ភ្នំពេញ៖តារាចម្រៀងលំដាប់ជូរមុខគេរបស់ផលិតកម្មរស្មីហង្សមាសលោកខេមរៈ សិរីមន្ដ បានចេញសារនៅថ្ងៃទី៣ខែធូឆ្នាំ២០២១នេះថាលោកសូមគាំទ្រលោកហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្ដីពេញបេះដូងតែម្ដង។ការចេញមុខរបស់លោកខេមរៈ សិរីមន្ដ នៅពេលនេះក្រោយសម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន សែន កាលពីថ្ងៃទី២ខែធ្នូឆ្នាំ២០២១ក្នុងឱកាសដែលសម្ដេចបានអញ្ជើញសម្ពោធផ្លូវ និងប្រព័ន្ធប្រតិកម្មទឹកកខ្វក់ តម្លៃសរុបប្រមាណ៣០០លានដុល្លារនៅខេត្តព្រះសីហនុ បានប្រកាសថាបេក្ខភាពនាយករដ្ឋមន្រ្ដីបន្ទាប់មិនមែនសម្ដេចស ខេង នោះទេគឺសម្ដេចគាំទ្រកូនប្រុសច្បងរបស់សម្ដេចនោះគឺលោកហ៊ុន ម៉ាណែត ធ្វើជានាយរដ្ឋមន្រ្ដីមួយរូប បន្ដពីសម្ដេច តែត្រូវឆ្លងកាត់ការបោះឆ្នោត។ក្រោយទទួលដំណឹងនេះលោកខេមរៈ សិរីមន្ដ ថែ្លងសារថា”គាំទ្រប្រសាសន៍សម្ដេចពុក និងគាំទ្របងប្រុសជាទីគោរពហ៊ុន ម៉ាណែត ជាបេក្ខភាពបន្ដវេន ជានាយករដ្ឋមន្រ្ដីនាពេលអនាគតពេញបេះដូង”។



ក្រៅពីលោកខេមរៈ សិរីមន្ដ ក៍មានតារាមួយចំនួនទៀតបានចេញសារស្រដៀងនេះដែរ ខណៈដែលចលនាការគាំទ្រលោកហ៊ុន ម៉ាណែត ធ្វើជានាយករដ្នមន្រ្ដីបន្ដវេនពីឪពុកកាន់តែផុសផុលនៅលើបណ្ដាញសង្គម។ចំពោះលោកខេមរៈ សិរីមន្ដ វិញកន្លងមកធ្លាប់បង្ហាញការគោរពលោកហ៊ុន ម៉ាណែត និងបាននាំភរិយាទៅសួរសុខទុក្ខនៅពេលដែលលោកម៉ាណែត សាងផ្នួសទៀតផង។



គូរបញ្ជាក់ថាខេមរៈ សិរីមន្ដ ក្រៅពីតារាដ៍មានឥទ្ធិពលនៅហង្សមាសនោះកន្លងធ្លាប់មានព័តមានថាលោកប៊ុនថៃ ក៍មានស័ក្កពាក់នៅជូរកងទ័ព្ទផងដែរដោយអ្នកខ្លះសារលោកស័ក្ក៤ខ្លះថាស័ក្ក៥និងប្រភពខ្លះថាលោកជាកូនធ័មរបស់លោកហ៊ីង ប៊ុនហៀង អគ្គមេបញ្ជារការង នៃកងយោធពលខេមរៈ ភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ទៀតផងតែលោកសិរីមន្ដ មិនដែលចេញបកស្រាយរឿងនេះឡើយ។មហាជនកត់សម្គាល់ថានៅឆ្នាំ២០២១នេះលោកខេមរៈ សិរីមន្ដ កាន់តែមានទ្រព្យច្រើនដោយជិះរថយន្ដទំនើបៗមិនចាញ់អ្នកធំឡើយដូចជាRolls Royce ,Lexus Lx570 ,Mazda និងVolkswagen ហើយថ្មីៗនេះបានចំណាយលុយធំវិនិយោគទៅលើវិស្ស័យអចលនទ្រព្យទើបធ្វើឲ្យអតីតតារាU2 , និងសាន់ដេរូបនេះកាន់តែលូកដៃជ្រៅក្នុងវិស័យជំនួញ។ប៉ុន្ដែអ្វីដែលគូរឲ្យភ្ញាក់ផ្អើលនោះមានព័តមានថាលោកខេមរៈ សិរីមន្ដ ត្រៀមចេញពីហង្សមាសចូលGalaxy ធ្វើឲ្យមហាជនតាមដានជាខ្លាំង។តែលោកប៊ុនថៃ ថាបច្ចុប្បន្នលោកនៅតែជាតារាចម្រៀងមានកុងត្រាជាមួយហង្សមាសនៅឡើយ ប៉ុន្ដែសម្រាប់ថ្ងៃអនាគតលោកថាគ្មានអ្នកណាដឹងមុនថានឹងមានរឿងអ្វីកើតឡើងនោះទេ៕




