលាស់ ជាក់ស្តែងដូចប្រទេសកម្ពុជាជាដើម ដោយរាប់ បញ្ចូលទាំងឱកា សសម្រាប់ធនាគារដទៃទៀតក្នុងការសាកល្បងផលិតផលថ្មីៗបានយ៉ាងឆាប់រហ័ស ជាមួយនិង កំណើនមូលដ្ឋានអតិថិជនឌីជីថល។ ទោះបីជាយ៉ាងណាក៏ដោយ វិធីសាស្រ្តដំណើរការទិន្នន័យតាម បែប ធម្មតាមិនអាចរក្សាបាននូវបរិមាណ ទិន្នន័យដែលមានទំហំកាន់តែធំ និងល្បឿនកាន់តែខ្ពស់បានទេ ដូច្នេះហើយធនាគារនានាកំពុងងាកទៅរកដំណើរការស្វ័យប្រវត្តិកម្ម និងការវិភាគកម្រិតខ្ពស់តាមរយៈម៉ាស៊ីនសិក្សា (ML) ដើម្បីជំរុញដល់គោលដៅអាជីវកម្មរបស់ពួកគេ។ Oracle Database ជាវេទិកាដែលដំណើរការបានលឿនបំផុត ហើយមានតម្លៃដ៏សមរម្យបំផុត។ វាមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលទេដែលបណ្តាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកចំនួន៩ ក្នុងចំណោមក្រុមហ៊ុនចំនួន១០ បាននឹងកំពុងប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Oracle Exadata ដើម្បីដំណើរការប្រតិបត្តិការអាជីវកម្មចម្បងៗរបស់ពួកគេ និងធ្វើការវិភាគកម្រិតខ្ពស់ទៅលើការងារនានា។ តាមរយៈការឈានទៅរកដំណើរការដ៏ចាំបាច់ដែលប្រកបដោយថាមពលរបស់ខ្លួន ធនាគារទាំងនោះអាចប្រើដំណើរការទិន្នន័យស្វ័យ ប្រវត្តិកម្មដើម្បីផ្តល់ជូននូវបទពិសោធន៍បានកាន់តែប្រសើរសម្រាប់អតិថិជន កែលម្អដំណើរការផ្ទៃក្នុង ពន្លឿនការធ្វើពាណិជ្ជកម្ម ដំណើរការទូទាត់ ការធ្វើផែនការមូលធន និងការធ្វើរបាយការណ៍ដែលស្របតាមការកំណត់ពីច្បាប់ នៅពេលដែលមានការកាត់បន្ថយនូវហានិភ័យ និងថ្លៃចំណាយ។
ធនាគារឈានមុខគេនៅកម្ពុជាដែលពឹងផ្អែកទៅលើ Oracle Exadata៖
លោក ម៉ាច ធែរី អនុប្រធាន នាយក ប្រតិបត្តិ និង ជា គណៈប្រធាន នាយក ប្រតិបត្តិ ព័ត៌មាន វិទ្យានៅធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា “យើងមានសាខាជាង ២៦៣ទីតាំង និងមាននិយោជិកចំនួន ១២,០០០នាក់ នៅទូទាំងប្រទេសកម្ពុជា ហើយនឹងបន្តពង្រីកបណ្តាញរបស់យើងដោយមិនចាំបាច់ខ្វល់ខ្វាយពីរឿងអ្វីច្រើនទៀតនោះទេ។ ការផ្លាស់ប្តូរប្រព័ន្ធស្នូលនៃធនាគាររបស់យើងទៅប្រើប្រាស់វេទិកា Oracle Exadata បានធ្វើឱ្យដំណើរការមូលដ្ឋានទិន្នន័យរបស់យើងបានប្រសើរឡើងយ៉ាងហោចណាស់បីដង ហើយការធ្វើមាត្រដ្ឋានរបស់វាបានអនុញ្ញាតឱ្យយើងសង្ខេបមូលដ្ឋានទិន្នន័យពីគ្រប់សាខាទាំងនេះមករួមបញ្ចូលឱ្យក្លាយទៅជាទិន្នន័យតែមួយ។ ការកាត់បន្ថយនូវភាពស្មុគស្មាញនេះបានបង្កើននូវប្រសិទ្ធភាពប្រតិបត្តិការ ហើយបានជួយដល់ពួកយើងក្នុងការធ្វើទំនើបកម្ម និងកាត់បន្ថយថ្លៃដើមសរុបលើភាពជាម្ខាស់កម្មសិទ្ធិ” ។ លោក គ្រួច ចាន់ថុល ប្រធានផ្នែកបច្ចេកទេសនៅធនាគារប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា “Oracle Exadata បានជួយដល់ធនាគារប្រៃសណីយ៍កម្ពុជាក្នុងការធ្វើទំនើបកម្មប្រតិបត្តិការរបស់ខ្លួន។ ឥឡូវនេះយើងអាចធ្វើឌីជីថលនីយកម្មនូវដំណើរការនៃប្រតិបត្តិការសំខាន់ៗ និងលើកកម្ពស់បទពិសោធន៍ឱ្យបានកាន់តែប្រសើរឡើងសម្រាប់អតិថិជន ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗអំពីកម្រិតសេវាកម្មរបស់យើង។ តាមរយៈការទទួលបាននូវការយល់ដឹងផ្នែកហិរញ្ញវត្ថុកាន់តែលឿនជាងមុន នោះយើងអាចធ្វើការសម្រេចចិត្តលើអាជីវកម្មបានកាន់តែល្អប្រសើរដោយផ្អែកលើព័ត៌មានដ៏ជាក់លាក់។ ពួកយើងក៏បានកាត់បន្ថយនូវភាពយឺតយ៉ាវ ការចំណាយពេលវេលាក្នុងដំណើរការប្រមូល និងបម្រុងទុកទិន្នន័យ ក៏ដូចជាទទួលបានការចំណាយទាបទៅលើហេដ្ឋារចនាសម្ព័ន្ធ និងចំណាយលើការគ្រប់គ្រង” ។ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារ ហត្ថា ម.ក (Hattha Bank PLC) បានមានប្រសាសន៍ថា “តាមរយៈមូលដ្ឋានទិន្នន័យ Oracle Exadata ជំនាន់ចុងក្រោយបង្អស់នេះ បានធ្វើឱ្យធនាគារ ហត្ថា ម.ក (Hattha Bank PLC) អាចបង្កើតនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុថ្មីៗយ៉ាងសម្បូរបែបប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតម្រូវការជូនអតិថិជនជាមួយនឹងលក្ខខណ្ឌដែលភាពបត់បែនស្របទៅតាមតម្រូវការរបស់ពួកគាត់និមួយៗ” ។ លោកបានបន្ថែមទៀតថា “ធនាគារ ហត្ថា ម.ក (Hattha Bank PLC) ជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មចំនួនជាង ១៨០០លានដុល្លារអាមេរិក និងមានអតិថិជនកំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារជិត ៥០០,០០០គណនី ។ ពួកគេពិតជាមានភាពរីករាយ និងពេញចិត្តក្នុងការប្រើប្រាស់នូវផលិតផល និងសេវាកម្មដែលភាពទាន់សម័យជាច្រើនរបស់យើង ដោយពុំមានការព្រួយបារម្ភ ដែលនេះក៏ដោយសារតែសមត្ថភាព និងភាពបត់បែនរបស់មូលដ្ឋានទិន្នន័យ Oracle Exadata” ។ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា៖ “ការកាត់បន្ថយហានិភ័យនៃភាពអសកម្មមានសារៈសំខាន់ណាស់ ដើម្បីបញ្ចៀសការខាតបង់ប្រាក់ចំណូល និងផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៃអាជីវកម្មរបស់យើង ជាពិសេសចំពោះយើងក្នុងនាមជាអ្នកចំណូលថ្មីដែលកំពុងតែអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សនៅក្នុងផ្នែកធនាគារពាណិជ្ជនេះ។ នៅធនាគារ វីង យើងចង់ធានាឲ្យបានថា គ្រប់អតិថិជនរបស់យើងអាចទទួលបាននូវបទពិសោធន៍នៃប្រតិបត្តិការដ៏រលូនបំផុត ព្រមទាំងមានសុវត្ថិភាពខ្ពស់គ្រប់ពេលវេលា។ ខណៈពេលដែលពួកយើងបាននឹងកំពុងពង្រីកវត្តមាននៅទូទាំងប្រទេសកម្ពុជា Oracle Exadata ផ្តល់នូវភាពបត់បែនមួយ ដែលយើងត្រូវការដើម្បីទទួលបានការរីកចម្រើននាពេលអនាគត ដោយមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការ ក៏ដូចជាភាពជឿជាក់លើសេវាកម្មពីអតិថិជនរបស់យើងនោះឡើយ” ។ មានអតិថិជនរាប់ពាន់នាក់នៅជុំវិញពិភពលោកដែលប្រើប្រាស់ Oracle Exadata ដើម្បីដំណើរការមូលដ្ឋានទិន្នន័យ Oracle Databases ដែលមានសារៈសំខាន់ចំពោះអាជីវកម្ម ពង្រឹងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទិន្នន័យ និងកាត់បន្ថយថ្លៃចំណាយតាមរយៈ Oracle Cloud Infrastructure (OCI) Cloud@Customer និងការដាក់ពង្រាយនៅនឹងកន្លែង៕