Monday, November 25, 2024
Homeព័ត៌មានជាតិក្រុមហ៊ុន Canopy Sands ផ្តល់កញ្ចប់​ថែ​ទាំដល់អង្គការថែទាំកុមារ ម្លប់តាប៉ាងរួម​ទាំងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ

ក្រុមហ៊ុន Canopy Sands ផ្តល់កញ្ចប់​ថែ​ទាំដល់អង្គការថែទាំកុមារ ម្លប់តាប៉ាងរួម​ទាំងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១៖ក្រុមហ៊ុន ខានូភី ស៊ែន ឌីវេឡុបម៉ិន (Canopy Sands Development) ហៅកាត់ថា “ខានូភី ស៊ែន (Canopy Sands)” ដែលជាសមាជិកនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ជាពហុក្រុម​ហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បានចែកជូននូវកញ្ចប់​ថែទាំ​ជា​ច្រើ​ន​ដល់អង្គការ ម្លប់តាប៉ាង ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក រួមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអុង ក្រុងព្រះ​សីហ​នុ ប្រទេសកម្ពុជាផងដែរ។ ការផ្សព្វផ្សាយនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Canopy Sands ក្នុងការ​បន្តគាំ​ទ្រដល់សហគមន៍មូលដ្ឋាន ស្របពេលដែលប្រទេសកម្ពុជាបើកដំណើរការឡើង​វិញក្នុងការស្តារស្ថានភាពប្រទេស​ក្រោយការ​រាត​ត្បាតនៃជម្ងឺកូវីដ-១៩។ ក្រុមការងារ Canopy Sands បានប្រគល់កញ្ចប់ស្បៀងចំនួនប្រមាណ ៣០តោន ដែលផ្ទុក​នូវ​សម្ភារ​ចាំ​បាច់ដូចជា អង្ករ ប្រេងឆា និងអាហារកំប៉ុង នៅក្នុងកម្មវិធីផ្សព្វផ្សាយរបស់ខ្លួន ដែលមានការចូលរួមពីសំណាក់ អង្គការ ម្លប់តា​ប៉ា​ង​ និង ប្រជាពលរដ្ឋរស់នៅភូមិអុងផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏ បានបរិច្ចាគ សម្ភារវេជ្ជសាស្ត្រ និងសម្ភារ​អ​នា​ម័យ​ផ្សេងៗដល់អង្គការ ម្លប់តាប៉ាង រួមជាមួយនឹងជំនួយផ្នែកអប់រំ ដូចជាកាបូបសម្រាប់សិស្សដែលបញ្ជាទិញតាមរ យៈមូលនិ​ធិ Indochina Starfish ដែលជាអង្គការសប្បុរសធម៌កម្ពុជាផ្តោតលើគំនិតផ្តួចផ្តើមផ្នែកអប់រំសម្រាប់កុមារក្រីក្រនៅកម្ពុជា។

