Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិកិច្ចប្រជុំកំពូលក្នុងវិស័យអចលនទ្រព្យ Property Guru ប្រចាំនៅតំបន់អាស៊ី បានប្រកាសអំពី “បដិ វត្តន៍​ទិន្នន័យ​” តាមអនឡាញ

កិច្ចប្រជុំកំពូលក្នុងវិស័យអចលនទ្រព្យ Property Guru ប្រចាំនៅតំបន់អាស៊ី បានប្រកាសអំពី “បដិ វត្តន៍​ទិន្នន័យ​” តាមអនឡាញ

ថៃ៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១  PropertyGuru ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេប្រចាំនៅអាស៊ីអាគ្នេយ៍ បាននឹងកំពុងប្រកាសពីការដាក់ចេញនូវវេទិកាបច្ចេកវិទ្យា និងគំនិតឈានមុខគេ តាមប្រព័ន្ធអនឡាញជំនាន់ទីពីរ របស់ខ្លួន គឺកិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យPropertyGuru ប្រចាំនៅតំបន់អាស៊ី។ ដោយប្រមូលផ្តុំនូវគំនិតល្អបំផុត អ្នកដឹកនាំធុរកិច្ច និងអ្នកធ្វើការសម្រេចកម្រិតកំពូលៗ នៅក្នុងវិស័យអចលនទ្រព្យ និង បច្ចេកវិទ្យា កិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ Pro per tyGuru ប្រចាំនៅតំបន់អាស៊ីនេះ ពោលគឺវេទិកាតាមប្រព័ន្ធអនឡាញគ្រោងនឹងដាក់ឱ្យដំណើរការនៅថ្ងៃពុធទី៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះនៅលើគេហទំព័រ asiarealestatesummit.com ដោយមានមុខងារអន្តរកម្ម ដូចជាការជជែកផ្ទាល់ (live chat) ស្តង់ អនឡាញ (virtual booths) និងការចាក់បញ្ជី playlist តាមតម្រូវការបន្ទាប់ពីថ្ងៃបើកដំណើរការរហូតដល់ថ្ងៃសៅរ៍ ទី៨ ខែមករា ឆ្នាំ២០២២។ កិច្ចប្រជុំកំពូលតាមប្រព័ន្ធអនឡាញនេះនឹងបង្ហាញជាពិសេសនូវចំណាប់អារម្មណ៍ជាសកល កិច្ចសន្ទ នាពីអ្នកជំ នាញជាច្រើន កិច្ចសំណេះសំណាលក្រៅផ្លូវការ និងកិច្ចពិភាក្សាជាក្រុមផងដែរ។ កិច្ចសន្ទនានៅ ឆ្នាំនេះនឹងផ្តោតជាចម្បងលើ ប្រធានបទ “បដិវត្តន៍ទិន្នន័យ” នៅក្នុងវិស័យអចលនទ្រព្យដោយមានការពិភាក្សាអំពីនិរន្តរភាព ការចូលប្រើប្រាស់ទិន្នន័យហិ រញ្ញប្បទានបៃតង បច្ចេកវិទ្យាវៃឆ្លាត និងទីក្រុងវៃឆ្លាត និងនវានុវត្តន៍ពីចក្ខុវិស័យ និងការចាប់ផ្តើមអាជីវកម្ម start-up។

ក្រោម អធិបតីភាពលោក Stephen Oehme នាយកគ្រប់គ្រងក្រុមហ៊ុន Quantum Thailand Ltd និងជាអតីត សមាជិកក្រុមប្រឹ ក្សាភិ បាលក្រុមហ៊ុន Burj Khalifa Dubai កិច្ចប្រជុំកំពូលវិស័យអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី៖ វេទិកាតាម ប្រព័ន្ធ អនឡា ញនៅឆ្នាំ២០២១ ជាវេទិកាដ៏ធំមួយដែលនឹងមានការចូលរួម យ៉ាងច្រើនពីសំណាក់វាគ្មិនដ៏ល្បីៗលំដាប់ អន្តរជាតិ ដែល មានជំ នាញយ៉ាងច្បាស់លាស់លើថាមពលនៃវិទ្យាសាស្ត្រទិន្នន័យ និង កម្មវិធីដែលមានភាពបត់បែនជាច្រើនជាពិសេសនៅ ក្នុងវិ ស័យអចលនទ្រព្យប្រកបដោយនិរន្តរភាព។ លោកបណ្ឌិត William Thomas ដែលជានាយក នៃបណ្តាញ ក្រុមអ្នកជំនាញ សេដ្ឋកិច្ចជាន់ខ្ពស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (The Economist Intelligence Corporate Network) នឹងបើកកិច្ច ពិភាក្សាជាមួយ នឹងចំណាប់អារម្មណ៍របស់សេដ្ឋវិទូ ស្តីពីការស្តារ និងស្ថាបនាសេដ្ឋកិច្ចអាស៊ីឡើងវិញក្រោយវិបត្តិនៃជំងឺរាតត្បាត។ លោកស្រី Susan Bennett ដែលជាអ្នកនាំពាក្យជើងចាស់ប្រកបដោយទេពកោសល្យ និងមានភាពលេច ធ្លោក្នុង នាមជាអ្នកនាំពាក្យដំ បូងរបស់ Siri នឹងថ្លែងសុន្ទរកថាអន្តរជាតិស្តីអំពី “ការក្លាយខ្លួនជាអ្នកនាំពាក្យរបស់ A.I” ។ លោក Curtis S. Chin ដែល ជាអតី តឯកអគ្គរដ្ឋទូតអាមេរិកប្រចាំធនាគារអភិឌ្ឍន៍អាស៊ី បច្ចុប្បន្នជាសហការីជាន់ខ្ពស់ប្រចាំនៅតំបន់អាស៊ីនៃវិទ្យាស្ថាន Milken និងជាពិធីករប្រចាំ កម្មវិធី “Asia Minute” នៅលើបណ្តាញ YouTube នឹងបង្ហាញចំណាប់អារម្មណ៍ស្តីពីគោលនយោបាយបន្ទា ប់មកចូលរួមក្នុងកិច្ចសំណេះសំណាលក្រៅផ្លូវការដើម្បីពិភាក្សាពីភាពធន់នៃទីក្រុងនៅអាស៊ី។ ហើយលោក Ommid Saberi ដែលជាអ្នកជំនាញលើវិស័យឧស្សាហកម្មជាន់ខ្ពស់ ផ្នែកអាគារបៃតងនៅសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) នឹងធ្វើបទបង្ហាញពីចំណាប់អារម្មណ៍ របស់ធនាគារពិភពលោកដើម្បី ពិភាក្សាអំពីសន្ទស្សន៍ ភាពធន់នៃអាគារ ដែលទើបនឹងដាក់ឱ្យដំណើរការនៅពេលថ្មីៗនេះ។ ករណីសិក្សាមួយចំនួនក៏នឹងមានលើកបង្ហាញនៅ ក្នុងកិច្ចប្រជុំកំពូលតាម ប្រព័ន្ធអនឡាញផងដែរ រួមទាំងករណីសិក្សាមួយធ្វើឡើងដោយលោក Kohei Kurihara សហស្ថាបនិកនៃ Privacy by Design Lab មានមូលដ្ឋាននៅប្រទេសជប៉ុន ដែលគាត់នឹងធ្វើការបំភ្លឺអំពីបញ្ហាឯកជនភាព និងក្រមសីលធម៌។ លោក Patrick Keane ដែលជាអ្នករចនាប្លង់ដ៏ល្បីឈ្មោះ និងជាស្ថាបនិកបណ្តុំគម្រោង Enter នឹងធ្វើជាវាគ្មិនក្រោមប្រធានបទ “យុគសម័យ 3D” ដើម្បីបង្ហាញពីសម្ភារបោះពុម្ព និងគ្រឿងបង្គុំក្នុងទម្រង់ 3D និងរបៀបដែលការអនុវត្តការស្រាវជ្រាវ និងអភិ វឌ្ឍន៍ ផ្នែកស្ថាប ត្យកម្មនៅក្នុងការរចនាប្រកបដោយនិរន្តរភាពដោយមានជំនួយបច្ចេកវិទ្យា និងផ្អែកតាមទិន្នន័យ។ ហើយលោកស្រី Yasmin Rasyid ដែលជានាយកផ្នែកនិរន្តរភាពប្រចាំប្រទេសម៉ាឡេស៊ីនៅក្រុមហ៊ុន Lendlease នឹងធ្វើបទបង្ហាញពីគម្រោង The Ex cha nge TRX របស់ទីក្រុងគូឡាឡាំពួរ ហើយក៏នឹងបង្ហាញពីភាពស័ក្តិសមរបស់គម្រោងនោះនៅ ក្នុងក្របខណ្ឌនិរន្តរភាពក្នុង តំបន់ ហិរញ្ញវត្ថុថ្មីបំផុតរបស់ប្រទេសម៉ាឡេស៊ី។ នៅក្នុងកិច្ចសំណេះសំណាលក្រៅផ្លូវការមួយក្រោមប្រធានបទ “ស្ត្រីជាអ្នកដឹកនាំនិង ជាអ្នកស្ថាបនា (Women who lead and build) លោកស្រី Jean Jacqueline de Castro មកពីប្រទេសហ្វីលីពីន ដែលជានាយក ប្រតិបត្តិនៃក្រុមហ៊ុន ESCA Incorporated នឹងធ្វើកិច្ចសន្ទនាមួយជាមួយលោកស្រី