Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ឈ្នះពានរង្វាន់ “Best Country Awards for Overall CSR Excellence” ដែលជាពានរង្វាន់...

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ឈ្នះពានរង្វាន់ “Best Country Awards for Overall CSR Excellence” ដែលជាពានរង្វាន់ កិច្ចការងារ សង្គមឆ្នើមដាច់គេក្នុងប្រទេសកម្ពុជា នៃព្រឹត្តិ ការណ៍ពានរង្វាន់ពិភពលោក The Global CSR Awards 2021

ភ្នំពេញថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២១៖ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុន ដែលធំជាងគេនិងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជា ម្ចាស់ជ័យលាភីមាសនៃកម្មវិធីពានរង្វាន់ “Best Country Awards for Overall CSR Excellence” ដែលជាពានរង្វាន់ក្រុមហ៊ុនដែលមានការទទួល ខុសត្រូវធ្វើកិច្ចការងារ សង្គមឆ្នើមដាច់គេក្នុងប្រទេសកម្ពុជា នៃព្រឹត្តិការណ៍ពានរង្វាន់ពិភពលោកប្រចាំឆ្នាំ២០២១ ស្តីពីក្រុមហ៊ុនដែលទទួលខុសត្រូវធ្វើ កិច្ចការងារសង្គម The Global CSR Awards 2021 ក្នុងឆ្នាំទី១៣នេះ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ត្រូវបានជ្រើសរើសពីក្នុងចំ ណោមក្រុមហ៊ុនល្អៗដាច់គេមួយចំនួនមកពីអាស៊ី អារ៉ាប់រួម និងអឺរ៉ុបផងដែរ។ ព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក The Global CSR Awards 2021នេះ គឺជាកម្មវិធីពានរង្វាន់ដែលមានការទទួលស្គាល់ដ៏មានកិត្យានុភាពបំផុត ក្នុងតំបន់អាស៊ីចំពោះក្រុម ហ៊ុន ដែលមានការទំនួលខុសត្រូវចំពោះសង្គម និងអភិបាលកិច្ចល្អ។ កម្មវិធីនេះមានការទទួលស្គាល់ និងផ្តល់កិត្តិយសដល់ក្រុម ហ៊ុនជាច្រើនដែលមានភាពលេចធ្លោជាងគេក្នុងការអនុវត្តទៅលើគំនិតច្នៃប្រឌិត និងផលិតផលលំដាប់ថ្នាក់ពិភពលោក សេវា កម្ម គម្រោង និងកម្មវិធីនានាទោះបីជាបានធ្វើក្នុងអតីតកាល ក៏ដូចជាពេលបច្ចុប្បន្នក៏ដោយ។

គម្រោងទាំង នេះបង្ហាញពីភាព ជាអ្នកដឹកនាំរបស់ក្រុមហ៊ុន ភាពស្មោះត្រង់ ការបន្តប្តេជ្ញាចិត្តក្នុងការរួមបញ្ចូល នូវគុណតម្លៃ សីលធម៌ ការអនុលោមទៅតាម ច្បាប់និងការគោរពគ្នាទៅវិញទៅមក សហគមន៍ និងបរិស្ថានតាមរបៀបដែលពួកគេប្រកប អាជីវកម្ម។ នៅឆ្នាំនេះអ្នកចូលរួម ជាង៣៥០នាក់បានអញ្ជើញមកពីជាង១០០ក្រុមហ៊ុន នៅទូទាំងពិភពលោកហើយក្រុមហ៊ុន ដែល បានជ្រើសរើសនៅវគ្គចុង ក្រោយចំនួន៥០ក្រុមហ៊ុន ដែលត្រូវបានគណៈកម្មការវិនិច្ឆ័យទទួលស្គាល់ជាស្ថាប័ន ដែល មានកម្មវិធីទំនួល ខុសត្រូវដ៏ មុតមាំ ចំពោះសហគមន៍នៅក្នុងឆ្នាំទី២ នាសម័យនៃការរីករាលដាលជម្ងឺកូវីដ-១៩នេះផងដែរ។ លោក Gabriel Tan នាយកជាន់ខ្ពស់ ផ្នែកទំនាក់ទំនងនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុបបានមានប្រសាសន៍ថា “ព្រីនស៍ គ្រុប មានកិត្តិយសយ៉ាងក្រៃលែងដែលទទួល បាននូវការទទួលស្គាល់ពីព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក The Global CSR Awards 2021 ដោយបានបញ្ជាក់ពីការួមចំ ណែករបស់ពួក យើងក្នុងនាមជាក្រុមហ៊ុនដែលប្រកបដោយទំនួលខុសត្រូវ ចំពោះប្រជាជន នៅក្នុងប្រទេសកម្ពុជា”។ លោក បានបន្តទៀតថា “ព្រីនស៍ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើង នឹងបន្តធ្វើការជាមួយមូល និធិព្រីនស៍ ដែលជាដៃគូផ្នែក សប្បុរសធម៌របស់យើង ក៏ដូចជាអ្នកដែលពាក់ព័ន្ធដទៃទៀត រួមមានក្រសួង និងអង្គការក្រៅរដ្ឋា ភិបាលនានា ដើម្បី បង្កើត នូវភាពល្អប្រសើរសម្រាប់អនាគតរបស់ប្រទេសកម្ពុជា”។ លោក Tan ក៏ត្រូវបានអញ្ជើញ សម្រាប់ ការថ្លែងសុន្ទរកថាគន្លឹះ នៃដំណើរការស្តារឡើងវិញរបស់ប្រទេសកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូល Annual Global CSR Summit លើកទី១២ និងទី១៣ ដែលប្រារព្ធឡើងនៅថ្ងៃតែមួយ នៃការប្រកាសពានរង្វាន់នេះផងដែរ។ ក្នុងនោះដែរ ក៏មានវាគ្មិនដទៃ ទៀតដែលអ្នកជំនាញ ដឹកនាំការគិតប្រកបដោយនិរន្តរភាពឈានមុខគេក្នុងតំបន់ដូចជាស្ថាបនិករបស់ក្រុមហ៊ុនOcean Recovery Alliance គឺ លោកDoug Woodring ដែលគាត់ជាអ្នកដឹកនាំផ្នែក និរន្តរភាពនៅ ក្រុមហ៊ុនSchneider Electric (អាស៊ីខាងត្បូង) ក្រុមហ៊ុន Infosys និងក្រុមហ៊ុន Bridgestone Asia Pacific ។

