ភ្នំពេញ៖បើនិយាយពីសម្រស់របស់សង្សារថ្មីឬស្រីស្នេហ៍ទី៤របស់នាយចឺម នាងសេង សុខគីម និងរូបឆោមរបស់សង្សារទី១,ទី២និងទី៣របស់នាយចឺម គឺពួកគេស្អាតម្យាងៗម្នាក់ទេ ព្រោះសុទ្ធតែសាច់សខ្ចីម៉ដខៃដូចគ្នាទាំងអស់តែម្ដង។ប៉ុន្ដែមានចម្ងល់ថាហេតុអីបានជាអតីតសង្សារនាយចឺម ដែលសុទ្ធតែជាក្រមុំដូចគ្នាមានដូចជានាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី ,ពុធ ស្រីខួច និងហ្វា ហ្វា ហៅស្រីយី នោះមិនដែលធ្វើឲ្យនាយចឺម លង់ស្នេហ៍ខ្លាំងដូចជាអ្នកមេម៉ាយកូន១សេង សុខគីម ទៅវិញ។អ្នកខ្លះកំពុងតែសង្ស័យថានាយចឺម ត្រូវស្នេហ៍នាងសុខគីម ហើយបានជាស្អិតល្មូតគ្នាខ្លាំងដល់ម្លឹង ពិសេសលោកមេសា ពេលទៅដើរលេងនៅទីណាគ្មានសង្សារថ្មីរូបនេះនៅក្បែរនាយ សោកស្ដាយខ្លាំងណាស់ហើយក៍គ្មានអារម្មណ៍កក់ក្ដៅដែរ។សកម្មភាពរបស់នាយចឺម ពេលនេះធ្វើឲ្យតារាមួយចំនួនជឿរជាក់ថាលោកមេសា អាចនឹងបញ្ឈប់ស្វែងរកនារីផ្សេងទៀតដូចការសន្យារបស់នាយ ហើយ។ប៉ុន្ដែអ្នកខ្លះបែជាលើកឡើងថានាយចឺម ស្រលាញ់អតីតសង្សារមុនៗក៍តែងតែធ្វើចឬកដូចពេលស្នេហ៍នាងសុខគីម ដំបូងនេះដែរ។



លោកសុខ មេសា ហៅនាយចឺម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាយ ពិតជាស្រលាញ់សង្សារថ្មីនេះខ្លាំងមែន តែមិនទាន់អាចនិយាយរឿងរៀបការនៅពេលនេះបានទេ។នាយចឺម ថាតាមពិតលោកមិនដែលចង់បែកពីសង្សារចាស់នោះទេរួមទាំងហ្វា ហ្វា ផងតែមិនដឹងធ្វើម៉េចមានរឿងអីចឹងទៅហើយ ព្រោះពាក្យថាសង្សារមិនដឹងថាមានរឿងអីកើតឡើងទេ ហើយអ្នកខ្លះជាប្ដីប្រពន្ធគ្នាផងនៅតែបែកគ្នាចុះត្រឹមសង្សារមានអីទៀងទាត់ទៅ?



គេកត់សម្គាល់ថាអំឡុងពេលដែលនាយចឺម កំពុងផ្អែមស្នេហ៍ជាមួយអ្នកមេម៉ាយកូន១សាច់សខ្ចីសេង សុខគីម នាយក៍ធ្វើឲ្យកំពូលស្នេហ៍កាន់តែមានទំនុកចិត្តថែមទៀតព្រោះតែលោកមេសា បានទម្លាក់កំហុសឲ្យអតីតសង្សាររបស់ខ្លួនថាចូលមកក្នុងជីវិតនាយ គឺដើម្បីតែផលប្រយោជន៍ពីនាយខុសពីនាងសុខគីម ស្រលាញ់នាយដោយស្មោះស។ការលើកឡើងបែបនេះធ្វើឲ្យសង្សារទី៤របស់នាយចឺម កាន់តែរីករាយនឹងទុកចិត្តស្លុងទៅលើលោកមេសា តែម្ដង ខណៈដែលអតីតសង្សារទាំង៣របស់នាយចឺម ប្រាកដជាចុកឈាមព្រមៗគ្នាព្រោះមិនត្រឹមតែអស់ខ្លួនដោយសារតែនាយចឺម នោះទេតែថែមទាំងត្រូវតារាចម្រៀងសាន់ដេរូបនេះទម្លាក់កំហុសឲ្យថែមទៀតផង៕



