Monday, November 18, 2024
Homeព័ត៌មានជាតិបាតុ​ភូត​ព្រះ​ចន្ទ​ធំ​ប្លែក​ក្នុង​ពិធី​បុណ្យ សំពះ​ព្រះ​ខែ ឆ្នាំ​២០១៦

បាតុ​ភូត​ព្រះ​ចន្ទ​ធំ​ប្លែក​ក្នុង​ពិធី​បុណ្យ សំពះ​ព្រះ​ខែ ឆ្នាំ​២០១៦

ភ្នំពេញ ៖ អង្គការណាសា NASA បាន បញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៦ ស្របនឹងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះ ព្រះខែដែលកំពុងរៀបចំឡើងនៅក្នុងព្រះរាជា- ណាចក្រកម្ពុជា ព្រះចន្ទពេញវង់ដ៏ធំនឹងបង្ហាញ ខ្លួននៅកៀកនឹងភពផែនដី ខណៈដែលព្រះចន្ទ បានធ្វើដំណើរមកជិតផែនដី ដោយបាតតុភូត បែបនេះ គឺរាប់សិបឆ្នាំទើបកើតមានម្តង។

តាមប្រភពព័ត៌មានពីអង្គការណាសានៅ ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៦ ព្រះចន្ទនឹងធ្វើដំណើរមកជិតផែនដីជាទីបំផុត ហេតុនេះមនុស្ស ដែលរស់នៅលើភពផែនដីនឹងអាចមើលឃើញព្រះចន្ទធំជាងរាល់ដង១៤ភាគរយ ព្រមទាំង មានពន្លឺភ្លឺជាងមុនប្រមាណជាង៣០ភាគរយ ផងដែរ។ បាតុភូតមួយនេះ បានធ្វើឱ្យព្រះចន្ទ បញ្ចោញសម្រស់កាន់តែស្អាត ដែលមនុស្សនៅ លើភពផែនដីគួរទស្សនាកុំឱ្យរំលង ព្រោះថា បាតុភូតនេះរាប់សិបឆ្នាំ ទើបអាចកើតមានម្តង។

temples1-3

តាមការបញ្ជាក់ពីអង្គការណាសាបាតុភូត  មួយនេះ ធ្លាប់កើតមានលើកមុនម្តងរួចមកហើយ កាលពីខែមករា ឆ្នាំ១៩៤៨ ហើយលើកទី២ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៦ ហើយប្រសិន បើខកខានមិនបានទស្សនាទេ គឺត្រូវរង់ចាំរហូត ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០៣៤ ឯណោះ ទើបបាតុភូតបែបនេះ អាចកើតមានឡើងម្តង ទៀត។

គួរបញ្ជាក់ថា បាតុភូតព្រះចន្ទធ្វើដំណើរ មកកៀកនឹងភពផែនដីនេះ គឺកើតឡើងនៅ ស្របនឹងព្រះរាជពិធីបុណ្យសំពះព្រះខែ ដែល ប្រទេសកម្ពុជា កំពុងរៀបចំនូវព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៣-១៤ និង១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដោយឡែកនៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១៥កើតពេញ- បូណ៌មី ខែកត្តិក ជាថ្ងៃព្រះចន្ទនក្ខត្តប្ញក្ស ដោយ ព្រះចន្ទនឹងពេញ បូរមីនៅវេលាម៉ោង៨និង ២៥នាទីយប់។

យោងតាមជំនឿរបស់ខ្មែរបុរាណនៅថ្ងៃ ព្រះចន្ទនក្ខត្តប្ញក្សនេះ មានភាពពូកែស័ក្តិសិទ្ធិ ណាស់ ប្រសិនបើរៀបគ្រឿងសក្ការបូជាដល់ ព្រះចន្ទពេញបូរមីនក្ខត្តប្ញក្សនេះ (គ្រឿងសក្ការៈ រួមមាន ស្លាធម៌ កូនចេកមួយគូ ទៀនប្រាំ ធូប ប្រាំ ផ្កា ទឹកអប់ អំបុក ចេក ដូង…ជាដើម) នោះ ការប៉ងប្រាថ្នារបស់មនុស្សទូទៅនឹងទទួល បានសម្រេចដូចសេចក្តីប្រាថ្នា។ ចំណែកអ្នក រៀនមន្តអាគម ដើម្បីឱ្យកាន់តែមានប្ញទ្ធីចេស្តា ខ្លាំងពូកែឡើង ត្រូវកាន់សីល៥ ពេញមួយថ្ងៃ រក្សាភាពស្ងៀមស្ងាត់ សង្រួមឥរិយាបថ ហើយ មិនត្រូវបញ្ចុះមន្តអាគមអ្វីទាំងអស់។ រៀប គ្រឿងសក្ការបូជា ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិ និងព្រះចន្ទនក្ខត្តប្ញក្សទៅតាមបវេណីដូនតាពី បុរាណកាល៕

RELATED ARTICLES