(ប៉ោយប៉ែត+បន្ទាយមានជ័យ)៖កំពូលតារាចម្រៀងខេមរៈ សិរីមន្ដ បានលើកម្រាមដៃដប់ថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន ,មិត្តយុវវ័យ និងអតិថិជនទាំងអស់ដែលបានគាំទ្រគម្រោងដីឡូតិ៏របស់លោកនៅតំបន់ប៉ោយប៉ែត និងបន្ទាយមានជ័យរហូត ទទួលបានជោគជ័យហើយក្រុមហ៊ុនធ្វើការបិតតំណាក់កាលទី១កាលពីថ្ងៃទី២២ខែវិច្ឆិការឆ្នាំ២០២១។លោកខេមរៈ សិរីមន្ដ បន្ថែមថាក្រោយជោគជ័យនៅតំណាក់កាលទី១ នេះក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន បន្ថែមទៀតហើយនឹង ធ្វើការបើកតំណាក់កាលទី២ក្នុងពេលឆាប់ៗនេះ។លោកថាក្រុមហ៊ុននឹងជូនផ្ដល់ជូនព័តមានដល់ បងប្អូនចំពោះគម្រោង ថ្មីនាពេលឆាប់ៗខាងមុខនេះហើយ។
សូមបញ្ជាក់ថាកំពូលតារាចម្រៀងខេមរៈ សិរីមន្ដ ចាប់ដៃគ្នាជាមួយ ក្រុមហ៊ុន ប៉ាងណាគ្រី បានចេញបោះទុន រាប់លានដុល្លារ ពុះដីឡូតិ៏ចំនួន 200ហិកតា នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅជាប់និងក្រុង ប៉ោយប៉ែតតែម្តង ធ្វើអោយប្រជាពរដ្ឋ សប្បាយរីករាយនិងសាទរជាខ្លាំង ដោយសារ ដីឡូតិ៏របស់លោកមាន តម្លៃទាបខ្លាំងជាងទីផ្សារ គឺត្រឹមតែ១៩៥០ដុល្លារ ឡើងទៅតែប៉ុណ្ណោះ និងបង់រំលស់ត្រឹមតែ ១០ម៉ឺនរៀលក្នុងមួយខែ ដោយឥត ការប្រាក់ ឬស្មើនិង ៣៣០០រៀលក្នុងមួយថ្ងៃ តម្លៃនេះជាតម្លៃដែលទាបជាងគេបំផុតនៅទីផ្សារ និង អាចជួយសម្រួលអោយប្រជាពលរដ្ឋមានលទ្ធភាពក្លាយជាម្ចាស់ អចលនទ្រព្យប្លឹងរឹងស្របច្បាប់ភ្លាមៗ។
មិនតែប៉ុណ្ណោះគម្រោងដីឡូត៍របស់លោក ខេមរៈ សិរីមន្ត កំពុងតែមានការអភិវឌ្ឍន៍និងជាតំបន់ដ៏មានសក្តានុពលខ្លាំងមានដូចជារោងចក្រឧស្សាហកម្មជាច្រើនកំពុងដំណើរការ,អគារ CASINO ធំៗកំពុងសាងសង់,ផ្សារដោះដូរទំនិញខ្មែរថៃធំជាងគេនៅក្នុងតំបន់,គម្រោងវីឡារជាច្រើនរយខ្នង,ទីលានវាយកូនហ្គោលដ៏ប្រណិត,ជាប់គម្រោងធំៗពីរ គម្រាងអភិវឌ្ឍន៍ បឹងជង្រុគតេជោឈ្នះៗនិង គម្រោងអ្នកឧកញ៉ាឡេង ណាវ៉ាត្រា,ទំហំឡូត៍ 5m X 20m,មានផ្លូវភ្លោះបេតុង ៣០ម៉ែត្រអមដោយផ្កាក្ងោក និងភ្លើងបំភ្លឺផ្លូវ ឆ្ពោះទៅខេត្តបាត់ដំបង,មានផ្លូវភ្លោះបេតុង ២០ម៉ែត្រ អមដោយដើមដូងប្រេង និងភ្លើងបំភ្លឺផ្លូវ ឆ្ពោះទៅបឹងជង្រុគតេជោឈ្នះៗ,ចម្ងាយ ១៧ គីឡូម៉ែត្រ តាមច្រកកូនដំរី,ប្រព័ន្ធភ្លើង, ប្រព័ន្ធទឹក, ប្រព័ន្ធលូ, ប្លង់រឹង ស្របច្បាប់ ១០០%។
បងប្អូនអាចទៅមើលគម្រោងដីឡូតិ៏ដោយផ្ទាល់ ឬ អាចទំនាក់ទំនងលេខ ទូរស័ព្ទ Cellcard 078 677 719 , 089 677 719, 095 677 719, Smart, 070 488 856 , 016 488 856 , 010 488 856, Metfone 060 677 719 , 068 677 719, 066 677 719៕