បារាំង៖អតីតតរាសម្ដែងអ្នកនាងឈាន នីហ្សា ដែលកំពុងរស់នៅប្រទេសបារាំងនោះមានគម្រោងវិលមកលេងស្រុកខ្មែរសារជាថ្មីនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២១ខាងមុខនេះដើម្បីរៀបចំដំណើរការបើកហាងCosmetic ដំណើរការឆាប់ៗនេះតាមគម្រោងដែលរៀបចំតាំងពីចុងឆ្នាំ២០២០ តែត្រូវជាប់គាំងដោយសារតែកូវីដ។យ៉ាងណាក្នុងជំនួបតាមឆាតហ្វេសបុកកាលពីពេលថ្មីៗនេះនេះនីហ្សា បានឲ្យដឹងថានាងហាក់ស្ទាក់ស្ទើរចិត្តបន្ដិចវិញព្រោះតែពេលនេះស្ថានភាពកូវីដនៅបារាំងហាក់កម្រើកឡើងវិញបន្ដិចទើបធ្វើឲ្យនាងរារែកចិត្ត។



ប៉ុន្ដែនីហ្សា ថានាងត្រូវតាមដានព័តមានដោយយកចិត្តទុក្ខដាក់បំផុតពីស្ថានភាពកូវីដនៅបារាំងនេះហើយបើសិនជាស្ថានការណ៍រាងធូរស្រាលនាងនឹងចុះមកភ្នំពេញព្រោះថាសំបុត្រយន្ដហោះនាងបានទិញរួចទៅហើយ។នីហ្សា បន្ថែមថានាងចង់បើកដំណើរការហាងគ្រឿងសម្អាង(Cosmetic)ឲ្យបានឆាប់ព្រោះផលិតផលGGNG ដែលនាងនឹងដាក់លក់ជូនភ្ញៀវនោះនាងបានទទួលសិទ្ធិ(License)ពីក្រសួងពាក់ព័ន្ធជាផ្លូវការតាមច្បាប់អស់ហើយ។តារាដែលទៅរស់នៅប្រទេសបារាំងឃ្លាតពីមាតុភូមិជាង៧ឆ្នាំរូបនេះថាចំពោះកូវីដនៅស្រុកខ្មែរកាន់តែប្រសើរដែលអាចដាក់ទុនចេញរកស៊ីបាន ព្រោះមិនចង់ខាតពេលវេលាដែលខ្លួនស្រលាញ់និងចង់ធ្វើមុខរបរនេះតទៅទៀត ប៉ុន្ដែបញ្ហារចោទបែជានៅបារាំងមិនទាន់ថមថយខ្លាំងនោះទេ ។ប៉ុន្ដែនីហ្សា ថាដោយសារតែនាងបានចាក់វ៉ាក់សាំងគ្រប់ដូសហើយរដ្ឋាភិបាលមិនតម្រូវឲ្យធ្វើចត្តាឡីស័កនោះទើបឱកាសនាងមកបង្កើតមុខរបរថ្មីនេះនៅតែមានភាគរយខ្ពស់ថាអាចនឹងទៅរួចនៅចុងឆ្នាំ២០២១នេះឬដើមឆ្នាំ២០២២ ខាងមុខ។



ឈាន នីហ្សា បានផ្អាកមកលេងស្រុកខ្មែរជាច្រើនខែមកហើយពោលគឺតាំងពីផ្ទុះកូវីដម្លេះ ហេតុនេះហើយនាងមានការនឹករលឹកដល់ស្រុកកំណើតខ្លាំងហើយចង់ឆក់យកឱកាសវិនិយោគផ្នែកCosmetic នៅពេលនេះតែម្ដង។តារាដែលមានកូន២នាក់គឺកូនប្រុសច្បងឈ្មោះRichard អាយុជាង៦ឆ្នាំ និងកូនស្រីឈ្មោះLaura អាយុជាង៣ឆ្នាំរស់នៅទីក្រុងប៉ារីសប្រទេសបារាំងរូបនេះបានឲ្យដឹងដែរថានៅថ្ងៃអនាគតនាងមានបំណងចង់វិលមករស់នៅស្រុកកំណើតវិញតែអាចចុះឡើងទៅមើលកូនប្រុសស្រីទាំង២ដែលរៀននៅទីនោះ។នាងថាបញ្ហារចោទដែលនៅស្រុកគេគឺរូបនាងចូលចិត្តញាំអាហារម្ហូបខ្មែរ ហេតុនេះហើយនៅនៅនោះពិបាកបន្ដិចព្រោះនាងមិនសូវចូលចិត្តម្ហូបអ៊ឺរ៉ុប៕