Kotchakorn Voraakhom ដែល ជានាយក ប្រតិបត្តិ និងស្ថាបនិកបណ្តាញទីក្រុង Pourous City Network នៃប្រទេសថៃ និងជាប្រធានក្រុមការងារទទួ លបន្ទុកផ្នែកការ បំរែបំរួលនៃអាកាសធាតុ សហព័ន្ធស្ថាបត្យករទេសភាពអន្តរជាតិពិភពលោក (IFLA ពិភពលោក) អំពីឧបករណ៍កែលម្អ នគ រូបនីយកម្ម និងបរិស្ថានរបស់យើងដែលមានស្រាប់។ លោកស្រី Kotchakorn Voraakhom ដែល ត្រូវបានដាក់ បញ្ចូលក្នុង បញ្ជីឈ្មោះ TIME100 បន្ទាប់នៅឆ្នាំ២០១៩ នឹងក្លាយជាស្ត្រីដំបូងគេដែលទទួលពានរង្វាន់ចក្ខុវិស័យប្រចាំឆ្នាំរបស់ PropertyGuru ដែលជាប្រធានបទដ៏លេចធ្លោមួយនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលនាឆ្នាំនេះ។ ព្រឹត្តិការណ៍ដ៏លេចធ្លោរយៈ ពេលមួយថ្ងៃ នៃកិច្ចប្រជុំកំពូលអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ីឆ្នាំ២០២១៖ វេទិកាតាមប្រព័ន្ធអនឡាញនឹងបែងចែក ជាការផ្លាស់ ប្តូរគំនិតយោបលគ្នាទៅវិញទៅមកលើទិដ្ឋភាពទិន្នន័យ ការចូលប្រើប្រាស់ទិន្នន័យ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និង នវានុវត្តន៍ទិន្នន័យ ហើយក៏នឹងមានការចូលរួមពីសំណាក់វាគ្មិនជំនាញៗដូចជា៖ លោក Ken Ip ស្ថាបនិកសមាគម Asia MarTech Society និងជាប្រធានកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ី PropertyGuru (ចិនដីគោក) លោក Stuart Mendel នាយកគ្រប់គ្រង និងជាប្រធានប្រចាំប្រទេសម៉ាឡេស៊ីនៅក្រុមហ៊ុន Lendlease ពិធីការនី Tina Ryan ជាអ្នក រៀបចំ ព្រឹត្តិ ការណ៍កិច្ចប្រជុំកំពូលអចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ និងលោក Masaya Fujisawa នាយករងនៅ IHI ដែលនឹងបង្ហាញខ្លួននៅក្នុងកម្មវិធីតាំងបង្ហាញបច្ចេកវិទ្យាចតរថយន្តដ៏វៃឆ្លាត ។ លើសពីនេះទៀត នឹងមានការធ្វើបទបង្ហាញផ្តាច់មុខពីថ្នាក់ដឹកនាំក្រុមហ៊ុន PropertyGuru Group រួមមានលោក Manav Kamboj ប្រធាន មន្ត្រី ផ្នែកបច្ចេកវិទ្យា និងជាប្រធានពានរង្វាន់បច្ចេកវិទ្យានវានុវត្តន៍ លោក Jules Kay នាយកគ្រប់គ្រងពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំអាស៊ី & កិច្ចប្រជុំកំពូលអចលនទ្រព្យ លោកស្រី Mallika Gadepalli នាយកផ្នែកយុទ្ធ សាស្រ្ត ដែល នឹង ចូលរួមកិច្ចសំណេះសំណាលក្រៅផ្លូវការជាមួយលោក Curtis S. Chin នៅវិទ្យាស្ថាន Milken និង “GuruTalk” ដើម្បីលើក កម្ព ស់តម្លាភាព និងភាពវៃឆ្លាតទីផ្សារនៅក្នុងឧស្សាហកម្មអចលនទ្រព្យអាស៊ីពីលោក Hari V. Krishnan ដែលជា នាយកប្រតិបត្តិ និងជា នាយកគ្រប់គ្រងក្រុមហ៊ុនPropertyGuru។ សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើមកកាន់អ៊ីម៉ែល ares@propertyguru.com ឬចូលមើលគេហទំព័ រផ្លូវការ៖ AsiaRealEstateSummit.com/

RELATED ARTICLES