ស្ថានភាពនៅកម្ពុជា បានស្ទុះងើបឡើងវិញ គួរ ឱ្យ កត់ សម្គាល់ បន្ទាប់ ពី មាន ការ កើន ឡើង នៃ ការ ឆ្លង មេរោគ កូវីដ-១៩ នៅត្រឹមពាក់ កណ្តាល ឆ្នាំមកនេះ។ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប បានរួម ចំណែកយ៉ាងសកម្មតាមរយៈការទិញវ៉ាក់សាំងការ ពារជំងឺកូវីដ-១៩ចំនួន១លានដូស និងការបរិច្ចាគដែលមានទឹកប្រាក់ប្រ មាណ៦លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង ជម្ងឺរាតត្បាត ព្រមទាំងការផ្តល់ជូនអាហារូបករណ៍ Chen Zhi ដែលផ្តល់ជូនជាឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដល់សិស្ស ដែលពួក គេស្ថិតក្នុងស្ថានភាពលំបាក និង ជាការសន្យាក្នុងការកែប្រែ ជីវភាពរបស់ពួកគេ។ អាហារូបករណ៍នេះ នឹងផ្តល់ជូនសិស្ស ចំនួន៤០០នាក់ នៅតាមសាកលវិទ្យាល័យនៃប្រទេសកម្ពុជាក្នុង រយៈពេលនៃការបញ្ចប់ការសិក្សាសរុប៧ឆ្នាំ។ សម្ព័ន្ធ ក្រុម ហ៊ុនព្រីនស៍ គ្រុបនឹងរួមចំណែកបង់ថ្លៃសិក្សាពេញលេញជាមួយ និងប្រាក់ឧបត្ថម្ភសរុបជាទឹកប្រាក់ប្រមាណ ២លានដុល្លារ សហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា នេះគឺជាពានរង្វាន់លំដាប់ អន្តរជាតិទី៨ហើយ ដែលសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប ទទួលបានក្នុងឆ្នាំនេះ ដែលទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុត មាំឆ្ពោះទៅរកការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជា និងទូទាំងតំបន់អាស៊ានទាំងមូលផងដែរ។ រហូតមកដល់ពេលនេះ សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ក៏ត្រូវ បានទទួលស្គាល់ជាម្ចាស់ពានរង្វាន់ ក្នុងកម្មវិធីធុរកិច្ចអន្តរជាតិ ប្រចាំឆ្នាំ២០២១ ដែលនេះជាព្រឹត្តិការពានរង្វាន់ អន្តរជាតិប្រចាំ ឆ្នាំលើកទី៨ របស់ Asia-Pacific Stevie Awards ហើយសម្ព័ន្ធ ក្រុមហ៊ុននេះក៏ត្រូវបានទទួល ស្គាល់ថាជាសហគ្រាសដែលបង្ហា ញពីភាពជាសហគ្រិនដ៏មានទំនួលខុសត្រូវ នៅក្នុងព្រឹត្តិ ការណ៍ពានរង្វាន់អាស៊ីសហគ្រាសដែលមានទំនួល ខុសត្រូវនៅ តំបន់ អាស៊ីប្រចាំឆ្នាំ២០២១ Asia Responsible Enterprise Awards 2021 (“AREA”) ។ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុបបានបណ្តាក់ទុនប្រមាណជាង 3ពាន់ លានដុល្លារសហរដ្ឋអាមេរិកលើគម្រោង ជាច្រើននៅក្នុងព្រះរាជាណាចក្រ កម្ពុជា៕

RELATED ARTICLES