លោក Khong Weng Fook នាយកគ្រប់គ្រងក្រុមហ៊ុន Canopy Sands បានមានប្រសាសន៍ថា “យើងខ្ញុំបានជួបសំណេះ​សំ​ណា​ល​ជាមួយនឹងតំណាងមកពីអង្គការ ម្លប់តាប៉ាង និងប្រជាពលរដ្ឋរស់នៅក្នុងភូមិអុង ក្នុងការស្វែងយល់ពីតម្រូវ​ការចាំបាច់របស់​ពួកគេ​មុននឹងសម្រេចនូវការរៀបចំដាក់រួមបញ្ចូលគ្នានូវកញ្ចប់ថែទាំទាំងអស់នេះ។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កម្មវិធី​ដែល​កំពុងដំណើរការបែបនេះនឹងរួមចំណែកក្នុងការជួយកាត់បន្ថយនូវភាពលំបាករបស់ប្រជាពលរដ្ឋដែលទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារជម្ងឺរាតត្បាតកូវីដ-១៩”។ អង្គការ ម្លប់តាប៉ាង គឺជាអង្គការសប្បុរសធម៌ឈានមុខគេមួយក្នុងខេត្តព្រះសីហនុ ហើ​យ​បច្ចុប្បន្នអង្គការនេះបានមើលថែទាំដល់កុមារប្រមាណជាង ៥,០០០នាក់ ក្នុ ងខេត្តព្រះសីហនុ ដោយផ្តល់នូវសុខសុវត្ថិភាព ការមើលថែទាំសុខភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាល និងការងារផ្សេងៗប្រកបដោយសុវត្ថិភាព ការប្រឹក្សាយោបល់ ការគាំទ្រផ្នែកចិត្តសង្គម ការពង្រឹងនិងការការពារគ្រួសារពីការរំលោភបំពានផ្សេងៗ។ ភូមិ អុង ជា ទីលំនៅ របស់ ប្រជា​ពល​រដ្ឋជាង ២០០ គ្រួសារ ដែលស្ថិតនៅ ជិត គម្រោង ទីក្រុង រាម ដែលជាគម្រោងរបស់ ក្រុមហ៊ុន Canopy Sands។ កាលពី​ដើម​ខែកញ្ញាកន្លងទៅ មូលនិធិព្រីនស៍ (Prince Foundation) ជាផ្នែកសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បាន​ឆ្លើយ​តបទៅនឹងសំណើសុំជំនួយពីសំណាក់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជម្ងឺកូវីដ-១៩ ដោយបានបរិច្ចាគឈុតឧបករណ៍ការពារផ្ទាល់ខ្លួន PPE សរុបចំនួន ៥,០០០ឈុត ឧបករណ៍ធ្វើ​តេស្តរហ័ស​អង់ទី​ហ្សែន​សរុប​ចំនួន ១,០០០ឈុត និងទឹកអាកុលលាងដៃសរុបចំនួន ៤,៥០០លីត្រ។ ក្នុងខែនោះដែរ មូលនិធិព្រីនស៍ ក៏បានដាក់​ឱ្យ​ដំណើរ​ការនូវអាហារូបករណ៍ ចេន ហ្ស៊ី ដោយផ្តល់ថ្លៃសិក្សាពេញលេញ​ជាមួយនិងប្រាក់ឧបត្ថម្ភដល់និស្សិត​សាកលវិទ្យាល័យនៅ​កម្ពុជាសរុបចំនួន ៤០០នាក់ តាមរយៈការវិនិយោគដែលគិតជាទឹកប្រាក់មានចំនួន ២ លានដុល្លារសហរដ្ឋអាមេរិក ក្នុងអំឡុង​ពេលប្រាំពីរឆ្នាំខាងមុខនេះ។ ការផ្តល់ជូននូវជំនួយដ៏ចាំបាច់តាមរយៈអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនានា រួមទាំងអាជ្ញាធរ​មូលដ្ឋាន ក្រុមហ៊ុន Canopy Sands បាននឹងកំពុងធ្វើការដើម្បីបង្កើតនូវកិច្ចសន្ទនាក្នុងន័យ ស្ថាបនារវាងសហគមន៍មូលដ្ឋាន និងអ្នកអភិវឌ្ឍន៍ ដើម្បីធានាឱ្យមានទំនាក់ទំនងយូរអង្វែងប្រកបដោយផលិតភាព។ នៅក្នុងពិធីចែកអំណោយនៅភូមិអុង លោក លីន សារិន ជាមេឃុំរាមបានសម្តែងនូវការគាំទ្រចំពោះគម្រោង ទីក្រុងរាម ដោយសង្ឃឹមថា​ភាពជោគជ័យ​នៃគម្រោង​នេះនឹងនាំមកនូវភាពរុងរឿងដល់សហគមន៍មូលដ្ឋានរបស់គាត់ផងដែរ ។ ក្រុមហ៊ុន Canopy Sands បច្ចុប្បន្នកំពុងធ្វើការលើគ​ម្រោង ទីក្រុងរាម ដែលមានទំហំដីប្រមាណ ៨៣៤ ហិចតា ជាគម្រោងអភិវឌ្ឍន៍ឆ្នេរសម្រាប់រយៈពេលជាច្រើនទសវត្សរ៍ ដែល​កំពុងធ្វើការលើផែនការមេចេញដោយក្រុមហ៊ុន Surbana Jurong ជាក្រុមហ៊ុនសិង្ហបុរីប្រឹក្សាលើគម្រោងទីក្រុង ដែលនឹង​ពាក់​ព័ន្ធលើកិច្ចខិតខំប្រឹងប្រែងសាងសង់តាមគោលការណ៍អភិវឌ្ឍន៍អចលនទ្រព្យប្រកបដោយនិរន្តរភាព៕

RELATED ARTICLES