ភ្នំពេញ៖ មុននេះបន្ដិច នៅវេលាម៉ោងជាង១០ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ! មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ នៅក្នុងអគារនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ដែលមានទីតាំង នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានបណ្តាលឲ្យស្លាប់មន្រ្តីយោធាម្នាក់ ពាក់ផ្កាយ២ និងស្រ្ដីម្នាក់ របួសធ្ងន់ ត្រូវបានគេបញ្ចូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកជនដៃដល់ ក្រោយធ្វើសកម្មភាព បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយផងដែរ ។
ប្រភពព័ត៌មានពីមន្រ្ដីជាន់ខ្ពស់អាវុធហត្ថផ្ទៃប្រទេស បានឲ្យដឹងថា ជនដៃដល់មានឈ្មោះ សែន រដ្ឋា ថ្នាក់អនុសេនីយ៍ បានបាញ់ លោកឧត្តមសេនីយ៍ទោ អ៊ុំ សុធា ប្រធាននាយកដ្ឋានធនធានមនុស្ស បណ្តាលឲ្យស្លាប់ និងម្នាក់ទៀត របួស ដោយផ្តើម ចេញពីរឿងស្នេហាត្រីកោណ ។
បច្ចុប្បន្ន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមនឹងមន្រ្ដីជំនាញកោសល្យវិច្ឆយ បានកំពុងចូលពិនិត្យសពជនរងគ្រោះ ដើម្បីរកមូលហេតុពិតប្រាកដ នៃការបាញ់សម្លាប់ខាងលើនេះ ៕