(ប៉ោយប៉ែត+បន្ទាយមានជ័យ)៖កំពូលតារាចម្រៀងខេមរៈ សិរីមន្ដ មិនត្រឹមតែជោគជ័យក្នុងអាជីពចម្រៀង នោះទេ ប៉ុន្ដែការចេញរកស៊ីដំបូងរបស់លោកក្នុងវិស័យអចលនទ្រព្យទ្រង់ទ្រាយធំនេះពិតជាធ្វើឲ្យមហាជនមិនសរសើរមិនបានព្រោះការលក់ដំណាក់កាលទី១របស់លោកដោយបើកទទួលលុយកក់នៅថ្ងៃទី៦ខែវិច្ឆិការ ឆ្នាំ២០២១ សោះ តែនៅថ្ងៃទី២២ខែវិច្ឆិការ ឆ្នាំ២០២១ ពោលគឺត្រឹមតែ១៦ថ្ងៃប៉ុណ្ណោះ លោកបានប្រកាសបិតតំណាក់កាលទី១ នឹងត្រៀមបើកលក់តំណាក់កាលទី២។ការលក់ដីឡូតិ៏ដាច់លឿនសឹងមិនគូឲ្យជឿរបែបនេះដោយសារតែអតិថិជនពេញចិត្តចំពោះទីតាំងដីនៅកន្លែងដ៏មានសក្ដានុពល ហើយបង់រំលោះត្រឹម៣៣០០រៀលក្នុង១ថ្ងៃបងប្អូននឹងក្លាយទៅជាកម្មសិទ្ធដីមានប្លង់រឹងស្របច្បាប់ ម្យាងអ្វីកាន់តែពិសេសថែមទៀតអតិថិជនមានទំនុកចិត្តខ្ពស់លើម្ចាស់គម្រោងគឺកំពូលតារាចម្រៀងខេមរៈ សិរីមន្ដ ដែលពួកគាត់ចាត់ទុកថាជាIdol។
លោកខេមរៈ សិរីមន្ដ បានសម្ដែងការដឹងគុណដល់ពុកម៉ែ បងប្អូនទាំងអស់ដែលគាំទ្រក៏ដូចជាកក់គម្រោងដីឡូតិ៏របស់លោករហូតទទួលបានជោគជ័យលក់ដាច់លើសការរំពឹងទុកទៅទៀត។លោកថានឹងបើកលក់តំណាក់កាលទី២ក្នុងពេលឆាប់ៗហើយដែលខាងក្រុមហ៊ុន នឹងជូនដំណឹងបងប្អូនទាំងអស់នៅពេលដ៏ខ្លីខាងមុខនេះ។
សូមបញ្ជាក់ថាកំពូលតារាចម្រៀងខេមរៈ សិរីមន្ដ ចាប់ដៃគ្នាជាមួយ ក្រុមហ៊ុន ប៉ាងណាគ្រី បានចេញបោះទុន រាប់លានដុល្លារ ពុះដីឡូតិ៏ចំនួន 200ហិកតា នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅជាប់និងក្រុង ប៉ោយប៉ែតតែម្តង ធ្វើអោយប្រជាពរដ្ឋ សប្បាយរីករាយនិងសាទរជាខ្លាំង ដោយសារ ដីឡូតិ៏របស់លោក មានតម្លៃទាបខ្លាំងជាងទីផ្សារ គឺ ត្រឹមតែ១៩៥០ដុល្លារ ឡើងទៅតែប៉ុណ្ណោះ និងបង់រំលស់ត្រឹមតែ ១០ម៉ឺនរៀលក្នុងមួយខែដោយឥតការប្រាក់ ឬស្មើនិង ៣៣០០រៀលក្នុងមួយថ្ងៃ តម្លៃនេះជាតម្លៃដែលទាបជាងគេបំផុតនៅទីផ្សារ និង អាចជួយសម្រួលអោយប្រជាពលរដ្ឋមានលទ្ធភាព ក្លាយជាម្ចាស់ អចលនទ្រព្យប្លឹងរឹងស្របច្បាប់ភ្លាមៗ។
មិនតែប៉ុណ្ណោះគម្រោងដីឡូត៍របស់លោក ខេមរៈ សិរីមន្ត កំពុងតែមានការអភិវឌ្ឍន៍និងជាតំបន់ដ៏មានសក្តានុពលខ្លាំងមានដូចជារោងចក្រឧស្សាហកម្មជាច្រើនកំពុងដំណើរការ,អគារ CASINO ធំៗកំពុងសាងសង់,ផ្សារដោះដូរទំនិញខ្មែរថៃធំជាងគេនៅក្នុងតំបន់,គម្រោងវីឡារជាច្រើនរយខ្នង,ទីលានវាយកូនហ្គោលដ៏ប្រណិត,ជាប់គម្រោងធំៗពីរ គម្រាងអភិវឌ្ឍន៍ បឹងជង្រុកតេជោឈ្នះៗនិង គម្រោងអ្នកឧកញ៉ាឡេង ណាវ៉ាត្រា,ទំហំឡូត៍ 5m X 20m,មានផ្លូវភ្លោះបេតុង ៣០ម៉ែត្រអមដោយផ្កាក្ងោក និងភ្លើងបំភ្លឺផ្លូវ ឆ្ពោះទៅខេត្តបាត់ដំបង,មានផ្លូវភ្លោះបេតុង ២០ម៉ែត្រ អមដោយដើមដូងប្រេង និងភ្លើងបំភ្លឺផ្លូវ ឆ្ពោះទៅបឹងជង្រុកតេជោឈ្នះៗ,ចម្ងាយ ១៧ គីឡូម៉ែត្រ តាមច្រកកូនដំរី,ប្រព័ន្ធភ្លើង, ប្រព័ន្ធទឹក, ប្រព័ន្ធលូ, ប្លង់រឹង ស្របច្បាប់ ១០០%។ បងប្អូនអាចទៅមើលគម្រោងដីឡូតិ៏ដោយផ្ទាល់ ឬ អាចទំនាក់ទំនងលេខ ទូរស័ព្ទ Cellcard 078 677 719 , 089 677 719, 095 677 719, Smart, 070 488 856 , 016 488 856 , 010 488 856, Metfone 060 677 719 , 068 677 719, 066 677 719៕