Monday, November 18, 2024
Homeព័ត៌មានជាតិកូនចៅចោទមេប្រព្រឹត្តអំពើពុករលួយក្នុងសាខាពន្ធដារខេត្ត

កូនចៅចោទមេប្រព្រឹត្តអំពើពុករលួយក្នុងសាខាពន្ធដារខេត្ត

ខេត្តសៀមរាប៖ អំពើពុករលួយនៅក្នុងសាខាពន្ធដារខេត្តសៀមរាប នៅតែបន្តកើត មានមិនចេះចប់មិនចេះហើយ រហូតដល់បច្ចុប្បន្ន នេះ បើទោះបីមន្ត្រីស្ថាប័នមួយនេះ ធ្លាប់ត្រូវ អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនបញ្ជូន ទៅកាន់តុលាការកន្លងមកក៏ដោយ ជាហេតុ ធ្វើឱ្យមន្ត្រីបុគ្គលិកក្នុងអង្គភាពនេះ សំណូមពរ ឱ្យមានចំណាត់ការបន្ត ។

ប្រភពពីមន្ត្រីសាខាពន្ធដារខេត្តសៀមរាប បានទម្លាយឱ្យដឹងថា អំពើពុករលួយនៅសាខា ពន្ធដារខេត្តសៀមរាប គឺកើតឡើងជាលក្ខណៈ ប្រព័ន្ធ ទើបធ្វើឱ្យប្រជាពលរដ្ឋដែលជាអ្នកត្រូវ បង់ពន្ធគ្រប់ប្រភេទជាពិសេសពន្ធលើការផ្ទេរ កម្មសិទ្ធិដីធ្លី ត្រូវចំណាយលុយយ៉ាងច្រើនជូន ទៅលោកប្រធានការិយាល័យអាំង រ៉ាស៊ី ដែល ជាមន្ត្រីមហាជំនិតបំផុត របស់លោកប្រធាន សាខាពន្ធដារ ខូយ ឈីន។ កន្លងមក ទោះជា អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនអតីតប្រធានផ្នែកស្វ័យប្រកាសក៏ដោយ ប៉ុន្តែលោក ប្រធាន សាខាពន្ធដារខូយ ឈីន មានវាសនា ខ្ពស់ គឺអង្គភាពប្រឆាំងអំពើពុករលួយមិនហ៊ាន ប៉ះ ហើយបាននៅបន្តកាន់កាប់តំណែងជាប្រ-ធានសាខាពន្ធដារដដែលរហូតមកដល់បច្ចុប្បន្ន។

ប្រភពដដែលបានបន្តថា ប្រជាពលរដ្ឋដែល ផ្ទេរកម្មសិទ្ធិដីធ្លីនៅសាខាពន្ធដារខេត្តសៀមរាប តែងតែត្រូវចំណាយលុយពីរាប់រយទៅរាប់ពាន់ ដុល្លារ បង់ឱ្យលោកប្រធានការិយាល័យចុះបញ្ជី អាំង រ៉ាស៊ី ដែលជាមន្ត្រីមហាជំនិតបំផុតរបស់ លោកប្រធានសាខាពន្ធដារ។

បើតាមអ្នកយកឯកសារទៅបង់ពន្ធផ្ទេរ កម្មសិទ្ធិដីធ្លី បានឱ្យដឹងថា ការយកឯកសារទៅ ផ្ទេរកម្មសិទ្ធិគឺត្រូវមានសេវាក្រៅ។ មានន័យថា ត្រូវបង់លើតុ និងក្រោមតុឱ្យគាត់ ទើបផ្ទេរឯក- សារនោះបាន។ ប៉ុន្តែបើមិនបង់វិញ គឺប្រាកដ ជាត្រូវលោកប្រធានការិយាល័យចុះបញ្ជី អាំង រ៉ាស៊ី ដែលជាមន្ត្រីមហាជំនិតបំផុតរបស់លោក ប្រធានសាខាពន្ធដារ ទុកចោលមិនស៊ីញ៉េបញ្ជូន ទៅលោកប្រធានសាខា ដើម្បីចុះហត្ថលេខា សម្រេចឡើយ ដោយយកលេសថា ឯកសារ បំពេញមិនត្រូវ តែបើរត់ឯកសារនោះ ត្រូវចាយ លុយជូនគាត់ ទើបលឿនហើយត្រឹមត្រូវទៀត ផង។

ប្រភពព័ត៌មានដដែល បានបន្តថា សម្រាប់ លោកប្រធានការិយាល័យចុះបញ្ជី អាំង រ៉ាស៊ី ដែលជាមន្ត្រីមហាជំនិតបំផុតរបស់លោកប្រធាន សាខាពន្ធដារ សព្វថ្ងៃគឺរាល់ឯកសារទាំងអស់ ដែលត្រូវឆ្លងកាត់គាត់ស៊ីញ៉េ គឺត្រូវតែបង់លុយ សេវាក្រៅឱ្យគាត់ ទោះបីអ្នកកាន់ឯកសារជា មន្ត្រីក្នុងសាខាពន្ធដារជាមួយគ្នាក៏ត្រូវអស់លុយ ដែរ ដោយគាត់មិនយោគយល់ឡើយ។ រីឯ លោកប្រធានការិយាល័យចុះបញ្ជី មិនចេះខ្លាច នរណាទេ ព្រោះលោកមានមេនៅពីក្រោយខ្នង ចាំជួយរហូត។

ទោះជាយ៉ាងណា ទាក់ទិននឹងព័ត៌មាន ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការ បំភ្លឺពីលោកប្រធានការិយាល័យ និងប្រធាន សាខាពន្ធដារខេត្តសៀមរាប បានទេ កាលពី ម្សិលមិញ ៕

ដោយ៖ ច័ន្ទ សុភាព

RELATED ARTICLES