ភ្នំពេញ៖តារាចម្រៀងហង្សមាសលោកនៅ ស៊ីនឿន នឹងដឹកដៃកំពូលស្នេហ៍ជានារីអាណិកជនខ្មែរមកពីអាមេរិកអ្នកនាងដូមីនិក(Dominique Som)រៀបការនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០២២ ខាងមុខនេះហើយ ដែលមង្គលការនោះរៀបចំនៅសណ្ឋាគាសូហ្វីតែល ក្រុងភ្នំពេញមានការចូលរួមពីសិល្បកររួមអាជីពជាច្រើនផងដែរ។ទោះជាយ៉ាងណាលោកស៊ីនឿន មិនទាន់ប្រាប់ទេថាតើក្រោយរៀបការរួចលោកនិងភរិយានឹងចេញទៅរស់នៅអាមេរិកឬបន្ដនៅស្រុកខ្មែរជាអចិនត្រេយ៍នោះ។



នៅ ស៊ីនឿន បានប្រាប់យ៉ាងខ្លីកាលពីថ្ងៃទី២៨វិច្ឆិការ ថាលោកពិតជាត្រូវចូលរោងការនៅថ្ងៃទី២២ខែធ្នូឆ្នាំ២០២១ ខាងមុខនេះមែនដែលពិធីនោះនឹងធ្វើនៅសណ្ឋាគាសូហ្វីតែលក្រុងភ្នំពេញ។លោកថាដោយសារតែកំពុងបើករថយន្ដដតាមផ្លូវអត់សូវមានសេវ៉ាទូរស័ព្ទទើបពិបាកនិយាយគ្នា តែមង្គលការរបស់លោកស្វាគមន៍អ្នកសារព័តមានចូលរួមយកព័តមានដោយសេរី។


នៅ ស៊ីនឿន បានភ្ជាប់ពាក្យជាមួយអ្នកនាងDominique Som កាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៨ ហើយអ្នកទាំង២បានលើកមង្គលការជាច្រើនលើកច្រើនសារដោយសារតែកូវីដ។ទើបតែថ្មីៗនេះទេដែលលោកស៊ីនឿន បានដឹកដៃអនាគតប្រពន្ធទៅថតPre-Wedding ហើយប្រកាសចូលរោងការនៅពេលដែលស្ថានភាពកូវីដទើបតែបានប្រសើរនេះ។លោកស៊ីនឿន ធ្លាប់ប្រាប់ថាទោះជាលោកមានប្រពន្ធក្ដីតែនៅបន្ដអាជីពចម្រៀងជាធម្មតា ព្រោះគូដណ្ដឹងរបស់លោកក៍ស្រលាញ់សិល្បៈដែរ។


គូរបញ្ជាក់ថាអតីតតារាចម្រៀងផលិតកម្មស្វាងតារាលោកនៅ ស៊ីនឿន ដែលមកទើរនៅហង្សមាសនេះហាក់មានកេរ្ដិ៍ឈ្មោះនៅទ្រឹងនារយៈពេលចុងក្រោយព្រោះមិនសូវមានបទចម្រៀងចេញច្រើននោះទេ។តែស៊ីនឿន ថាលោកនៅតែជាតារាហង្សមាសដដែល នឹងគ្មានគម្រោងដើរចេញពីផលិតកម្មមួយនេះទេ។ប្រភពបានឲ្យដឹងថាអនាគតប្រពន្ធស៊ីនឿន ជានារីមានទ្រព្យ ហើយក្រោយពួកគេក្លាយទៅជាប្ដីប្រពន្ធស្របច្បាប់នោះស៊ីនឿន នឹងចេញចូលទៅអាមេរិកច្រើនជាងខ្មែរជាមិនខានព្រោះភរិយាលោកមានផ្ទះនៅទីនោះ។ប៉ុន្ដែតាំងពីក្រោយភ្ជាប់ពាក្យម្លេះដែលស៊ីនឿន និងគូស្នេហ៍បានទិញផ្ទះនៅភ្នំពេញរស់នៅជុំគ្នាយ៉ាងមានក្ដីសុខមុនដឹកដៃគ្នារៀបការដែលគ្រោងចំណាយទឹកប្រាក់អស់ជាច្រើនម៉ឺនដុល្លារ៕


